ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​តំណាង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នាំ​យក​លិខិត​រម្លែក​មរណ​:​ទុក្ខ​និង​ថវិកា​ប្រគល់​ជូន​ក្រុមគ្រួសារ​នៃ​សព​

​តំណាង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នាំ​យក​លិខិត​រម្លែក​មរណ​:​ទុក្ខ​និង​ថវិកា​ប្រគល់​ជូន​ក្រុមគ្រួសារ​នៃ​សព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥:០០​នាទី លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី និង​លោក​ឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង តំណាង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទទួលខុសត្រូវ​បញ្ជា​ដឹកនាំ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ និង​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​កម្លាំង​រួមមាន​លោក​អធិការរង នាយផ្នែក នាយ​-​នាយរង​ប៉ុស្តិ៍ និង​មន្ត្រី​ចុះសួរសុខទុក្ខ និង​ចូលរួម​រំលែក​មរណៈទុក្ខ​គ្រួសារ​សព​លោក​អនុសេនីយ៍ឯក ជា សុគន្ធ នាយរង នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២ ដែល​បាន​ទទួលមរណៈភាព​ដោយ​រោគាពាធ នៅវេលា​ម៉ោង​០២:៤០​នាទី ទៀប​ភ្លឺ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​។​

លោក​ស្នងការរង​តំណាង​ឯកឧត្តម​ស្នងការ បាន​នាំយក​លិខិត​រំលែក​មរណ​:​ទុក្ខ​ជូន​ដល់​ក្រុមគ្រួសារ​សព និង​បាន​នាំយក​អំណោយ​រួមមាន​ថវិកា​ឯកឧត្តម​ស្នងការ ចំនួន​៣​លាន​រៀល​, ថវិកា​ចំនួន ២​លាន​រៀល របស់​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​, អង្ករ ១០០​គីឡូក្រាម​, ទឹក​សុទ្ធ ២៥​យួរ​, មី​ចំនួន ០៨​ឡូ​, ទឹកត្រី ០២​យួរ​, ទឹកស៊ីអ៊ីវ ០២​យួរ ៕

Filed in: ព័ត៌មានជាតិ