ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ពុធ ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​អនុវត្ត​ការងារ​ដូចខាងក្រោម​៖
១/.​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ដឹកនាំ​ដោយ​លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរង​ខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​សណ្តាប់ធ្នាប់​ខណ្ឌ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​មានដូចជា មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះស៊ីសុវត្ថិ មហាវិថី​ព្រះ​សុរាម្រិត ផ្លូវ​លេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ៥ ១៤៤ ១៤៨ ជា​លទ្ធផល​៖
-​ចាក់សោរ​លង់​រថយន្ត​ទុក​នៅ​នឹង​កន្លែង​ចំនួន ០៣​គ្រឿង​
-​ឃាត់​រថយន្ត​ធុន​ធំ​យក​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ​បាន​ចំនួន ០៥​គ្រឿង​
-​ឃាត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន ០៣​គ្រឿង និង​ម៉ូតូ​ចំនួន ០៦​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​
២/.​កម្លាំង​គណៈបញ្ជាការ​ឯកភាព​សង្កាត់​ទាំង​១១ បាន​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​៕

Filed in: ព័ត៌មានជាតិ