ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​រដ្ធមន្ដ្រី វេង សាខុន វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​សាកល្បង​ចុះបញ្ជី​ព្រៃ​ឯកជន​ចម្ការ​ឈើ​ក្រញូង និង​ឈើ​នាងនួន ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ប្រចាំឆ្នាំ​២០២០

​រដ្ធមន្ដ្រី វេង សាខុន វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​សាកល្បង​ចុះបញ្ជី​ព្រៃ​ឯកជន​ចម្ការ​ឈើ​ក្រញូង និង​ឈើ​នាងនួន ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ប្រចាំឆ្នាំ​២០២០
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​លេខាធិការដ្ឋាន CITES ដើម្បី​អនុវត្ត​គម្រោង​ស្តីពី “​ការសាកល្បង​ចុះបញ្ជី​ព្រៃ​ឯកជន​ចម្ការ​ឈើ​ក្រញូង និង​ឈើ​នាងនួន ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ Integrating the Piloting of Small-scale Private Dalbergia cochinchinensis Plantation Registration with Forest Landscape Restoration in Preah Vihear Province in Cambodia” សម្រាប់​រយៈពេល ១៨​ខែ ចាប់​ពី​ក្នុង​ឆ្នាំ​២០២០-២០២១​។

គម្រោង​បាន​ទទួល​ការឧបត្ថម្ភ​ថវិកា​ពី​លេខាធិការដ្ឋាន The Convention on International Trade in Endangered Species of Wild Fauna and Flora (CITES)​។ គម្រោង​នេះ​មាន​គោលបំណង​ធ្វើការ​សិក្សា​អំពី​ស្ថានភាព​ឈើប្រណិត​ទាំង​ពីរ​ប្រភេទ នៅ​ខេត្ត​ព្រះវិហារ និង​លក្ខខណ្ឌ​អំណោយផល​នានា​ក្នុង​ការគាំទ្រ​ដល់​ការបង្កើន និង​ការចុះបញ្ជី​ចម្ការ​ឈើ​ដាំ​ទាំងពីរ​ប្រភេទ​នេះ​ជា​លក្ខណៈ​ឯកជន​ខ្នាត​តូច​។​

ឈើ​ក្រញូង និង​នាងនួន​គឺជា​ប្រភេទ​ឈើ​ប្រណិត និង​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ទាំង​លើ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ឈើ​នេះ​មាន​ដើមកំណើត​នៅ​បណ្តាល​ប្រទេស​ឥណ្ឌូចិន​ដូចជា​៖ កម្ពុជា ថៃ ឡាវ និង​វៀតណាម​។​ល​។ វា​ច្រើន​ដុះ​នៅ​ក្នុង​តំបន់​ព្រៃ​ដី​ទំនាប​ដែល​មាន​របប​ទឹកភ្លៀង​ប្រចាំឆ្នាំ​ពី ១២០០-១៦៥០​ម​.​ម សីតុណ្ហភាព​ទាប​បំផុត ១០​អង្សា​សេ​។ ដើម​ក្រញូង​ត្រូវការ​សំណើម​មធ្យម និង​ពន្លឺ​ថ្ងៃ ហើយ​ធន់​នឹង​រដូវ​រាំងស្ងួត​រយៈពេល​យូរ​។ ប្រភេទ​នេះ​ឈើ​ក្រញូង មិន​ទាមទារ​លក្ខខណ្ឌ​ដី​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​ច្រើន​ដុះ​នៅលើ​ដីឥដ្ឋ ល្បាយ​ខ្សាច់ និង​ដី​ដែល​មាន​ជីជាតិ​កំបោរ​។ ក្រញូង​ដុះ​លូតលាស់​នៅក្នុង​ព្រៃ​ល្បោះ និង​ព្រៃ​ពាក់កណ្តាល ស្រោង ហើយ​ជារឿយៗ​គេ​ជួបប្រទះ​ឈើ​ក្រញូង​ដុះ​ជា​ជ្រុំៗ ប្រមូលផ្តុំ​ច្រើន នៅ​រយៈ​កំពស់ ៤០០-៥០០​ម ធៀប​នឹង​នីវ៉ូ​សមុទ្រ (​រដ្ឋបាល​ព្រៃឈើ គំរោង​គ្រាប់​ពូជឈើ​កម្ពុជា ២០០៣)​។
ស្រុក​ជាំ​ក្សាន្ត គឺជា​ស្រុក​មួយ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ និង​ជាប់​ជួរ​ភ្នំ​ដងរ៉ែក តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ និង​ឡាវ (​តំបន់ត្រីកោណ​មរកត​) និង​ជា​តំបន់ ឬ​ជា​ទឹកដី​កំណើត​ឈើ​ក្រញូង​ដុះ​លូតលាស់​ច្រើន និង​សម្បូរបែប​ជាងគេ​នៅក្នុង​តំបន់​ព្រៃ​ធម្មជាតិ ជាពិសេស​លើ​ជួរ​ភ្នំ​ដងរ៉ែក​នៃ​ទឹកដី​សុវណ្ណ​ភូមិ​។​

បច្ចុប្បន្ន​ ដោយ​សារ​គុណ​តម្លៃ​របស់​ប្រភេទ​ឈើប្រណិត​ទាំងពីរ​នេះ និង​មាន​តម្រូវការ​ប្រើប្រាស់​លើសលុប​សម្រាប់​ធ្វើ​ជា​គ្រឿងសំណង់ គ្រឿង​ចម្លាក់ គ្រឿង​សង្ហារឹម ដែល​មាន​គុណភាព​ល្អ​ប្រណិត​នោះ ធ្វើឲ្យ​ឈើ​ក្រញូង និង​ឈើ​នាងនួន​ត្រូវបាន​ទទួល​រង​ការកាប់បំផ្លាញ គាស់​គល់ និង​ឫស​ស្ទើរ​គ្មាន​សល់ ហើយ​សកម្មភាព​អាជីវកម្ម​ខុសច្បាប់​នេះ​បាននិងកំពុង​ឈានទៅរក​ការវិនាស​ផុត​ពូជ​នៅក្នុង​ដែន​ជម្រក​ព្រៃ​ធម្មជាតិ​កម្ពុជា​។

ព្រម​ជាមួយគ្នានេះ នៅក្នុង​បញ្ចី​ក្រហម IUCN ប្រភេទ​ឈើ​ក្រញូង​ត្រូវបាន​ចាត់​ចូល​ទៅ​ជា​ប្រភេទ VU “​ងាយ​រងគ្រោះថ្នាក់​” ជា​សាកល ដែល​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ និង​បាន​ដាក់ចេញ​នូវ​វិធាន​ច្បាប់ និង​បច្ចេកទេស​ដើម្បី​ធ្វើ​ការគ្រប់គ្រង ថែរក្សា និង​ការពារ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​។​

​ដើម្បី​ស្តារ និង​ចូលរួម​ចំណែក​ក្នុង​ការការពារ​ធន់​ធាន​ពូជឈើ​ក្រញូង​ដែល​ស្ទើរ​ជិត​ផុត​ពូជ ឲ្យបាន​គង់វង្ស និង​ធ្វើ​ការដាំដុះ​បង្កើត​ធន់​ធាន​ប្រភេទ​ឈើប្រណិត​នេះ​ឲ្យ​សម្បូរ​ឡើង​វិញ រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​ដៃគូរ​អភិរក្ស ការពារ និង​ថែរក្សា​ធនធាន​ជីវចម្រុះ​ឡើងវិញ តាមរយៈ​កម្មវិធី CITES Tree Species Programme ធ្វើ​ការបណ្តុះ និង​ចែកចាយ​កូនឈើ​ពូជ​ក្រញូង​សរុប​ចំនួន ៤៨ ៥៩០​ដើម ឈើ​ហូប​ផ្លែ និង​ប្រភេទ​ផ្សេង​ទៀត​ចំនួន ៣ ១២៦​ដើម ជូន​ដល់​ប្រជា​ពល រដ្ឋ​ចំនួន ៧​ឃុំ (​ទឹក​ក្រហម មរកត ជាំ​ក្សាន្ត រំដោះ​ស្រែ កន្តួ​ត ស្រ​អែម និង​យាង​) យក​ទៅ​ដាំ​តាម​របង​ផ្ទះ ដីស្រែ ចម្ការ វត្ត​អារាម សាលារៀន មណ្ឌល​សុខភាព សាលាឃុំ សាលារៀន បន្ទាយ ទាហាន និង​ស្នាក់ការ​ប៉ូលីស​។​ល​។ មិន​តែ​ប៉​ណ្ណោះ បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ធ្វើ​ការរៀបចំ​កម្មវិធី​ដាំ​កូនឈើ​ក្រញូង​តាមរយៈ​ការដាំ​ស្តារ​ឡើងវិញ​នៅលើ​ដី​ព្រៃ​រេចរឹល​នៅ​ទូទាំង​ស្រុក​សរុប​មាន​ចំនួន ៤ ៣៥០​ដើម មាន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាហាន នគរបាល​ព្រំដែន ព្រះសង្ឃ មេធាវី និង​ប្រជាពលរដ្ឋ​ចំនួន ៦៥០​នាក់​ចូល​ល​រួម​ដាំ​។​

​ក្រុម​ការងារ​បាន​បញ្ចប់​ការរៀបចំ​សេចក្តីព្រាង​គោលការណ៍​ណែនាំ ស្តី​ពី​ការចុះបញ្ជី​ព្រៃ​ឯកជន និង​បាន​ដាក់​ប្រជុំ​ពិគ្រោះ​យោបល់​នៅ​ថ្ងៃទី​២៦-២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ខណ្ឌ ផ្នែក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាម​បណ្តាល​រាជធានី​-​ខេត្ត​ទាំង​២៤ និង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល អ្នកតាក់តែង​គោលនយោបាយ ពាណិជ្ជករ វិស័យ​ឯកជន និង​គ្រឹះស្ថាន​អប់រំ​វិស័យ​កសិកម្ម ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​។ បាន​រៀបចំ​និតិ​វិធី​នៃ​ការចុះបញ្ជី​ព្រៃ​ឯកជន និង​ឯកសារ​ពាក់ព័ន្ធ ដែល​រូ​ម​មាន​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ព្រៃ​ឯកជន សៀវភៅ​បន្ទុក និង​វិញ្ញាបនបត្រ​សម្រាប់ ដាក់ឱ្យ​ប្រើប្រាស់​ករណី​មាន​ការស្នើសុំ​ចុះបញ្ជី​ព្រៃ​ឯកជន​។

ទន្ទឹមនេះ ក្រុមការងារ​ក៏​បាន​រៀបចំ​របាយការណ៍​បច្ចេកទេស​ស្តីពី ជីវសាស្ត្រ អេកូឡូស៊ី ទីជម្រក ស្ថានភាព និន្នាការ រចនាសម្ព័ន្ធ និង​ឌី​ណាមិក​នៃ​ប្រភេទ​ឈើ​ក្រញូង និង​ឈើ​នាងនួង​នៅក្នុង​ស្រុកជាំ​ក្សាន្ត​។ បាន​ដាក់​តាំង​ឡូតិ៍​សារពើភណ្ឌ័​ប្រភេទ​ឈើ​ក្រញូង និង​ឈើ​នាងនួន​សរុប​ចំនួន ៨៦ ឡូតិ៍ ក្នុង​ដែន​ព្រៃ​ធម្មជាតិ ដើម្បី​ប៉ាន់ ស្មាន​មាឌ​ឈើ រ​ប៉ាយ រចនាសម្ព័ន្ធ និន្នាការ និង​ចំណាត់ថ្នាក់​អង្កត់ផ្ចិត​ដែលជា​ជំនួយ​ក្នុង​ការរៀប ចំ​ឯកសារ​វាយតម្លៃ​ផលប៉ះពាល់​នៃ​ប្រភេទ​ឈើ​ទាំង​ពីរ​ព្រមទាំង​បាន​បញ្ចាប់​របាយការណ៍ប​ច្ចេក​ទេស​ស្តីពី​ការធ្វើ​សារពើភ័ណ្ឌ​ឈើ​ទាំង​ពីរ​ប្រភេទ​។

បន្ត​រៀបចំ​របាយការណ៍​ស្តី​ពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង ស្ថានភាព​អភិរក្ស កំណត់ត្រា​ប្រមូល​ផល​ឈើ​ទាំង​ស្រប​ច្បាប់ និង​ខុសច្បាប់ តំបន់​ប្រមូល​ផល វិធានការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ឈើ​ទាំង​ពីរ​ប្រភេទ ព្រមទាំង​របាយការណ៍​វាយតម្លៃ​លទ្ធផល​នៃ​ការធ្វើ​សារពើ​ភណ្ឌ ដោយ​អនុលោម​តាម​គោលការណ៍​សម្រាប់​រៀបចំ​របាយការណ៍​របស់​អនុសញ្ញា​សាយ​តេស​។​

Filed in: ព័ត៌មានជាតិ