ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ របស់​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (​ក​.​ជ​.​វ​.​ប​.​ន​) តាម​ប្រព័ន្ធ​អន​ឡាញ​

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ របស់​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (​ក​.​ជ​.​វ​.​ប​.​ន​) តាម​ប្រព័ន្ធ​អន​ឡាញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ស្តីការ​ក្រសួង នៅ​ព្រឹក​ថ្ងៃ​ព្រហ្ប​តិ៍ ១៤​រោច ខែ​បឋមាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកក្កដា ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ របស់​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (​ក​.​ជ​.​វ​.​ប​.​ន​) តាម​ប្រព័ន្ធ​អន​ឡាញ ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម​កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន ក​.​ជ​.​វ​.​ប​.​ន​។ កិច្ចប្រជុំ ក៏មាន ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី​ដែល​ជា​សមាជិក​ក​.​ជ​.​វ​.​ប​.​ន​។

កិច្ចប្រជុំ​មាន​គោលបំណង​ធ្វើ​ការពិនិត្យ ពិភាក្សា កំណត់​ទិសដៅ​ការងារ និង​អនុម័ត​លើ​ឯកសារ​ពាក់ព័ន្ធ និង​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីថ្លែងការណ៍​រួម​ក្នុង​ទិសដៅ​គាំទ្រ និង​ជំរុញ​ដល់​ការអនុវត្ត​ការងារ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​របស់​កម្ពុ​ជា​នាពេល​អនាគត​។​
​កិច្ចប្រជុំ​បាន​ដំណើរការ​ទៅ​តាម​របៀប​វារ​:​ដូចខាងក្រោម ៖
១- ការអនុម័ត​របៀប​វារ​:​នៃ​កិច្ចប្រជុំ​
២- ការណែនាំ​ពី​សមាសភាព​នៃ ក​.​ជ​.​វ​.​ប​.​ន​
៣- ការណែនាំ​ពី​សមាសភាព​នៃ​គណ​:​ប្រឹក្សា​យោបល់ វ​.​ប​.​ន របស់ ក​.​ជ​.​វ​.​ប​.​ន​
៤- សាវតា​នៃ​ការអភិវឌ្ឍ វ​.​ប​.​ន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ២០៣០
៥- តួនាទី និង​ភារកិច្ច​របស់ ក​.​ជ​.​វ​.​ប​.​ន​
៦- ផែនទី​បង្ហាញផ្លូវ វ​.​ប​.​ន កម្ពុជា ២០៣០
៧- ជំហាន​បន្ទាប់​
៨- របាយការណ៍​សង្ខេប​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រៅផ្លូវការ​លើក​ទី​១១ រដ្ឋមន្ត្រី​អាស៊ាន​ផ្នែក វ​.​ប​.​ន​
៩- កិច្ចការ​ផ្សេងៗ​
១០- មតិ​បិទ​កិ​ច​ច្ច​ប្រជុំ​
​ក្នុង​របៀប​វារ​:​ទី​៧៖ ៧.៥. អនុវត្ត​បច្ចេកវិទ្យា​អាទិភាព​ចំនួន ៣ ដើម្បី​រៀបចំ​ផែនទី​បង្ហាញផ្លូវ ក្នុងនោះ​មាន​បច្ចេកវិទ្យា​អប់រំ បច្ចេកវិទ្យា​សុខាភិបាល និង​បច្ចេកវិទ្យា​កសិកម្ម​។ ចំពោះ​ផែនទី​បង្ហាញ ផ្លូវ​បច្ចេកវិទ្យា​កសិកម្ម ក​.​ជ​.​វ​.​ប​.​ន បាន​រំលេច​ជូន​អង្គប្រជុំ​នូវ​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ​ដែល​កម្ពុជា​កំពុង​ប្រឈម​។ ដូច្នេះ ផែនទី​បង្ហាញផ្លូវ​នេះ​នឹង​បំពេញ​តួនាទី​ជា​មគ្គុទ្ទេសក៍​ដើម្បី​ពង្រឹង និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ពិពិធ​កម្ម និង​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​រួម ចំណែក​ដល់​ការលើកកម្ពស់​កម្រិត​ជីវភាព សេដ្ឋកិច្ច ការបង្កើត​ការងារ និង​ធានា​សន្តិសុខ​ស្បៀង​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្តែង​នូវ​ទស្សន​:​គាំទ្រ​ចំពោះ​របាយការណ៍ និង​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​នេះ​។ ដើម្បី​ជា​ធាតុ​ចូល​បន្ថែម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​នូវ​គំនិត និង​ទស្សនៈ​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​សម្រាប់​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដូចតទៅ​៖

១. ក្រសួង​មាន​មហិច្ឆតា​ក្នុងការ​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​មាន​ភាពប្រកួត​ប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​មាន​និរន្តរភាព ដែល​នឹង​នាំមក​នូវ​ការបង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ វិបុលភាព និង​សុខុមាលភាព​យូរអង្វែង​សម្រាប់​ប្រជាជន​កម្ពុជា​។ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០២១-២០៣០ គោលដៅ​ចម្បង​គឺ​បង្កើន​តម្លៃ បន្ថែម និង​បង្កើន​ផលិតភាព​ពលកម្ម​កសិកម្ម ឆ្លើយតប​ទៅនឹង​វឌ្ឍនាការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​បច្ចេកវិទ្យា​ឌីជីថល ពិសេស​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥ របស់​រាជរដ្ឋាភិបាល​។​

២. បន្ត​ជំរុញ​កំណើន​កសិកម្ម​ដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់ តាមរយៈ​ការផ្តល់​សេវាកម្ម​ប្រកប ដោយ​តម្លាភាព គុណភាព សុវត្ថិភាព ធានា​ដល់​ការផ្គត់ផ្គង់​ស្បៀង​អាហារ និង​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ដី ធនធាន​ព្រៃឈើ និង​ជលផល​ប្រកប ដោយ​ចីរភាព និរន្តរភាព និង​ភាតរៈ​បរិស្ថាន​។​

៣. វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ជំរុញ​ផលិតភាព និង​កំណើន​វិស័យ​កសិកម្ម​ដោយ​ចីរភាព​។ ដូចនេះ ប្រព័ន្ធ​ស្រាវជ្រាវ​កសិកម្ម​ជាតិ​មួយ​នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​សម្រេចបាន​នូវ​ទស្សនវិស័យ​ច្បាស់លាស់​គឺ​៖ “​បង្កើត និង​ផ្ទេរ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​សមស្រប សម្រាប់​ទំនើប​កម្មវិស័យ​កសិកម្ម​។​

៤. ក្នុង​គោលបំណង​បង្កើន​សមត្ថភាព និង​ពង្រឹង​ប្រព័ន្ធ​ស្រាវជ្រាវ​កសិកម្ម​ជាតិ​មួយ​ឱ្យបាន​រឹងមាំ គឺ​ចាំបាច់​ត្រូវមាន “​គោលនយោបាយ​ស្រាវជ្រាវ​កសិកម្ម​” ដែល​នឹង​ចង្អុល​ទិស​សម្រាប់​អនុវត្ត​ការងារ​ឲ្យបាន​ច្បាស់លាស់ ជាមួយ​នឹង​គោលការណ៍​លើកទឹកចិត្ត​ដល់​អ្នក​ស្រាវជ្រាវ​ទាំងអស់ ជាពិសេស​នៅក្នុង​ស្រទាប់​យុវជន​ដែល​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​។​

៥. គាំទ្រ​ឱ្យមាន “​មូលនិធិ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​” សម្រាប់​អង្គភាព​ស្រាវជ្រាវ​ទាំងអស់ ពិសេស​អង្គភាព​ស្រាវជ្រាវ​ផ្នែក​វិស័យ​កសិកម្ម​។​

៦. ក្រសួង​នឹង​ធ្វើ​ការសិក្សា​លម្អិត​អំពី​លទ្ធភាព​បង្កើត “​បណ្ឌិតសភា​វិទ្យាសាស្ត្រ​កសិកម្ម​” នាពេលខាងមុខ ព្រមទាំង រៀបចំ​បង្កើត​ក្រុមការងារ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជា​សេនាធិការ​សម្រាប់​វិស័យ​កសិកម្ម ដើម្បី​ជួយ​ពិនិត្យ វាយតម្លៃ និង​សម្របសម្រួល​ការងារ​ជាមួយ​ ក​.​ជ​.​វ​.​ប​.​ន ប​។​

​សរុបសេចក្តី​មក​កិច្ចប្រជុំ​បាន​ឯកភាព​ជា​ឯកច្ឆន្ទ​ធ្វើ​ការអនុម័ត​លើ​ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​ក្នុង​ការអនុវត្ត​បច្ចេកវិទ្យា​អាទិភាព​ទាំង ៣ គឺ​៖ ទី​១- បច្ចេកវិទ្យា​អប់រំ ទី​២- បច្ចេកវិទ្យា​សុខាភិបាល និង​ទី​៣-​បច្ចេកវិទ្យា​កសិកម្ម​។​

 

Filed in: ព័ត៌មានជាតិ