ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​ប៉ៃលិន​ចុះ​ពិនិត្យ​និង​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ការពារកូ​វិដ​-១៩

អភិបាលខេត្ត​ប៉ៃលិន​ចុះ​ពិនិត្យ​និង​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ការពារកូ​វិដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​) ៖ ក្រោយ​ពី​ប្រកាស​ចាក់​វ៉ាក់សាំង​ការពារកូ​វិដ​.១៩​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​គេ​សង​កកេរ​ឃើញ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ទទួល​វ៉ាក់សាំង​យ៉ាងច្រើន​កុះករ​នៅតាម​គោលដៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​នានា​ទូទាំង​ខេត្ត​ប៉ៃលិន​នៅ​ថ្ងៃ​ដំបូង​នេះ​។​

​ក្នុង​យុទ្ធនាកា​របើក​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វិដ​.១៩​នេះ​ដែល លោកជំទាវ បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ក៍បាន​ចុះ​ជួប​សំណេះ​សំ​ណាស​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ទូទាំង​ខេត្ត​នា​ថ្ងៃទី​៨​ខែ​កក្ត​ដា​ឆ្នាំ​២០២១​នេះ​។

​លោកជំទាវ​អភិបាលខេត្ត​ក៍​បាន​ណែនាំ​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​មក​ទទួល​វ៉ាក់សាំង​ទាំងអស់​ត្រូវ​តែ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ដោយ​ឲ្យ​ត​មការ​ពិសារ​ស្រា​គ្រឿង​សមុទ្រ កុំ​ពិសារ​ម្ទេស​ច្រើនពេក​និង​លើ​ក​របស់​ធ្ងន់​ជាដើម​។​

​លោកជំទាវ​បន្តថា យើង​ទទួល​វ៉ាក់សាំង​គ្រប់​២​លើក​ហើយ​ក៍ដោយ ក៍​កុំ​ភ្លេច​៣​ការពារ​៣​កុំ​ដែលជា​សារ​ដ៍​ប្រពៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​រស់នៅ​ត្រូវមាន​អនាម័យ​ល្អ ដោយ​លាងដៃ​អោយបាន​ញឹកញាប់​ជាមួយ​សាប៊ូ ពាក់​ម៉ាស់​ជាប្រចាំ រក្សា​គម្លាត​ពីគ្នា យ៉ាងតិច​១​ម៉ែត្រ​កន្លះ នេះ​ជា​វិធី​ដ៍​សំខាន់បំផុត ក្នុង​ការចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩ យើង​រួម​គ្នា​យើង​និង​ឈ្នះ ។​

​សូមបញ្ជាក់​ថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នៅ​ខេត្ត​ប៉ៃលិន​នេះ​មាន​រយៈពេល ១៤​ថ្ងៃ​គឺ​ចាប់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ តទៅ​គឺ​ពេលព្រឹក​ចាប់ពី​ម៉ោង ៨:០០ នាទី​ព្រឹក ដល់​ម៉ោង ១១:០០​នាទី ពេល​រសៀល​ចាប់ពី​ម៉ោង ២:០០ នាទី​រសៀល ដល់​ម៉ោង ៥:០០​នាទី​ល្ងាច នៅ​តាម​ទីតាំង​ដូចខាងក្រោម ៖
១ ក្រុងប៉ៃលិន
​ទី​តាំងទី​១ មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ចំនួន ០២​កន្លែង​
​ទី​តាំងទី​២ មណ្ឌល​សុខភាព​ក្រចាប់ ចំនួន ០១​កន្លែង​

២ ស្រុក​សាលា​ក្រៅ
​ទី​តាំងទី​១ មណ្ឌល​សុខភាព​ផ្សារ​ព្រំ ចំនួន ០២​កន្លែង​
​ទី​តាំងទី​២ មណ្ឌល​សុខភាព​ស្ពង់ ចំនួន ០១​កន្លែង​
​ទី​តាំងទី​៣ មណ្ឌល​សុខភាព​ភ្នំ​ព្រាល ចំនួន ០១​កន្លែង​

​សូមបញ្ជាក់ សូម​កុំ​ភ្លេច​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទើប​ក្រុមការងារ​អាច​ចាក់​ឲ្យបាន​៕

 

Filed in: ព័ត៌មានជាតិ