ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​ខេត្ត​កំពត​

​អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​រោច ខែ​បឋមាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​សាលសន្និសិទ​បូកគោ សាលាខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​ខេត្ត​កំពត​។​

​ក្នុង​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត លោកស្នងការ លោក​មេបញ្ជាការ​កងកម្លាំង​ទាំង​បី នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត លោក​អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរពេទ្យ​បង្អែក​ទាំង​៥ ប្រធាន​មណ្ឌល​សុខភាព​ទាំង​៦៦ នាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន និង​កំពង់ផែ​សមុទ្រ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍ថា ព្រះរាជាណាចក្រ​កម្ពុជា​យើង​និយាយ​ជា​រួម ដោយឡែក​ខេត្ត​កំពត កំពុង​ទទួល​រង​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តការណ៍​២០​កុម្ភៈ ក្នុងនោះ​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​សហការ​គ្នា​ក្នុង​ការចូលរួម​ទប់ស្កាត់ ដោយ​ចំណាយ​ទាំង​ពេល​វេលា ថវិកា និង​សម្ភារៈ ហើយ​បាន​ធ្វើ​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​បាន​ល្អប្រសើរ ដោយ​យើង​បាន​គ្រប់គ្រង​សភាពការណ៍​ទាន់ពេលវេលា​។ ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​យកចិត្តទុកដាក់ ក្នុងការ​កៀគរ​សប្បុរសជន និងី​ជំនួយ​ឧបត្ថម្ភ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដើម្បី​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ជា​បន្តបន្ទាប់ ព្រមទាំង​បាន​ដាក់ចេញ​នូវ​គោលការណ៍​ណែនាំ និង​វិធានការណ៍​បន្ទាន់ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​។

​ក្នុង​ពេល​ថ្មីៗ​នេះ​សម្តេច​តេជោ បាន​ប្រកាស​ដាក់​ចេញ​យុទ្ធសាស្ត្រ​បន្ត​ទប់ស្កាត់​ការ​នាំចូល​នូវ​កូ​វីដ​បំប្លែង​ថ្មី (​ដែល​តា​) កើតចេញ​ពី​ឥណ្ឌា ដែល​ជា​មេរោគ​គ្រោះថ្នាក់​បំផុត ដោយ​ត្រូវ​អនុវត្ត​វិធានការ​៥ រួមមាន​៖ ពង្រឹង​ការគ្រប់គ្រង​ច្រកចេញ​ចូល​ទាំង​ព្រំដែន​គោក ទឹក និង​ផ្លូវអាកាស​, ការ​ធ្វើ​តេស្ត ពិសេស​ត្រូវ​ធ្វើ​តេស្ត​រហ័ស​នៅតាម​ព្រំដែន​, ធ្វើ​ចត្តា​ឡីស័​ក​ឱ្យ​បាន​ត្រឹមត្រូវ ពង្រឹង និង​ផ្គត់ផ្គង់​មណ្ឌល​ចត្តា​ឡី​ស័ក ឱ្យបាន​គ្រប់គ្រាន់ ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ​, ដាក់​ព្យាបាល​ដាច់​ដោយឡែក​សម្រាប់​អ្នក​វិជ្ជមាន​មេរោគ​បំប្លែង​ថ្មី (​ដែល​តា​) ហើយ​ចត្តា​ឡីស័​ក​ត្រូវ​ធ្វើ​ដល់​២១​ថ្ងៃ និង​ពលករ​នៅ​ប្រទេស​ថៃ មិន​ត្រូវ​បារម្ភ​ទេ កម្ពុជា បាន​សហការ​ជាមួយ​ថៃ​រួច​ហើយ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម បាន​ណែនាំ​ដល់​អភិបាលក្រុង ស្រុក យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ពិសេស​យុទ្ធសាស្ត្រ​ទាំង​៥​ចំណុច​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ព្រមទាំង​ផ្សព្វផ្សាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ការពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ត្រូវ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ ក្នុង​ការយក​សំណាក​បាន​ទាន់ពេលវេលា​ចៀសវាង​ការឆ្លង​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​សហគមន៍ ពិសេស​កាត់បន្ថយ​នូវ​ការស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ