ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ធនធានធម្មជាតិ​កាន់តែ​សម្បូរបែប អាស្រ័យ​លើ​ការពង្រឹង គ្រប់គ្រង ការអភិរក្ស​ជីវៈចម្រុះ​ឲ្យមាន​និរន្តរភាព​

​ធនធានធម្មជាតិ​កាន់តែ​សម្បូរបែប អាស្រ័យ​លើ​ការពង្រឹង គ្រប់គ្រង ការអភិរក្ស​ជីវៈចម្រុះ​ឲ្យមាន​និរន្តរភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ដើម្បី​ធ្វើឲ្យ​ធនធាន​ជលផល​កាន់តែ​សម្បូរ​បែប ចាំបាច់​យើង​ត្រូវ​ពង្រឹង ការគ្រប់គ្រង ថែរក្សា និង​អភិរក្ស​ជីវៈចម្រុះ​ដែល​នៅក្នុង​ទឹក លើគោក ឲ្យ​កាន់តែ​មាន​និរន្តរភាព ។ នេះ​បើ​យោង​តាម​ការលើកឡើង​ពី លោក ថឹ​ង បូរិន ប្រធាន​មន្ទីរ​កសិកម្ម រក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២១​។​

​លោក​ប្រធាន​បាន​បញ្ជាក់​ផង​ដែរ​ថា ជា​រួម​ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋបាល​ខេត្ត​កែប និង​ដោយ​មាន​កិច្ច​ចូលរួម​ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពិសេស​ការសហកា​ររ​វាង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងនោះ​ក៏​មាន​ការសហការ​ពី​ប្រជា​នេសាទ​ផងដែរ ទើប​ធនធានធម្មជាតិ​ទាំងអស់​បាន​ស្ថិតស្ថេរ​គង់វង្ស​។​លោក​បាន​បន្តថា ទាក់ទិន​នឹង​កិច្ចការពារ គ្រប់គ្រង​ធនធានធម្មជាតិ ពិសេស​ធនធាន​ជលផល​នៅក្នុង​ខេត្ត​កែប បើទោះជា​មាន​ភាពលំបាក​យ៉ាងណា តែ​យើង​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​។​

​ពាក់ព័ន្ធ​នឹង​វិស័យ​ជលផល លោក គុជ វីរៈ នាយ​ខណ្ឌ​ជលផល​ខេត្ត​កែប បានឲ្យ​ដឹង​ដែរថា ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល​ឲ្យបាន​កាន់តែ​ប្រសើរ គប្បី​មាន​ការពង្រឹង និង​ការគ្រប់គ្រង​តាមរយៈ​សហគមន៍​នេសាទ ដោយ​បច្ចុប្បន្ន​សហគមន៍​នេសាទ​ក្នុង​ខេត្ត​កែប មាន​ចំនួន​៥ ដូចជា​សហគមន៍​អូរ​ក្រ​សារ​,​សហគមន៍​កំពង់ត្រឡាច​,​សហគមន៍​ភូមិ​ថ្មី​,​សហគមន៍​កែប​,​និង​សហគមន៍​អង្កោល​។​

​លោក គុជ វីរៈ បានឲ្យដឹង​ទៀតថា ក្រៅពី​នោះ​យើង​ក៏​មាន​ការពង្រឹង​ធនធាន គឺ​ការពង្រឹង​ធនាគារ​ក្តាម​នៅតាម​សហគមន៍​នេសាទ​និមួយៗ​។​ក្រី​ពី​នោះ​ខេត្ត​កែប​ក៏​មាន​បង្កើត​វារីវប្បកម្ម ដូចជា​ការចិញ្ចឹម​ត្រី ,​កង្កែប ។​ល​។ ដោយឡែក​ចំពោះ​ការចូលរួម​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​ក្នុង​ដែន​សមត្ថកិច្ច ក៏​បាន​ទាន់ពេលវេលា​ផងដែរ​។​លោក​បន្តថា កន្លងមក​ខេត្ត​កែប​បាន​បង្កើត​នូវ​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ ត្រង់​ចំណុច​ប្រជុំ​កោះ​ពោធិ៍ និង​កោះទន្សាយ ដែល​មាន​ផ្ទៃដី​ជាង​១​ម៉ឺន​១​ពាន់ ហិកតា ដែល​ហៅ​កាត់​ថា​(MSMA) ហើយ​ការរៀបចំ​និង​បង្កើតឡើង​នេះ ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ខេត្ត​កែប ដោយ​ការជំរុញ​ឲ្យ​មន្ទីរក​សិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប ដែល​មាន​ខណ្ឌ​រដ្ឋបាល​ជលផល​ជា​អ្នកអនុវត្ត និង​រៀបចំ​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ទាក់ទិន​នឹង​ការ ការពារ​ថែរក្សា គ្រប់គ្រង​ធនធាន​ក្តាម​សេះ កន្លងមក​យើង​បាន​បង្កើត​ដែន​ជម្រក​សុវត្ថិភាព​នៅ​ត​បន់​គ្រប់គ្រង​ជលផល​សមុទ្រ​មួយ​កន្លែង​នៅ​ប្រជុំ​កោះ​ពោធិ៍ និង​ការបង្កើត​ធានា​គារ​ក្តាម​ចំនួន​៤​កន្លែង​តាម​សហគមន៍​នេសាទ​ផងដែរ​។​

​លោក ចក់ ស៊ី​នាថ នាយ​ផ្នែល​ជលផល​ខេត្ត​កែប បាន​បញ្ជាក់​ដែរ​ថា ជា​ការពិត​ណាស់​ដើម្បី​ធ្វើឲ្យ​ធនធានធម្មជាតិ​ទាំងអស់ ពិសេស​ធនធាន​ជលផល​សម្បូរបែប គប្បី​ត្រូវ​ការចូលរួម​ការពារ ថែរក្សា និង​អភិរក្ស​ទាំងអស់គ្នា ពិសេស​ការចូលរួម​ពី​សហគមន៍​និមួយៗ​។​លោក​បាន​សង្កត់ធ្ងន់​ផងដែរ​ថា បើទោះជា​កន្លង​មក​តំបន់​ខ្លះ​មាន​បទល្មើស​លួច​កាប់​ឆ្ការព្រៃ ឬ​បទ​ល្មើស​នេសាទ​ខុសច្បាប់ ប៉ុន្តែ​ក្នុងនាម​ផ្នែក​ជំនាញ លោក​នៅតែ​បន្ត​អប់រំ​ណែនាំ​ដល់​ពួកគាត់​កុំឲ្យ​ប្រព្រឹត្តទង្វើ​បែប​នេះ​តទៅទៀត ព្រោះ​ករណីនេះ​នឹង​បាន​បំផ្លាញ​នូវ​ធនធាន​ធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ