ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ឧត្តមសេនីយ៍ទោ ស្នងការ​ខេត្ត​កំពត​សង្គ្រោះ​សត្វ​ខ្លា​ពពក​មួយ​ក្បាល​ដោយ​ការទិញ​ពី​អ្នក​ដាក់​អន្ទាក់​យក​ព្រលែង​វិញ​

លោក​ឧត្តមសេនីយ៍ទោ ស្នងការ​ខេត្ត​កំពត​សង្គ្រោះ​សត្វ​ខ្លា​ពពក​មួយ​ក្បាល​ដោយ​ការទិញ​ពី​អ្នក​ដាក់​អន្ទាក់​យក​ព្រលែង​វិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត និង​មាន​ការចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ​មួយចំនួន​ផង​បានសម្រេច​ទិញ​សត្វ​ខ្លា​ពពក​មួយ​ក្បាល​ពី​អ្នក​ដាក់​អន្ទាក់​ដើម្បី​ព្រលែង​ចូល​ក្នុង​ព្រៃ​វិញ​។​

​លោកស្នងការ​ខេត្ត​កំពត បាន​ប្រាប់​ឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ លោក​បាន​ទ​ទូល​ដំណឹង​ថា​មាន​អ្នក​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ បាន​ដាក់​អន្ទាក់​ជាប់​សត្វ​ខ្លា​ពពក​មួយ​ក្បាល​។ ជាមួយ​ព័ត៌មាន​នេះ ដោយ​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ទើប​លោក​និង​មន្ត្រីក្រោមឱវាទ​មួយចំនួន សម្រេច​ទិញ​សត្វ​កម្រ​មួយ​ក្បាល​នេះ​ដើម្បី​យក​ទៅ​ព្រលែង​ចូល​ក្នុង​ព្រៃ​វិញ​។​

​លោក ម៉ៅ ច័ន្ទ​មធុ​រិទ្ធ បាន​បញ្ជាក់បន្ថែម​ថា ព្រោះ​តែ​ស្ថានភាព​សត្វ​ខ្លា​ពពក​នាពេលនេះ​កំពុង​មាន​របួស​ដោយសា​រ​ខ្សែ​អន្ទាក់ ដូច្នេះ​លោក​ត្រូវ​ប្រើ​ពេលវេលា​ដើម្បី​ព្យាបាល​សិន​។ នៅពេល​សុខភាព​បាន​ប្រក្រតី​ឡើងវិញ លោក​នឹង​នាំយក​ទៅ​ព្រលែង​នៅក្នុង​ព្រៃ​ទី​ដែលមាន​សុវត្ថិភាព​សម្រាប់​ពពួក​សត្វ​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្លា​ពពក​ជា​ប្រភេទ​សត្វ​ដ៏​កម្រ ដែល​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅលើ​ពិភពលោក ដោយ​សត្វ​ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​អា​យ​.​យូ​.​ស៊ី​.​អិន និង​បញ្ជី​ឧបសម្ព័ន្ធ​សាយ​តេស ដែល​ជា​ប្រភេទ​សត្វ​ងាយ​ទទួលរង​នូវ​ការគំរាមកំហែង​ដោយសារ​ការ​បរបាញ់ ក៏ដូចជា​ការខ្វះ​ជម្រក​ជាដើម ហើយ​សត្វ​ប្រភេទ​នេះ​បាន​នឹង​កំពុង​ឈាន​ដល់​ការបាត់បង់​ដោយ​មក​ដល់​បច្ចុប្បន្ន​ត្រូវបាន​ផុត​ពូជ​នៅ​ប្រទេស​បង់ហ្លា​ដេស សឹង្ហ​បូរី និង​តៃវ៉ាន់​ទៅហើយ​។ ដោយឡែក​នៅ​កម្ពុជា ខ្លា​ពពក​មាន​វត្តមាន​នា​ភូមិភាគ​ឦសាន និរតី និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ