ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូវី​ដ​-១៩ (SINOVAC) ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​

ពិធី​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូវី​ដ​-១៩ (SINOVAC) ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤ រោច ខែ​ប​.​សា​ឍ​ ​ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពស ២៥៦៥ ត្រូវ​វ​នឹង​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ខណ្ឌដូនពេញ នៃ​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ក្រោម​អធិបតីភាព ឯកឧត្តម ហេង សុខ​គង តំណាង ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, ឯកឧត្តម លី ច័ន្ទ​ភក្តី និង លោក សុខ ពេញវុ​ធ អភិ​ភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំង ១៨​ក្រុម ស្មើរ​នឹង ១៨៥​នាក់​ចែកចេញជា ០៥​មណ្ឌល សម្រាប់​ខណ្ឌដូនពេញ ។​

​ក្នុងនោះ​គណៈអធិបតី​បានធ្វើការ​កោត​ស​សើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក ដែល បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត ក្នុង​ការចូលរួម​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​
​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ ។

បេសកកម្ម​នេះ គឺជា​ការចូលរួម​លះបង់​មិន​អាច​កាត់ថ្លៃ​បាន ដែល​លោកគ្រូ អ្នក​គ្រូពេទ្យ​បាន​លះបង់​សេចក្តីសុខ សុភមង្គល​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ជាទី​ស្រលាញ់ ដើម្បី​បុព្វហេតុ​ជាតិ ប្រជាជន និង​ការស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​១៩ ក្នុង​គោលដៅ​ការពារ​ឱ្យបាន​នូវ​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុជា ពី​ជំងឺ​កាច​សាហាវ​ដែល​ឆ្លង​រាតត្បាត​ជា​សកល​មួយ​នេះ ។​

​ក្រោយ​បញ្ចប់​ពិធី​សំណេះ សំ​ណា​ល គណៈអធិបតី​បានប្រគល់​ប័ណ្ណសរសើរ ជូន​ដល់​លោកគ្រូ​ពេទ្យ អ្នក​គ្រូពេទ្យ​សរុប​ចំនួន ១៨​រូប តំណាង​អោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ទាំង ១៨៥​រូប ផងដែរ ។​

ក្នុងនាម​អាជ្ញាធរ និង​ក្នុងនាម​ប្រជាពលរដ្ឋ​ខណ្ឌដូនពេញ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ ។​

Filed in: ព័ត៌មានជាតិ