ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា ដោះស្រាយ សំណួរ សំណើរ និង​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២០​កន្លងទៅ​

​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា ដោះស្រាយ សំណួរ សំណើរ និង​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២០​កន្លងទៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១២​រោច ខែ​បឋមាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា និង​ដោះស្រាយ​សំនួរ សំណើ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ តាមរយៈ​កម្មវិធី Zoom Meeting​។​

​កិច្ចប្រជុំ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យមើល និង​បន្ត​ដោះស្រាយ​រាល់​សេវា​តម្រូវការ សំនួរ សំណើ និង​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​កំពុង​ជួបប្រទះ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថៃ្ង​ពួកគាត់ ឲ្យបាន​ចប់​សព្វគ្រប់ តាម​ដំណាក់កាល តាម​បច្ចេកទេស និង​វិធានការ​ជាក់ស្តែង សំដៅ​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ សហគមន៍ តាមរយៈ​ការផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​សំណាក់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​វិធានការ​ដោះស្រាយ​ចំ​បញ្ហា និង​ចំ​គោលដៅ​ដែល​សហគមន៍​ចង់​បាន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ