ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ចេញ​ប្លន់ ០៥​ឆ្នាំ ទាំង​ក្នុង​ខេត្ត​និង​រាជធានី បែរ​ជា​អស់លក្ខណ៍​ដោយសារ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​កំបូល​!

​ចេញ​ប្លន់ ០៥​ឆ្នាំ ទាំង​ក្នុង​ខេត្ត​និង​រាជធានី បែរ​ជា​អស់លក្ខណ៍​ដោយសារ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​កំបូល​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ មាន​ករណី​ជនសង្ស័យ​ចំនួន ០៤​នាក់ បាន​វាយ​ប្លន់​ម៉ូតូ​មួយគ្រឿង ពី​ជនរងគ្រោះ​ម្នាក់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទូល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ជនរងគ្រោះ​ត្រូវបាន ចោរ​ទាំង​នេះ​វាយ​ប្លន់​រួច​ហើយ ជនរងគ្រោះ ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​ឬ​ផ្តល់​ព័ត៌មាន​ដោយផ្ទាល់ ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ ឲ្យបាន​ដឹង​នោះ​ដែរ តែ​តាមរយៈ​បណ្តាញ​ក្តាប់​ព័ត៌មាន​ថា​មាន​ករណី​ប្លន់​ដូចខាងលើ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​កំបូល បាន​បើក​ការ ស៊ើបអង្កេត​ស្រាវជ្រាវ ជា​បន្តបន្ទាប់ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ជាក់ស្តែង នៅ​ចំណុច​ដី​វាល​ទុក​ចោល​មួយ​កន្លែង​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១៨:៣០​នាទី ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ក្រោម​ការសម្របសម្រួល​ពី​លោក សុក កែវ​បណ្ឌិត ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ដោយសារ​ទីតាំង​ឃាត់ខ្លួន ជា​ភូមិសាស្ត្រ​ដី​វាល បាន​ធ្វើឲ្យ​មាន​ការរំខាន​ដល់​ប្រតិបត្តិ របស់​សមត្ថកិច្ច ក្នុងការ​លបចូល​ទៅ​ជិត​ជនសង្ស័យ បណ្តាល​ឲ្យ​បក្ខពួក​ផ្សេង​ទៀត ដឹងខ្លួន​ចែកផ្លូវ​គ្នា​រត់​គេច​យ៉ាង​លឿន មុន​សមត្ថកិច្ច​ចូល​ទៅ​ដល់ ទើប​ធ្វើឲ្យ​សម្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ត្រឹមតែ​០២​នាក់ និង​ដកហូត​ម៉ូតូ​បាន ចំនួន ៣ គ្រឿង​៖
– ម៉ាក​សង់ C125 ,021​ពណ៍ ខ្មៅ គ្មាន​ស្លាក​លេខ (​ជា​របស់​ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន​),
– ម៉ាក​សង់ C125,020 ក្រហម ពាក់​ស្លាក​លេខ 1IC,6209 (​ជា​របស់​ជនសង្ស័យ​រត់​ចោល​),
– ម៉ាក​សង់ C125 ,020 ពាក់​ស្លាក​លេខ ព្រៃវែង 1R 9039 (​សមត្ថកិច្ច​ក្តាប់បាន​ថា ជា​ម៉ូតូ របស់​ជនរងគ្រោះ​ដែល​ត្រូវបាន​ប្លន់ កាលពី​ថ្ងៃ​ទី ១៣ ខែ មិថុនា ឆ្នាំ ២០២១)​។​

​ជនសង្ស័យ​ទាំង​០២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ៖
១/​ឈ្មោះ ចែម ខែម​រិទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន ជា​មុខសញ្ញា​វាយ​ប្លន់​យ៉ាង​សកម្ម​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៣) បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
២/​ឈ្មោះ ទេព ពេញ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជា​មេក្លោង​វាយ​ប្លន់​) បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទូល​ពង្រ សង្កា​ត​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាព​ឲ្យដឹងថា ពួកគេ និង​បក្ខពួក​០៥​នាក់​ទៀត​គឺ ទី​១​ឈ្មោះ អា​ត្រេន​, ទី​២​ឈ្មោះ អា​សំអន​, ទី​៣​ឈ្មោះ អា​កាយ​, ទី​៤​ឈ្មោះ អារៈ និង​ទី​៥​ឈ្មោះ អា​ព្រលិត តែងតែ​ធ្វើ​សកម្មភាព ពួន​ស្ទាក់​វាយ​ប្លន់​ជនរងគ្រោះ​នៅ​កន្លែង​ស្ងាត់​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៧ ក្រុម​ខ្លួន​ធ្លាប់បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​នៅ​ផ្លូវ​៥១ ទឹកដី​ខេត្ត​កំពង់ស្ពឺ​។ នៅ​ឆ្នាំ​២០១៩ ក្រុម​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព វាយ​ប្លន់ នៅក្នុង​ទី​រួម​ខេត្តកំពង់ស្ពឺ ក្រោយៗ​មក​គឺ​ធ្វើ​សកម្មភាព​វាយ​ប្លន់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​ចុងក្រោយ​គឺ​បាន​វាយ​ប្លន់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទូល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ឈ្មោះ​( អា​កាយ​) ជា​អ្នក​ធាក់​ទៅលើ​ជនរងគ្រោះ​បណ្តាលអោយ​ដួល​រួច​ជនរងគ្រោះ​បាន​រត់​ទៅ​កន្លែង​ទិញ​អេតចាយ​ក្បែរ​នោះ បន្ទាប់​មក​បក្ខពួក​ខ្លួន​ឈ្មោះ (​អារៈ​) បាន​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់​រៀងៗ​ខ្លួន​។

​រាល់​ការ​ចេញ​វាយ​ប្លន់​មួយ​លើកៗ គឺ​ពួកខ្លួន​តែង​រត់​គេច​រួច​ដោយ​សុវត្ថិភាព ស្រាប់តែ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ ខណៈ​ពួក ខ្លួន​បាន​ទៅ​អង្គុយ​ផឹកស៊ី​ជុំគ្នា​លេង​នៅ​ចំណុច​ដី​វាល​មួយកន្លែង​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដល់​ម៉ោង​ប្រហែល ១៨:៣០​នាទី​យប់ ស្រាប់តែ​មាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​កំបូល​បាន​មកដល់​ធ្វើការ​ដេញ​ចាប់​ពួកខ្លួន​បាន​០២​នាក់ រីឯ​បក្ខពួក​ជាច្រើន​នាក់​ទៀត​បាន​រត់គេចខ្លួន​ទាន់​។​

​ជាមួយ​ការបង្ក្រាប​ជនសង្ស័យ​ទាំង​០២​នាក់​នេះ​ផងដែរ សមត្ថកិច្ច​អាវុធហត្ថ បាន​ប្រើ​ឧបករណ៍​តេស្ត​រហ័ស Rapid Test ពិនិត្យ​ជនសង្ស័យ រកឃើញ វិជ្ជ​មានកូវីត​១៩ ចំនួន​១​នាក់​គឺ ឈ្មោះ ទេព ពេញ ជា​ហេតុ​ធ្វើឲ្យ​មាន​ការរំខាន​បន្ថែមដ​ល់​និតិ​វិធី របស់​សមត្ថកិច្ច​។​

​បច្ចុប្បន្ន​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ជនសង្ស័យ​បាន​ប្លន់​កាលពី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទូល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ម៉ាក ហុងដា សេ​១២៥ (​លេខ​តួ ND125M5727548 / លេខ​ម៉ាស៊ីន ND125ME5727548) ត្រូវ​បាន​ជនសង្ស័យ យក​ទៅ​ប្តូរ​ពណ៌ ពី​ពណ៌​ខ្មៅ មក ជា​ពណ៌​ស ។ រី​ឯ​ម្ចាស់​ម៉ូតូ អាវុធហត្ថ​មិនទាន់បាន​ស្គាល់​និង​ទាក់ទង​បាន​នៅឡើយ​ទេ ដូច្នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ម្ចាស់​ម៉ូតូ ឬ​បងប្អូន​ណា ស្គាល់​ម្ចាស់​ម៉ូតូ សូម​អញ្ជើញ​មក​ទំនាក់ទំនង​ទទួលយក​ម៉ូតូ ត្រឡប់​ទៅ​វិញ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាម​ការ​គួរ​៕

Filed in: ព័ត៌មានជាតិ