ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋមន្ត្រី​វេង​សាខុន​បាន​ឧបត្ថម្ភ​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​០១​គ្រឿង​បន្ថែម​ទៀត​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​

​រដ្ឋមន្ត្រី​វេង​សាខុន​បាន​ឧបត្ថម្ភ​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​០១​គ្រឿង​បន្ថែម​ទៀត​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ការឧបត្ថម្ភ​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​០១​គ្រឿង​បន្ថែម​ទៀត​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ នា​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម វេង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ឧបត្ថម្ភ​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន ០១​គ្រឿង​បន្ថែម​ទៀត ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។

ក្រៅ​ពី​រថយន្ត​សង្គ្រោះបន្ទាន់ រដ្ឋបាល​ស្រុក​តំបែរ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក៏​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន​៨០​ម៉ឺន​រៀល​ប្រេងម៉ាស៊ូត ៣០០​លីត្រ និង​ម៉ាស់​ចំនួន ៥​ពាន់​ម៉ាស់​ផងដែរ​។​មានមតិ​ផ្តាំផ្ញើ​ក្នុងខណ​:​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ស្រុក ក៏ដូចជា​លោកគ្រូ និង​អ្នក​គ្រូពេទ្យ​ទាំងអស់​កំពុង​បម្រើការ​នៅ​ស្រុក​តំបែរ​ដែល​បាន​យកចិត្តទុកដាក់ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​មើលថែទាំ​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ស្រុក ជា​ពិសេស​ស្ត្រី​ឆ្លងទន្លេ និង​អ្នកជំងឺ​កំពុង​ផ្ទុកមេរោគ​វេ​រ៉ូស​កូវី​ដ​-១៩ នេះ​តែម្តង​។
ឯកឧត្តម​ក៏បាន​ក្រើន​រំលឹង​ជូន​មន្ត្រី​សុខាភិបាល​ស្រុក​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង បន្ត​ការផ្សព្វផ្សាយ និង​រួម​គ្នា​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល​។

​ទន្ទឹមនឹងនេះ​ ឯកឧត្តម​ប្រធាន​ក្រុមការងារ​ក៏​បាន​ណែនាំ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក ត្រូវ​ប្រើប្រាស់​រថយន្ត​នេះ​ឱ្យ​ចំ​គោលដៅ គឺ​បម្រើ​សុខភាព​សាធារណ​: លើកកម្ពស់​សេវាកម្ម​ដឹកជញ្ជូន​អ្នកជំងឺ​ឱ្យបាន​ទៅដល់​គោលដៅ និង​ទាន់​ពេលវេលា​។​ត្រូវ​រួមគ្នា​ជួយ​ថែរក្សា​រថយន្ត​នេះ​ឱ្យបាន​ល្អ​ប្រសើរ​ដើម្បី​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ក្នុង​ស្រុក​តំបែរ​ឱ្យបាន​យូរអង្វែង​។

សូម​ជម្រាប​ជូន​ថា​កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២០ កន្លងទៅ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ឧបត្ថម្ភ រថយន្ត​សង្គ្រោះ​បន្ទាន់​ចំនួន ០៣​គ្រឿង​មក​ហើយ ដោយ​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចំនួន ០១​គ្រឿង មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់សៀម ចំនួន ០១​គ្រឿង និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​ចំនួន​០១​គ្រឿង​ផង​ដែរ​៕​សហការី​

Filed in: ព័ត៌មានជាតិ