ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២១ នៅ​សាលសន្និសិទ​បូកគោ សាលាខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត​។​

​ក្នុង​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោកស្នងការ លោក​មេបញ្ជាការ​កងកម្លាំង​ទាំង កងកម្លាំង​ឈរជើង​នៅ​ភូមិសាស្ត្រ​នៅ​ខេត្ត​កំពត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត និង​ប្រធាន​ស្នាក់ការ​ច្រក​ត្រួតពិនិត្យទ្វា​រទាំង​៤​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បន្ត​ចូលរួម​យ៉ាង​សកម្ម អនុវត្ត​នូវ​លិខិត​បទ​គតិយុត្តិ និង​សេចក្តីណែនាំ​របស់​រាជរដ្ឋភិបាល ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​រក្សា​បាន​បរិយាកាស​សុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម និង​ភាពសុខដុមរមនា​នៅ​គ្រប់​មូលដ្ឋាន សំរាប់​ត្រៀម​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នាពេល​ខាង​មុខ​ឲ្យមាន​លក្ខណៈ​ល្អប្រសើរ​។​

​ជាមួយ​នេះ​ផង​ដែរ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក ដល់​អភិបាលក្រុង ស្រុក និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ពង្រឹង​អនុវត្ត​ឲ្យបាន​តឹងរ៉ឹ​ង និង​ម៉ឺងម៉ាត់​នូវ​វិធានការ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ​គ្រប់​ប្រភេទ បទល្មើស​ជួញដូរ​គ្រឿងញៀន និង​បទល្មើស​នានា ពិសេស​គ្រប់គ្រង និង​ត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន ដោយ​ខុសច្បាប់ ហើយ​ត្រូវ​បន្ត​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ឲ្យស្រប​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ