ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន អបអរសាទរ រុក្ខ​ទិវា ០៩ កក្កដា​

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន អបអរសាទរ រុក្ខ​ទិវា ០៩ កក្កដា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ថ្ងៃទី​០៩ ខែកក្កដា ជា​ទិវា​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ តែងតែ​សហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ប្រារព្ធ​ពិធី “​រុក្ខ​ទិវា​” ជា​រៀងរាល់ឆ្នាំ ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ថ្លៃថ្លា​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទ្រង់​សព្វព្រះរាជហឫទ័យ​ឆ្លៀត​ព្រះ​វរោកាស​ដ៏​មានតម្លៃ​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ពិធី “​រុក្ខ​ទិវា​” នេះ​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​រំឭក​ជូន​អំពី​ទស្សនវិស័យ និង​ព្រះរាជ​បញ្ញាញាណ​ដ៏​ភ្លឺស្វាង​បំផុត​របស់ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​បាន​បំផុស​ចលនា​ដាំ​ដើមឈើ ហៅថា “​រុក្ខ​ទិវា​” នេះ​ឡើង​តាំងពី​ទសវត្សរ៍​ទី​៣០ ដោយ​មាន​ការចូលរួម​យ៉ាង​រស់​រវើក​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ទាំងអស់ ហើយ​ទីបំផុត​ត្រូវបាន​ទទួលស្គាល់​ជា​ពិធី​ប្រពៃណីជាតិ​មួយ​ដែល​កំណត់​ដោយ​ព្រះរាជ​-​ក្រឹត្យ​លេខ​៧៣៨ នស​.​រកត ចុះ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​១៩៥២​។ ព្រះអង្គ​បាន​បណ្តុះ​នូវ​ស្មារតី​ដល់​កូនចៅ​គ្រប់ៗ​រូប​ឱ្យ​យល់ដឹង​អំពី​បរិស្ថាន អត្ថប្រយោជន៍​នៃ​ព្រៃឈើ ជីវៈចម្រុះ​គ្រប់​ប្រភេទ ហើយ​ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា ”​ការចូលរួមចំណែក​ការពារ និង​ថែរក្សា​ព្រៃឈើ ជា​កាតព្វកិច្ច​ចាំបាច់​របស់​ពលរដ្ឋ​គ្រប់ៗ​រូប ហើយ​ករណីយកិច្ច​នេះ គឺ​ត​កូន ត​ចៅ និង​បាន​បង្ក​ឱ្យ​អាកាសធាតុ​មាន​ប្រក្រតី​ភាពជា​វិជ្ជមាន ចំពោះ​វិស័យ​កសិកម្ម និង​មនុស្សជាតិ​”​។

ផ្អែក​លើ​ចក្ខុវិស័យ​ដ៏​ត្រចះត្រចង់​នេះ និង​ដើម្បី​បន្ត​ស្នា​ព្រះ​ហត្ថ​ដ៏​ថ្លៃថ្លា​របស់ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​-​កោ​ដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​បង្កើត​ឡើង​វិញ​នូវ “​រុក្ខ​ទិវា​” តាម​សេចក្តីសម្រេច​លេខ​០៨ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​១៩៩០ របស់​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី ដែល​ត្រូវ​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ជា​រៀងរាល់​ឆ្នាំ​រហូត​មក​។

ជាក់ស្តែង គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតមកដល់​ឆ្នាំ​២០១៩ “​ពិធី​រុក្ខទិវា​” បាន​ប្រារព្ធ​ធ្វើ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ចំនួន​១៤​ទូទាំង​ប្រទេស សរុប​ចំនួន​២៦​លើក នៅលើ​ផ្ទៃដី​ទំហំ​៤៧០​ហិកតា​៦៥​។ ប៉ុន្តែ​ដោយសារ​ហានិភ័យ​បណ្តាលមកពី​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​បាន​និង​កំពុង​រាតត្បាត​ជា​សកល និង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការរៀបចំ “​រុក្ខ​ទិវា​” នេះ ចាប់ពី​ឆ្នាំ​២០២០ មកទល់ពេលនេះ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺឆ្លង​ជា​សកល​នេះ​នៅក្នុង​សហគមន៍​។​

ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ យើងខ្ញុំ​សូម​អបអរសាទរ “​រុក្ខ​ទិវា ០៩ កក្កដា​” ក្នុង​ស្មារតី​ចូលរួម​ផ្សព្វផ្សាយ ថែរក្សា ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ សត្វព្រៃ​គ្រប់​ប្រភេទ​ឱ្យបាន​ស្ថិតស្ថេរ និង​និរន្តរភាព សម្រាប់​កូនចៅ​របស់​យើង​ទាំងអស់គ្នា​ដោយ​អនុវត្ត​វិធាន​បច្ចេកទេស​វៃឆ្លាត និង​មាន​ឆន្ទៈ​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាម​នីតិវិធី​ជា​ធរមាន​។

ទន្ទឹមនឹងនេះ ខ្ញុំ​សង្ឃឹមថា បងប្អូន​ជនរួមជាតិ​ទាំងអស់​នឹង​ចងចាំ​ជានិច្ច​នូវ​ព្រះរាជានុ​សាសន៍ដ៏​ថ្លៃថ្លា​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទ្រង់​មាន​ព្រះរាជបន្ទូល​ថា “​រុក្ខ​ទិវា​” ជា​ពិធី​មួយ​បាន​បង្ហាញ​ឱ្យឃើញ​នូវ​ទម្លាប់​ដ៏​ល្អ​ប្រពៃ​របស់​ប្រជាជន​យើង សហការ​សាមគ្គី​គ្នា ការពារ ថែរក្សា​ព្រៃឈើ និង​ដាំ​ដើមឈើ ដើម្បី​បរិស្ថាន​ធម្មជាតិ​ល្អ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​យើង​ទាំងអស់​គ្នា​ផង និង​ជា​ការ​សន្សំ​បុណ្យ​កុសល​ដ៏​ធំធេង​សម្រាប់​មនុស្ស​ជាតិ​គ្រប់​រូប​ផង​។​

​ជាមួយនឹង​ការអបអរសាទរ « រុក្ខ​ទិវា ០៩ កក្កដា » ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខ្ញុំ​សូម « អរគុណ​សន្តិភាព » និង​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​តាម​អភិក្រម​« រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍ » ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក្នុង​បរិបទ​នៃ​បច្ចេកវិទ្យា​ឌីជីថល​ឱ្យ​ទទួលបាន​ជោគជ័យ​ដើម្បី​ប្រែក្លាយជា “​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដែល​នាំ​ដល់​ការកើនឡើង​ប្រាក់ចំណូល​គ្រួសារ​កសិករ ប្រកប​ដោយ​វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​” ។​

Filed in: ព័ត៌មានជាតិ