ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

រដ្ធមន្ដ្រី​កសិកម្ម វឌ្ឍនភាព​នៃ​ការសម្រេច​បាន​សំខាន់ៗ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម គិត​មក​ទល់​ខែ កក្កដា ឆ្នាំ​២០២១

រដ្ធមន្ដ្រី​កសិកម្ម វឌ្ឍនភាព​នៃ​ការសម្រេច​បាន​សំខាន់ៗ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម គិត​មក​ទល់​ខែ កក្កដា ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វឌ្ឍនភាព​នៃ​ការសម្រេច​បាន​សំខាន់ៗ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម គិត​មក​ទល់​ខែ កក្កដា ឆ្នាំ​២០២១

១. ការងារ​សិក្សា​
​ក្នុង​ឆ្នាំ​សិក្សា ២០២០-២០២១ នេះ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម មាន​និស្សិត​សរុប​កំពុង​សិក្សា ចំនួន​៣៦៣៣ នាក់ (​នារី ១៤២៣ នាក់​) ក្នុងនោះ​មាន​និស្សិត​ថ្នាក់​បរិញ្ញារ​ង​ចំនួន ៧៧ នាក់ (​នារី ២៨ នាក់​) ថ្នាក់​បរិញ្ញា​ចំនួន ៣៣៥២ នាក់ (​នារី ១៣៣៥ នាក់​) ប​សុ​វេជ្ជបណ្ឌិត​ចំនួន ៥៥ នាក់ (​នារី ១៧ នាក់​) ថ្នាក់​បរិញ្ញា​ជាន់ខ្ពស់​ចំនួន ១១៨ នាក់ (​នារី ៣៨ នាក់​) និង​ថ្នាក់​បណ្ឌិត​ចំនួន ៣១ នាក់ (​នារី ៥ នាក់​)​។​
​ដោយសារ​បញ្ហា​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​រក្សា​ឱ្យបាន​នូវ​គោលការណ៍​សុវត្ថិភាព SOP របស់​រាជរដ្ឋាភិបាល​កម្ពុជា នោះ​សាកលវិទ្យាល័យ​បាន​អនុវត្តន៍​ការរៀន និង​ការបង្រៀន​តាមរយៈ​ប្រព័ន្ធ​អនទ្បា​ញទាំង​ស្រុង​។ ចំពោះ​ការងារ​អនុវត្តន៍​ជាក់ស្តែង​ក្នុង​មន្ទីរពិសោធន៍ គ្លីនិក​សត្វ កសិដ្ឋាន​ចិញ្ចឹមសត្វ និង​កសិដ្ឋាន​វារីវប្បកម្ម សាកលវិទ្យាល័យ​បានអនុញ្ញាត​ដល់​សាស្ត្រាចារ្យ និង​និស្សិត​ចូលរួម​ក្នុង​ទ្រង់ទ្រាយ​តូច​បំផុត តាម​ដែល​អាច​ធ្វើបាន​។​

២. កម្មវិធី​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​
​ចាប់​ពី​ការចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង ក្រុមហ៊ុន​Agrostudies នៃ​ប្រទេស​អ៊ីស្រាអែល នា​ឆ្នាំ​២០០៨ រួចមក សាកលវិទ្យាល័យ​បាន​បញ្ជូន​និស្សិត​ចូលរួម​កម្មវិធី​ហាត់​ការ (Internship) នៅ​ប្រទេស​អ៊ីស្រាអែល​រយៈពេល​១១​ខែ បាន​ចំនួន​១៣​ជំនាន់​រួចមកហើយ ដែល​មាន​និស្សិត​សរុប​ចំនួន ១ ២៧១ នាក់ បាន​ចូលរួម​កម្មវិធី តាម​ឆ្នាំ​និមួយៗ​ដូចខាងក្រោម​៖
– ជំនាន់​ទី​០១ (២០០៨-២០០៩) មាន​ចំនួន ០៨ នាក់​
– ជំនាន់​ទី​០២ (២០០៩-២០១០) មាន​ចំនួន ១០ នាក់​
– ជំនាន់​ទី​០៣ (២០១០-២០១១) មាន​ចំនួន ៣០ នាក់​
– ជំនាន់​ទី​០៤ (២០១១-២០១២) មាន​ចំនួន ២៨ នាក់​
– ជំនាន់​ទី​០៥ (២០១២-២០១៣) មាន​ចំនួន ២៨ នាក់​
– ជំនាន់​ទី​០៦ (២០១៣-២០១៤) មាន​ចំនួន ៤០ នាក់​
– ជំនាន់​ទី​០៧ (២០១៤-២០១៥) មាន​ចំនួន ៦០ នាក់​
– ជំនាន់​ទី​០៨ (២០១៥-២០១៦) មាន​ចំនួន ១០២ នាក់​
– ជំនាន់​ទី​០៩ (២០១៦-២០១៧) មាន​ចំនួន ១៦០ នាក់​
– ជំនាន់​ទី​១០ (២០១៧-២០១៨) មាន​ចំនួន ២១២ នាក់​
– ជំនាន់​ទី​១១ (២០១៨-២០១៩) មាន​ចំនួន ២១០ នាក់​
– ជំនាន់​ទី​១២ (២០១៩-២០២០) មាន​ចំនូ​ន ១៨៤ នាក់​
– ជំនាន់​ទី​១៣ (២០២០-២០២១) មាន​ចំនួន ១៩៩ នាក់​
​ដោយ​ទ្បែក​និស្សិត​ចំនួន ១៩៩ នាក់​ក្នុង​ជំនាន់​ទី​១៣ បាន​និង​កំពុង​មាន​វត្តមាន​នៅក្នុង​សាកលវិទ្យាល័យ និង តាម​កសិដ្ឋាន​នានា​ក្នុង​ប្រទេស​អ៊ីស្រាអែល​នៅ​ទ្បើយ ហើយ​ដែល​គ្រោង​នឹង​បញ្ចប់​កម្មវិធីសិក្សា​របស់ខ្លួន នៅក្នុង​កំ​ទ្បុង​ខែ​កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ​។ ចំពោះ​ជំនាន់​ទី​១៤ សាកលវិទ្យាល័យ​បាន​និង​កំពុង​ដំណើរកា​រ​ជ្រើសរើស​និស្សិត (​ចំនួន​ប្រមាណ​២០០​នាក់​) ហើយ​គ្រោង​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​ហាត់​ការ​នៅក្នុង​ខែ កញ្ញា និង តុលា ឆ្នាំ​២០២១ ខាង​មុននេះ​។​

៣. ស្ថិតិ​និស្សិត​បញ្ចប់​ការសិក្សា និង ការងារ​របស់​និស្សិត​ក្រោយ​បញ្ចប់​ការសិក្សា​
​ចាប់តាំងពី​ការបើកទ្វារ​ទ្បើង​វិញ​នា​ឆ្នាំ ១៩៨៥ រហូតមកដល់​ឆ្នាំ ២០២០ នេះ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ទទួលជោគជ័យ បាន​ចំនួន ១០ ៨៤៣ នាក់ ក្នុងនោះ​មាន​ស្រី ២ ៥៥៤ នាក់ ។​

ស្ថានភាព​ការងារ​របស់​និស្សិត​ក្រោយ​បញ្ចប់​ការសិក្សា​
​ក្នុង​ឆ្នាំ​២០២១​នេះ មហាវិទ្យាល័យ​ចំនួន​៦​បាន​ធ្វើ​ការសិក្សា ពី​ស្ថានភាព​នៃ​ការ​រក​ការងារ​ធ្វើបាន (Tracer Study) របស់​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ​របស់ខ្លួន ចំនួន​ពីរ​ក្រុម គឺ​ក្រុម​បញ្ចប់​ការសិក្សា​មុន​ឆ្នាំ​២០២០ និង​ក្នុង​ឆ្នាំ​២០២០​។ តាម​លទ្ធផល​នៃ​ការសិក្សា​បាន​បង្ហាញថា ជារួម​និស្សិត​បញ្ចប់​ការ សិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ចំនួន ២៦,២ ភាគរយ​បាន​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​រាជ​រដ្ឋា ភិ​បាល ៤៨,៧ ភាគរយ​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន ៧,៧ ភាគរយ​បម្រើ​ក្នុង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ៧,៤ ភាគរយ​បាន​ប្រកប​របរ​អាជីវកម្ម​ផ្ទាល់ខ្លួន ១,៧៨ ភាគរយ​បំពេញការងារ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ ៣,៤២ ភាគរយ​បាន​បំពេញ​ការងារ​ក្នុង​គ្លីនិក​សត្វ និង ៤,៨ ភាគរយ​បំពេញ​ការងារ​ផ្សេងៗ​។ ដោយ​ទ្បែក បើ​ប្រៀបធៀប​រវាង​ឆ្នាំ​បញ្ចប់​ការសិក្សា​ឃើញថា និស្សិត​បញ្ចប់​ការសិក្សា​មុន​ឆ្នាំ​២០២០ បាន​ចូល​បំរើ​ការងារ​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចំនួន​២៩,៧​ភាគរយ ច្រើន​ជាង​និស្សិត​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​២០២០ ដែល​មាន​ត្រឹមតែ​២២,៨​ភាគរយ​ប៉ុណ្ណោះ​។​

៤. ការអនុវត្ត​គម្រោង​សិក្សា​ពិសោធន៍​ស្រាវជ្រាវ​ផ្សេងៗ​
​ដើម្បី​ពង្រឹង​សមត្ថភាព​បណ្តុះបណ្តាល​និស្សិត ឱ្យ​កាន់តែ​មាន​គុណភាព​ខ្ពស់ សាកលវិទ្យាល័យ​បាន​លើកទឹកចិត្ត​ឱ្ស​សាស្ត្រាចារ្យ​ស្វែងរក​ថវិកា​ពី​ប្រភព​ផ្សេងៗ ជាពិសេស​សហការ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​នានា ដើម្បី​ធ្វើ​គម្រោង​សិក្សា​ពិសោធន៍​ស្រាវជ្រាវ និង អនុវត្តន៍​ជាក់ស្តែង ដើម្បី​បាន​ចំណេះដឹង​សម្រាប់​កែលម្អ​មេរៀន បាន​ទីកន្លែង​សម្រាប់​បង្រៀន​និង​អនុវត្តន៍​ជាក់ស្តែង​ដល់​និស្សិត ក៏ដូចជា​បាន​បង្កើន​សមត្ថភាពរ​បស់​សាស្ត្រាចារ្យ​ខ្លួនឯង​ផង​ដែរ​។

បច្ចុប្បន្ន​នេះ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាននិងកំពុង​អនុវត្តន៍​គម្រោង​សិក្សា​ពិសោធន៍​ស្រាវជ្រាវ​តូចៗ ចំនួន ៤៦ គម្រោង ដែល​ក្នុងនោះ ១៧​គម្រោង​ជា​គម្រោង​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ (​ប្រភព​ថវិកា ៖ រដ្ឋាភិបាល​អាល្លឺម៉ង់​-BMZ, ទីភ្នាក់ងារ​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ​-USAID, មូលនិធិ​អន្តរជាតិ​ដើម្បី​អភិវឌ្ឍន៍​កសិកម្ម​-IFAD, រដ្ឋាភិបាល​ស្វីស​, អង្គការ KOPIA នៃ​សាធារណរដ្ឋ​កូរ៉េ​, វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​អន្តរជាតិ​បារាំង​-IRD, ទីភ្នាក់ងារ​សហ​ប្រតិ​-​បត្តិការ​អន្តរជាតិ​ជប៉ុន​-JICA, សកល​វិទ្យាល័យ​ស្ត្រី ដុក​ស៊ុង សាធារណរដ្ឋ​កូរ៉េ​-Duksung Women University, អង្គការ SEAOHUN) ២២​គម្រោង​ជា​គម្រោង​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​តា​មរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ៧​គម្រោង​ទៀត​បាន​ទទួល​ថវិកា​ពី​គម្រោង​កែលម្អ​ការអប់រំ​ឧត្តមសិក្សា HEIP តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា​។​

៥. ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​
​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​សហការ​អនុវត្តន៍​គម្រោង​គាំទ្រ​ការងារ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​
​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការកែច្នៃ​ផលិតផល​ផ្លែស្វាយ (​ស្រា​ស្វាយ​និង​ទឹកខ្មេះ​ស្វាយ​) នៅ​ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។ បាន​ផ្សព្វផ្សាយ​បច្ចេកទេស​ដំណាំ​ផ្សិត​ចំបើង តាម​ប្រព័ន្ធ​ថ្មី ដែល​មាន​គុណភាព​និង​ផលិតភាព​ខ្ពស់ ដល់​កសិករ​នៅ​ខេត្ត​កំពត និង ខេត្ត​កំពង់​ឆ្នាំ​។ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ក៏​មាន​កម្មវិធី​ពិសេស​ក្នុង​ការជួយ​ផ្តល់​បច្ចេក​ទេស​កសិកម្ម ជូន​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅតាម​វិទ្យាល័យ​ចំណេះ​ទូទៅ ដើម្បី​ជួយ​បង្កើន​សមត្ថភាព​កម្មវិធី​បំណិន​ជីវិត របស់​វិទ្យាល័យ​ចំណេះ​ទូទៅ​ផងដែរ​។ ក្រៅពីនេះ​នៅ​មាន​ការផ្សព្វផ្សាយ និង ផ្ទេរ​ចំណេះដឹង ដែល​ទទួលបាន​ពី​ការអនុវត្តន៍​របស់​គម្រោង​និ​មួយៗ ជូន​ដល់​អ្នកពាក់ព័ន្ធ​ផ្សេងៗ តាម​តម្រូវការ​ជាក់ស្តែង​។​

៦. ការងារ​កំណែទម្រង់​ផ្ទៃក្នុង​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​
​ក​. ការធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​សមត្ថភាព​របស់​សាកលវិទ្យាល័យ​
បាន​បញ្ចប់​ការកសាង​យុទ្ធសាស្ត្រ​១០​ឆ្នាំ (២០២១-២០៣០) របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ព្រមទាំង​បាន​ទទួលស្គាល់ និង​អនុញ្ញាត​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ចុងខែ មីនា ឆ្នាំ​២០២១
បាន​បង្កើត​ប្រព័ន្ធ​កម្មវិធី​គ្រប់គ្រង​ទិន្នន័យ​និស្សិត គ្រូបង្រៀន និង​បុគ្គលិក សម្រាប់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ទាំងមូល​
បាន​បញ្ចប់​ការសិក្សា (Tracer studies) ស្ថានភាព​របស់​និស្សិត​ក្រោយ​បញ្ចប់​ការសិក្សា ពី​មហាវិទ្យាល័យ​ចំនួន​៦ គឺ មហាវិទ្យាល័យ​កសិឧស្សាហកម្ម វេជ្ជសាស្ត្រ​សត្វ វិស្វកម្ម​កសិកម្ម ជលផល សេដ្ឋកិច្ច​កសិកម្ម​និង​អភិ​វដ្ឍន៍​ជនបទ និង មហាវិទ្យាល័យ​រៀបចំ​ដែនដី​និង​រដ្ឋបាល​ដីធ្លី​
បាន​បញ្ចប់​ការសិក្សា​អំពី​សំណើ និង​សំណូមពរ​ផ្សេងៗ​របស់​និស្សិត​ ក្នុង​ការរួមចំណែក​កែលម្អ​និង​ពង្រឹង​សមត្ថភាព​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (student grievances)
បានបញ្ចប់​របាយការណ៍​សិក្សា​អំពី ការពង្រឹង​គុណភាព​ផ្ទៃក្នុង (Internal Quality Assurant-IQA)​និង បាន​ត្រៀម​លក្ខណៈ​សម្រាប់​រៀបចំ​សៀវភៅ​ណែនាំ​សម្រាប់​ការធានា​គុណភាព​អប់រំ​ផ្ទៃក្នុង IQA
បានបញ្ចប់​របាយការណ៍​សិក្សា​ស្តីអំពី ការធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​គ្រប់​ប្រភព​ រួម​បញ្ចូល​គ្នា (Financial Consolidate report) និង បាន​ត្រៀម​លក្ខណៈ​រៀបចំ​សៀវភៅ​ណែនាំ​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​រួម របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​
បាននិងកំពុង រៀបចំ​ការអនុវត្ត​កិច្ចព្រមព្រៀង​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ទាំងមូល និង ការរៀបចំ​ចងក្រង​សៀវភៅ​ណែនាំ​អំពី​ការគ្រប់គ្រង​បុគ្គលិក HRM ។​
​ខ​. កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ (Partnership Agreement)
សាកលវិទ្យាល័យ​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ភាពជា​ដៃគូ​ ជាមួយ​អន្តរជាតិ បាន​ចំនួន​៥​អង្គភាព​៖ សាកលវិទ្យាល័យ​ហ្វីលីពីន ទ្បូសបាន​ណូស (UPLB), អង្គការ SEARCA នៅ​ហ្វីលីពីន​, សាកលវិទ្យាល័យ កា​សេត​សាត (Kasetsart University) ប្រទេស​ថៃ​, សាកលវិទ្យាល័យ ក្យូ​តុ ប្រទេស​ជប៉ុន (Kyoto University), និង​សាកលវិទ្យាល័យ​រដ្ឋ​កាន់​សាស់ សហរដ្ឋអាមេរិក ( Kansas State University) សហរដ្ឋអាមេរិក​។​
សាកលវិទ្យាល័យ​បាន​ចុះ​កិច្ចព្រមព្រៀង​ដៃគូ​សហការ​ក្នុង​ប្រទេស​ ជាមួយ​សាកលវិទ្យាល័យ​ស្វាយរៀង ក្នុង​ការផ្តល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​កម្រិត​ថ្នាក់​បរិញ្ញា​ជាន់ខ្ពស់​និង​បណ្ឌិត និង ជាមួយ​វិទ្យាល័យ​ចំណេះ​ទូទៅ ចំនួន​៣៨​សាលា ក្នុងការ​ផ្ទេរ​ចំណេះដឹង​បច្ចេកទេស​ជូន​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ផ្នែក​បំណិត​ជីវិត​កសិកម្ម ។​
​គ​. ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សិក្សា​
បាន​និង​កំពុង​សហកា​រ​ជាមួយ​ក្រុមហ៊ុន​គូ​ប្លង់ ធ្វើកា​រសិក​​្សា​និង​គូស​ប្លង់​សំណង់ អគារសិក្សា​ធំ​មួយ​ខ្នង អគារ​អន្តេវាសិកដ្ឋាន​បុរស​មួយ​ខ្នង នារី​មួយ​ខ្នង និង អាគារ​បណ្តុះ​ធុរកិច្ច​កសិកម្ម​និង​អាហារ​ចំនួន​មួយ​ខ្នង​
បាន​និង​កំពុង​ធ្វើ​ទំនើបកម្ម​មន្ទីរពិសោធន៍ និង គ្លីនិក​សត្វ ដោយ​ជួសជុល​បន្ទប់​ និង បំពាក់​សម្ភារៈ​ពិសោធន៍​ថ្មីៗ​បន្ថែមទៀត ដល់​មន្ទីរពិសោធន៍​ដែល​មាន​ស្រាប់ ចំនួន​៦​កន្លែង​។​
​សូមបញ្ជាក់​៖

​ប្រសិន​ជា​សាធារណជន​ចង់​បាន​ព័ត៌មាន​បន្ថែម​ចូរ​ធ្វើ​ទំនាក់ទំនង​ជាមួយ ឯកឧត្តម ង៉ោ ប៊ុន​ថា​ន សកលវិទ្យាធិការនៃស​កល​វិទ្យាល័យ​ភូមិន្ទក​សិ​កម្ម តាមរយៈ​លេខតេ​លេក្រា​ម​និង​ទូរស័ព្ទ​លេខ ០១២ ៩២៩៨៨៨ ។​

Filed in: ព័ត៌មានជាតិ