(ភ្នំពេញ)៖ អង្គារ ១២ រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ សំណេះសំណាល និង ឧបត្ថម្ភ ថ្នាំបុរាណចិន LianhuaQingwen ចំនួន ២០០ប្រអប់ ដល់កម្លាំងប្រជាការពារខណ្ឌ ដដើម្បីប្រើប្រាស់ ការពារខ្លួន អំឡុងពេលការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងពិធីសំណេះសំណាល នេះ លោកអភិបាល បានមានប្រសាសន៍ ផ្តាំផ្ញើរ ដល់កម្លាំង ប្រជាការពារខណ្ឌដូនពេញ ទាំងអស់ ត្រូវពាក់ម៉ាស និង លាងដៃជាមួយអាល់កុលជាប្រចាំ នៅពេលចុះអនិវត្តន៍ការងារ ក្នុងមូលដ្ឋានខណ្ឌ ជាពិសេសត្រូវ ពិសារទឹកក្តៅ ជាមួួយក្រូចឆ្មារ និង បរិភោគ ទឹកក្តៅអោយបាន ញឹកញាប់ផងដែរ។
ក្នុងនោះ រដ្ឋបាលខណ្ឌដូនពេញ សូមថ្លែងអំណរអរគុណ ដល់លោក បារាំង ម្ចាស់យានដ្ឋានជួសជុលរថយន្ត ដែលបានឧបត្ថម្ភ ថវិកាចំនួន១០០$ សំរាប់ចំណាយទិញ ថ្នាំង បុរាណចិន LianhuaQingwen។