ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​ទទួល​អំណោយ​សប្បុរសធម៌ ពី​ឧកញ៉ា លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​ទទួល​អំណោយ​សប្បុរសធម៌ ពី​ឧកញ៉ា លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា​ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ទទួល​អំណោយ​សប្បុរសធម៌​ពី​ឧកញ៉ា លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា រួមមាន : អាវ​ពេទ្យ PPE .2000​ឈុត ម៉ាស 10,000​បន្ទះ ថ្នាំ​បូរាណ​ចិន​400 ប្រអប់ ដែល​ផ្តល់ជូន​ដល់​រដ្ឋបាល​ខេត្ត​កំពត ដើម្បី​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ ក៏​ដូចជា​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់ ឧកញ៉ា លី​ឃុន​ថៃ ដែល​បាន​ផ្តល់​នូវ​អំណោយ​សប្បុរសធម៌ នាពេលនេះ​។ ហើយ​នេះ​គឺជា​កាយវិការ​ដ៏​ល្អ​ប្រពៃ​មួយ ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរ ពេល​ដែល​ប្រទេសជាតិ​យើង​កំពុងតែ​ជួបប្រទះ​និង​ជំងឺ​កូវី​ដ​-១៩ ហើយ​សព្វថ្ងៃ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការជួយ​ដល់​ជនរងគ្រោះ ងាយ​រងគ្រោះ និង​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តទៀតថា ចំពោះ​អំណោយ​សប្បុរសធម៌​ទាំងនេះ រដ្ឋបាលខេត្ត និង​ធ្វើ​ការចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក និង​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូវី​ដ​-១៩ នៅតាម​មូលដ្ឋាន ឃុំ​-​សង្កាត់​ទាំងអស់​ក្នុង​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ