ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣៧នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងការិយាល័យជំនាញចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(កាច់សោយកម៉ូតូ)០១ករណីនឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់មកកាន់ស្នងការដ្ឋានព្រមទាំងដកហូតបានសម្ភារៈភស្តុតាងមួយចំនួន ។
ជនសង្ស័យរួមមាន៖
១-ឈ្មោះកែវសុខុមហៅម៉ាប់ភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបង(ជាអ្នកធ្វើសកម្មភាព)។
២-ឈ្មោះសុខផានិតភេទប្រុសអាយុ៤៧ឆ្នាំមានទីលំនៅភូមិចំការឫស្សីសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងខេត្តបាត់ដំបង(អតីតជាអ្នកសារព័ត៌មាន)(ជាអ្នកចូលរួមនិងផ្តេីមគំនិត)។
៣-ឈ្មោះគន្ធវុទ្ធាហៅធាភេទប្រុសអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបង(ជាអ្នកចូលរួម)។
-*វត្ថុតាងដកហូតរួមមាន៖
-ដង្កាប់ចំនួន០៣
-កន្ត្រៃសម្រាប់កាត់ចំនួន០៣
-កូនកាំបិតចំនួន០១
-មួកសុវត្ថិភាពពណ៌ខ្មៅចំនួន០១
-ស្លាកលេខមានលេខបាត់ដំបង1AK-4724
-ទូរស័ព្ទដៃស៊េរីចាស់ចំនួន០២គ្រឿង
-សោសម្រាប់ដោះគ្រឿងម៉ូតូមួយចំនួន
-កូនសោម៉ូតូចំនួន០១
-សោលេខ៨មានរាងអក្សរអិលLសម្រាប់ធ្វើសកម្មភាពកាច់សោរម៉ូតូចំនួន០១
-ដែករាងសំប៉ែតចុងស្រួច(ផ្លែសម្រាប់កាច់សោរម៉ូតូ)ចំនួន០១
-ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០២០លេខតួម៉ាស៊ីន៥៧២៧៧៣៨គ្មានស្លាកលេខចំនួន០១គ្រឿង(ជារបស់ជនរងគ្រោះ)
-ម៉ូតូម៉ាកហុងដាPCXពណ៌សស៊េរីឆ្នាំ២០១៣លេខតួម៉ាស៊ីន០៤២១៩៦ពាក់ស្លាកលេខភ្នំពេញ1BT-5020ចំនួន០១គ្រឿង(មធ្យោបាយជិះធ្វើសកម្មភាព)។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ផានិត (អតីតជាអ្នកសារព័ត៌មាន) និងមានទីលំនៅក្នុងសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង គឺជាអ្នកបណ្តុះបណ្តាលជំនាញលួចកាច់សោម៉ូតូដល់ក្មេងៗជាជនសង្ស័យខាងលើនិងបានដឹកពួកគេទៅធ្វើសកម្មភាពលួចម៉ូតូ។
ជាក់ស្តែងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២និង២៨នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ សុខ ផានិត នេះបានជិះម៉ូតូដឹកក្រុមរបស់ខ្លួនទៅធ្វើសកម្មភាពកាច់សោយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ស៊ិន ឃុន ភេទស្រីអាយុ៤៦ឆ្នាំ រស់នៅចំណុចភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងខណៈដែលជនរងគ្រោះបានចាក់សោកទុកនៅខាងក្រោមផ្ទះ ដែលម៉ូតូនោះគឺម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០២០លេខតួម៉ាស៊ីន៥៧២៧៧៣៨មានស្លាកលេខបាត់ដំបង1AK-4724 ។ នៅថ្ងៃដែលធ្វើសកម្មភាពនេះដែរក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវនិងក្រសោបបានទាំងសំបុក្រតែម្តង។
បច្ចុប្បន្ន ការិយាល័យជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
(រូបភាពផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ/គឹមសុង)By kosal!@@@