ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

រដ្ធមន្ដ្រី វេង សាខុន ៖ វឌ្ឍនភាព​នៃ​ការអនុវត្ត “​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​” – Contract Farming

រដ្ធមន្ដ្រី វេង សាខុន ៖ វឌ្ឍនភាព​នៃ​ការអនុវត្ត “​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​” – Contract Farming
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) អនុក្រឹត្យ​លេខ​៣៦ អនក្រ​.​បក ស្តីពី “​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា Contract Farming” ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១​។ អនុក្រឹត្យ​នេះ​មាន​តួនាទី​សំខាន់​ជា​ស្ពាន​ចម្លង​រវាង​អ្នក​ផលិត (​កសិករ សហគមន៍ សមាគម ក្រុមហ៊ុន​ឯកជន​) និង​អ្នកបញ្ជា​ទិញ ដើម្បី​ធ្វើ​ការសម្របសម្រួលឲ្យភា​គី​ទាំង​ពីរ​ធ្វើ​ការសហកា​រ​រួម​គ្នា​ផលិត​ផលិតផល​កសិកម្ម​តាម​អ្វី​ដែល​អ្នកបញ្ជា​ទិញ​ចង់​បាន​ជា​អាទិ៍​៖ ប្រភេទ​ដំណាំ បន្លែ ត្រី សត្វ និង​ផលិតផល​កែច្នៃ ក្នុង​បរិមាណ​កំណត់​មួយ ធានា​បាន​ស្តង់ដារ​ផលិត គុណភាព សុវត្ថិភាព តម្លៃ និង​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​។

សំខាន់​ជាង​នេះ ភាគី​បញ្ជា​ទិញ​អាច​ជួយ​ឧបត្ថម្ភ​ជា​ហិរញ្ញវត្ថុ ធាតុ​ចូល​កសិកម្ម និង​ការបណ្តុះបណ្តាល​បច្ចេកទេស​យោង​តាម​ការចាំបាច់ និង​តាម​សំណើ​របស់​ភាគី​ផលិត​។

អនុក្រឹត្យ​នេះ​ផងដែរ​បាន​បង្កលក្ខណ​ងាយស្រួល​ឲ្យ​ភាគី​ទាំង​ពីរ​កសាង​រួមគ្នា​នូវ​សុខដុម​នីយកម្ម តម្លាភាព យុត្តិធម៌ ការទទួលខុសត្រូវ និង​ជំនឿ​ទុកចិត្ត ដែល​កត្តា​ទាំងអស់​នេះ​បាន​កសាង​របាំង​យុត្តិធម៌​យ៉ាងរឹងមាំ​មួយ​សម្រាប់​ទប់ ស្កាត់ លុបបំបាត់ និង​ដោះស្រាយ​នូវ​រាល់​វិវាទ​ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​ក្នុងអំឡុង ពេល​អនុវត្ត​កិច្ចសន្យា​។ មិនតែប៉ុណ្ណោះ វា​ជា​យន្តការ​យ៉ាង​សំខាន់​មួយ​ក្នុង​ការជួយ​ជំរុញ​ផលិត ភាព​ផលិតកម្ម​កសិកម្ម​តាមរយ​:​ការរៀបចំ​ផែនការ​ផលិត​ច្បាស់លាស់ ការអនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​សមស្រប ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ បរិយាប័​ន្ន និង​នវានុវត្តន៍ និង​បង្កើត​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​ដោយ​បាន​ពិនិត្យឃើញ​ពី​ភាពចាំបាច់​ក្នុង​កិច្ចដំណើរការ​ពេញលេញ​នៃ​ខ្សែច្រវ៉ាក់​ផលិតកម្មក​សិ​កម្ម និង​ក្នុង​គោលបំណង​ដាក់ឲ្យអនុវត្តន៍​អនុ​ក្រឹត្យ​លេខ​៣៦ អនក្រ​.​បក ឲ្យ​ប្រព្រឹត្តទៅ​បានរ​លូន ទូលំទូលាយ ល្អប្រសើរ និង​ទទួលបាន ជោគជ័យ ក្រសួង​បាន​លើ​សំណើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​បង្កើត​គណៈកម្មាធិការ​សម្របសម្រួល​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ហើយ​ត្រូវ​បាន​សម្រេច​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែលមាន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​ប្រធាន និង​មាន ១៨​ក្រសួង ស្ថាប័ន​ជា​សមាជិក​។​

តាមរយៈ​នៃ​ការបង្កើត​យន្តការ​សម្របសម្រួល​អន្តរក្រសួង បាន​ធ្វើឲ្យ​អ្នកពាក់ព័ន្ធ​ទទួលបាន និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការអនុវត្ត​កិច្ចសន្យា​នេះ ធ្វើឲ្យ​ការអនុវត្ត​កិច្ចសន្យា​កាន់តែ​ផុលផុ​ស ទូលំទូលាយ និង​មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់​។

ជាក់ស្តែង នៅ​ឆ្នាំ​២០២០ មាន​កិច្ចសន្យា​ចំនួន ៩៣៦ ត្រូវបាន​អនុវត្ត​ជា​ផ្លូវការ ក្នុងនោះ​មាន​សហគមន៍​កសិកម្ម​ចំនួន ២៩៣ សហគមន៍ ដែល​គ្របដណ្តប់​ទៅលើ​ប្រភេទ​ផលិតផល​កសិកម្ម​ជា​ច្រើន​មុខ​ដូចជា​៖ ស្រូវ​ពូជ ស្រូវ​សរីរាង្គ ស្រូវ​ក្រអូប ស្រូវ​ចំណី ដំឡូង​មី​សរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត សណ្តែក​ខៀវ សណ្តែក បាយ មាន់​ស្រែ គោ ជ្រូក ដោយ​គ្រប់​ដណ្តប់​លើ ២២​ខេត្ត​។

ខាងក្រោម​នេះ គឺជា​តួលេខ​សរុប​ទៅ​តាម​ប្រភេទ​ផលិតផល​នីមួយៗ​ដែល​បាន​អនុវត្ត​កិច្ចសន្យា ៖
១- ផ្នែក​ដំណាំ ៖
– ផលិតកម្ម​ដំណាំ​ស្រូវ​មាន​ចំនួន ១៥៦ ស្រូវ​ក្រអូប ១០ និង​ស្រូវពូជ ២០
– អង្ករ​មាន​ចំនួន ០១ និង​ចុងអង្ករ ០១
– ដំឡូង​មី​មាន​ចំនួន ២៦ និង​ម្សៅដំឡូង​មី ០១
– គ្រាប់​ស្វាយចន្ទី​មាន​ចំនួន ០៩
– ពោត​មាន​ចំនួន ០៣
– ចេក​មាន​ចំនួន ០២
– ល្ពៅ​មាន​ចំនួន ០១
– ម្រេច​មាន​ចំនួន ០២
– បន្លែ​មាន​ចំនួន ៦១ ខ្ញី ០២ ខ្ទឹម​ស ០២ ក្រូចឆ្មា ០១ ទំពាំង​ផ្អែម ០២ និង​ឪឡឹក ០២
– បន្លែ​ផ្លែឈើ​មាន​ចំនួន ១២ ក្រូច​ពោធិ៍សាត់ ០១ និងក្រូច​វល្លិ៍ ០១
– អំពៅ​មាន​ចំនួន ០១
២- ផ្នែក​សត្វ ៖
– គោ​មាន​ចំនួន ០៥ ជ្រូក ២៣៥ មាន់​សាច់ ២០៨ ទាកាប៉ា ០១ កូន​មាន់​ស្រែ ២៤
​មាន់​ស្រែ ៥៨ ស៊ុតមាន់​ស្រែ ១៣ និង​ស៊ុតទា​មាន​ចំនួន ០២
៣- ផ្នែក​ត្រី ៖
– ត្រី​មាន​ចំនួន ០៥ និង​កូន​ត្រី​ពូជ​គ្រប់​ប្រភេទ​មាន​ចំនួន ១៥
៤- ការផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម ៖
– ការផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​មាន​ចំនួន ៥០ ជី​ធម្មជាតិ ០១
៥- ផលិតផល​កែច្នៃ ៖
– ផលិតផល​កែច្នៃ​មាន​ចំនួន ០១ និង​ស្ករត្នោត​មាន​ចំនួន ០១​។​
​សរុប​ទាំង ៥ ផ្នែក​នេះ​មាន​ចំនួន ៩៣៦​កិច្ចសន្យា ហើយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សង្ឃឹម និង​ជឿជាក់​ថា​ចំនួន​នេះ​នឹង​កើនឡើង​ស្រប​ទៅតាម​បរិបទ​នៃ​ការប្រកួតប្រជែង​ទីផ្សារ​ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​និរន្តរភាព​បរិមាណ​ផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និង​តម្លៃ​។​

Filed in: ព័ត៌មានជាតិ