ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពលរដ្ឋ​រិះគន់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ស្ងប់ស្ងៀម​មិន​ហ៊ាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​បង្កប់​អាប៉ោង​របស់​ឈ្មោះ ” ហុក ” និង​ឈ្មោះ ” ដា ” នៅ​ស្រុក​កងមាស

ពលរដ្ឋ​រិះគន់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ស្ងប់ស្ងៀម​មិន​ហ៊ាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​បង្កប់​អាប៉ោង​របស់​ឈ្មោះ ” ហុក ” និង​ឈ្មោះ ” ដា ” នៅ​ស្រុក​កងមាស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ចាម ៖ ទីតាំង​ស្វៀន​បញ្ជាក់មាន់​បង្កប់​អាប៉ោងដ៏​ធំ​មួយ​កន្លែង​នៅ​ចំណុច​ចំការ​ស្វាយ ក្បែរ​ស្ពាន​ថ្មី​ចម្ងាយ​៣០០​ម៉ែត្រ ទល់មុខ​មណ្ឌល​សុខភាព​ខ្ចៅ ស្ថិតក្នុង​ភូមិ​ខ្ចៅ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម បាន​បើក​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង​ជាច្រើន​ថ្ងៃ​មក​ហើយ មិន​ខ្លាច​ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ទាល់តែសោះ ខណៈ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​កំពុង​រាតត្បាត​ស្ទើរតែ​គ្រប់​ទី​កន្លែង​គួរឲ្យ​បារម្ភ​បំផុត​។​

បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកញៀន​ល្បែង​បញ្ជល់មាន់​មួយចំនួន​បាន​ប្រាប់​អង្គភាព​ព័ត៌មាន “​ភ្នំពេញ​ដេលី​” PHNOM PHENH DAILY MEDIA ឲ្យដឹងថា ម្ចាស់​ទីតាំង​សង្វៀន​បញ្ជល់មាន់​មាន ឈ្មោះ ” ហុក ” និង​មេ​បាញ់អាប៉ោង​មានឈ្មោះ ” ដា ” បាន​បើក​ដំណើរការ​លេង​ជា​រៀងរាល់​ថ្ងៃ​ចាប់ពី​ម៉ោង ១២​ថ្ងៃត្រង់ ដល់​ម៉ោង ៧​យប់ និង​ចាក់​ភ្នាល់​ស៊ីសង​ចាញ់ឈ្នះ​លក្ខណៈ​ទ្រង់ទ្រាយ​ធំៗ​ទៀតផង​។​

សេចក្តីរាយការណ៍​ដដែល​បន្តថា នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ គឺ​មាន​ការប្រកួត​ទ្រង់ទ្រាយ​ធំ និង​ច្រើន​គូ ហើយ​មាន​ការចាក់​ភ្នាល់​ស៊ីសង​ចាញ់ឈ្នះ​ក្នុង​មួយគូៗ​រាប់​លាន​រៀល រហូតដល់ ខ្ទង់​រយ ពាន់​ដុល្លារ ក៏មាន​ដែរ ដែល​ក្រុម​អ្នកញៀន​ល្បែង​កីឡា​បក្សី និង​ញៀន​ចាក់​អាប៉ោង​មក​ពី​គ្រប់ទិសទី ហើយ​បាន​ធ្វើ​ការប្រមូលផ្តុំ​គ្នា​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​៧​យប់​ទើប​ឈប់​។​

ប្រជាពលរដ្ឋ​រិះគន់​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ស្ងប់ស្ងៀម​មិន​ហ៊ាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​បង្កប់​អាប៉ោង​របស់​ឈ្មោះ ” ហុក ” និង​ឈ្មោះ ” ដា “​នៅ​ភូមិ​ខ្ចៅ ឃុំ​ខ្ចៅ ស្រុក​កងមាស និង​បាន​អំពាវនាវ​ដល់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏ដូចជា ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មាន​វិធានការ​ជាបន្ទាន់ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​សង្គម និង​បង្ការ​កុំឲ្យ​មាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩៕ ដោយ ៖ សហការី​

===========

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​២២​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស !

​ភ្នំពេញ​នា​ព្រឹក ថ្ងៃ​សៅរ៍ ទី​១០ ខែកក្កដា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​បន្ត​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង នាំយក​អំណោយ​ជា​ស្បៀង​រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ព្រមទាំង​ឱសថ​បុរាណ​ចិន​ព្យាបាល​ក្អក ផ្តាស់​សាយ ក្តៅខ្លួន ឈឺក្បាល ការពារ​សួត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​២២​នាក់​បន្ថែមទៀត ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះរៀងៗ​ខ្លួន ភូមិ​ស្រីស្នំ និង​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។​

​ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​អត់ធ្មត់​នៅ​ដាច់​ដោយឡែក​បន្ត​មួយ​រយៈ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា​មានសុវត្ថិភាព ជៀស​ឆ្ងាយ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​សូម​ចូលរួម​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ផងដែរ​៕

Filed in: ព័ត៌មានជាតិ