ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្តេច​តេជោ ហ៊ុន សែន អបអរសាទរ​ខួប​ដាក់​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

​សម្តេច​តេជោ ហ៊ុន សែន អបអរសាទរ​ខួប​ដាក់​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១​នេះ គឺជា​ខួប​១៣​ឆ្នាំ​ហើយ ដែល​ប្រាសាទ​ព្រះវិហារ​រតនសម្បត្តិ​របស់​កម្ពុជា ត្រូវបាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចូលរួម​អបអរសាទរ​ចំពោះ​ថ្ងៃ​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​តម្កល់​ជា​សម្បត្តិ​មនុស្សជាតិ​ពិភពលោក​នេះ​។​

​សម្តេច​តេជោ បានចាត់ទុក​ព្រឹត្តិការណ៍​នៃ​ការដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការ​អន្តរជាតិ​ក្រុងឡាអេ នា​ថ្ងៃ​ទី​១៥​ខែមិថុនា ឆ្នាំ​១៩៦២​។​

​ជាមួយ​ការអបអរសាទរ សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាជាតិ​កម្ពុជា​រួម​គ្នា​រក្សា​ការពារ​ប្រាសាទបុរាណ​របស់​ខ្មែរ​ទាំងអស់​ឱ្យបាន​គង់វង្ស ដើម្បី​ជា​មរតក​ជូន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​

​ប្រា​សា​ព្រះវិហារ ជា​ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ស្ថិត​នៅលើ​ភ្នំ​ដងរែក មាន​កម្ពស់ ៦២៥​ម៉ែត្រ ធៀប​ផ្ទៃ​ទឹកសមុទ្រ ក្នុង​ភូមិសាស្ត្រ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ មាន​ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ ខាងជើង​ទីក្រុង​ព្រះវិហារ និង​ប្រមាណ​២៣០​គីឡូម៉ែត្រ ភាគ​ឦសាន នៃ​ក្រុង​សៀមរាប និង​ប្រមាណ​៤១៤​គីឡូម៉ែត្រ ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​។​

​ប្រាសាទ​នេះ​ត្រូវបាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២ នៅ​ទីក្រុង​កេ​បិច ប្រទេស​កាណាដា​។​

​សូម​រំលឹក​ថា ក្នុង​បុព្វហេតុ​លើក​តម្លៃ​មរតក​វប្បធម៌​ជាតិ និង​ការពារ​អធិប​តយ្យ​ភាព​ជាតិ​ឱ្យបាន​គង់វង្ស សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​លិខិត​ទៅ​អង្គការ​យូណេស្កូ ឆ្នាំ​២០០១ ដើម្បី​ស្នើសុំ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការដាក់​ប្រសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​ធ្វើឡើង​តាម​ផែនការ​ដែល​គ្រោងទុក ដែល​ជា​អាទិភាព នៃ​គោលនយោបាយ​បរទេស​របស់​កម្ពុជា​។​

​មួយ​ឆ្នាំ​ក្រោយមក​អង្គការ​យូណេស្កូ បាន​ឆ្លើយតប​ប្រកប​ដោយ​ភាព​វិជ្ជមាន ក្នុង​ការជួយ​រៀបចំ​ឯកសារ​សម្រាប់​ដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​។ នៅ​ឆ្នាំ​២០០៦ គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក បាន​ឯកភាព​ទទួលយក​សំណើ​របស់​កម្ពុជា ហើយ​បាន​បញ្ជូន​ក្រុម​ការងារ​ជំនាញ​បាន​មក​ឃើញ​ស្ថានភាព​ប្រាសាទ​ក្នុង​ឆ្នាំ​២០០៧​។​

​ការ​ដែល​អង្គការ​យូណេស្កូ​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺជា​ជោគជ័យ​ដ៏​មហាសាល​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងការ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​ទាមទារ​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​ឡើងវិញ​ពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុងឧត្តម​របស់ព្រះបរ​មរតន​កោ​ដ្ឋ នរោត្តម សីហនុ​។​

​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​នាំមក​នូវ​ក្តី​អំណរសាទរ និង​ក្តីរំភើប​រីករាយ​ឥតឧបមា ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា រួម​ទាំង​នៅ​ក្រៅប្រទេស​ផង បាន​នាំ​គ្នា​ស្រែក​ជ័យ​ឃោស ដុត​ទៀន​ទូង​ស្គ ប្រគំ​តន្ត្រី​ជាដើម​។​

​ទម្រាំ​នឹង​បាន​ដាក់បញ្ចូល​ប្រាសាទ​ប្រាសាទ​ព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​បាន​ប្រឹងប្រែង​តស៊ូ​មតិ​ជាខ្លាំង ដ្បិតថា​ការស្នើ​ដាក់​ព្រះ​សាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មាន​ការរារាំង​ពី​ភាគី​ថៃ ដែល​មាន​មហិច្ឆតា​ចង់​លេប​យក​ប្រាសាទ​ព្រះវិហារ ដែល​គេ​ធ្លាប់​គ្រប់គ្រង​ពី​អតីតកាល​អស់​ជាច្រើន​ឆ្នាំ​នោះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេជោ ដែល​មាន​បេសកជន​ពិសេស​ដូចជា​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ខិតខំ​រៀបចំ​ឯកសារ រួម​និង​បែបបទ​ជា​ច្រើន​ទៀត​បំពេញ​តាម​លក្ខខណ្ឌ​របស់​អង្គការ​យូណេស្កូ​។​

​ជោគជ័យ​របស់​កម្ពុជា បាន​នាំមក​នូវ​ភាព​ឈឺចាប់​ជា​ពន់ពេក​សម្រាប់​ជនជាតិ​ថៃ​។ បន្ទាប់​ពី​ប្រាសាទ​ត្រូវបាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ថៃ​បាន​លើកទ័ព​ចូលមក​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ថែម​ទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ខេមរបុត្រ​ដែល​មាន​ចិត្ត​មុះមុត​ក្នុងការ​ការពារជាតិ និង​ទឹកដី​នោះ បាន​ប្រឹងប្រែង​តស៊ូ​ទប់ទល់​គ្រប់​មធ្យោបាយ​ទាំង​មធ្យោបាយ​កម្លាំងប្រដាប់អាវុធ និង​មធ្យោបាយ​ច្បាប់​អន្តរជាតិ រហូត​ការពារ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​នេះ​មិន​ឲ្យ​បាត់បង់​នោះឡើយ​។​

​ជោគជ័យ​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការតស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​នោះ គឺ​ការទាមទារ​ឱ្យ​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ​បកស្រាយ​ឡើងវិញ​នូវ​សាលដីកា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ ជា​លទ្ធផល​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​យល់​ស្រប​តាម​សំណើ​របស់​កម្ពុជា ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់ ដែល​តម្រូវឱ្យ​ភាគី​ទាំង​ពីរ​ដកទ័ព​ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ទំហំ ១៧,៣​គីឡូម៉ែត្រ​ក្រឡា ព្រមទាំង​បាន​ឯកភាព​ទទួល​ពិនិត្យ​លើ​សំណើ​របស់​កម្ពុជា​សូម​ឲ្យ​បកស្រា​សាលដីកា ឆ្នាំ​១៩៦២​នេះ​។​

 

Filed in: ព័ត៌មានជាតិ