ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ (Eli Rice Seeder) ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ (Eli Rice Seeder) ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាម​ប្រពៃណី​ជា​យូ​លង់ ការដាំដុះ​ដំណាំ​ស្រូវ​របស់​កសិករ​កម្ពុជា​គឺ​ចាប់ផ្តើម​ពី​ការ​ត្រាំ​គ្រាប់​ពូជស្រូវ យក​ទៅ​សាប បន្ទាប់​មក​ដកសំណាប​យក​ទៅ​ស្ទូង ដោយឡែក​នៅ​តំបន់​វាលទំនាប​ធំ​ល្វឹងល្វើយ​កសិករ​ភាគច្រើន​ព្រោះ​គ្រាប់​ពូជស្រូវ​យកជាការ​ស្រេច ដែល​វិធី​ទាំងពីរ​នេះ​ចាំបាច់​ត្រូវ​ប្រើ​កំលាំង​មនុស្ស ហើយ​ការប្រើ​ពលកម្ម​មនុស្ស ធ្វើឲ្យ​ខ្សែច្រវាក់​ផលិតកម្ម​ដំណាំ​ស្រូវ​ខាតបង់​ពេលវេលា ពលកម្ម​មនុស្ស និង​គ្មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។​

​ដោយសារ​មាន​សន្តិភាព ស្ថិរភាព​សង្គម​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការវិវឌ្ឍ​ន៍​រីកចម្រើន​ទាំង​សេដ្ឋកិច្ច និង​សង្គម ព្រម​ជាមួយ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​គ្រឿងយន្ត​កសិកម្ម​ទំនើបៗ​ទាន់ សម័យ​បាន​ចូល​មក​បំពេញ​តួនាទី​ជំនួស​ឲ្យ​ពលកម្ម​មនុស្ស ធ្វើ​ឲ្យ​កំលាំង​ពលកម្ម​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​។ ឆ្វេងយល់​ពី​បញ្ហា​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​កំណត់​ចក្ខុវិស័យ​ក្នុង​ការកែទម្រង់​ស៊ីជម្រៅ​ដើម្បី​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ឱ្យមាន​លក្ខណៈ​ទំនើប ប្រកួតប្រជែង បរិយាប័​ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព និង​បង្កើន​ប្រាក់ចំណូល តាមរយៈ​ការបង្កើន​ពិពិធ​កម្ម​កសិកម្ម ពាណិជ្ជូប​នីយកម្ម និង​យន្តូ​ប​នីយកម្ម​។ ដើម្បី​ជំរុញ​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម ក្រសួង​បាន​គាំទ្រ ជំរុញ លើក ទឹកចិត្ត និង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​គ្រឿងយន្ត​កសិកម្ម​ដែល​មាន​ក្នុង​ស្រុក​ឲ្យ​បង្កើត ឬ​ច្នៃប្រឌិត​គ្រឿងយន្ត និង​ឧបករណ៍​ផ្សេងៗ​ដែល​មាន​លក្ខណ​សាមញ្ញា ងាយ​ប្រើ តម្លៃ​សមរម្យ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ដែល​ចំណាយ​លើ​ការទិញ​គ្រឿងយន្ត ឬ​ឧបករណ៍​ទាំងអស់​នោះ​ពី​ក្រៅប្រទេស​។​

​ដោយ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង សមាគម​កសិកម្ម​ឈ្លាសវៃ (Agri Smart Association) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​អំឡុង​ឆ្នាំ​២០១៥ តាមរយៈ​ការគាំទ្រ​ថវិកា​ដោយ Brooklyn Bridge to Cambodia (BB2C) និង​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​−​អូស្ត្រាលី ហៅ​កាត់​ថា CAVAC បាន​ច្នៃ​បង្កើត​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ (Eli Rice Seeder) ដែល​ជា​កម្មសិទ្ធិបញ្ញារ​បស់​កូន​ខ្មែរ ប្រើ​សម្រាប់​ព្រោះស្រូវ​ជា​ជួរ ជំនួស​កំលាំង​ពលកម្ម​មនុស្ស បង្កើនល្បឿន​ដាំ​ដុះ កាត់បន្ថយ​បរិមាណ​គ្រាប់ពូជ ធ្វើឱ្យ​ដំណាំ​ស្រូវ​ដុះ​លូតលាស់​ល្អ និង​ទទួលបាន​ទិន្នផល​ខ្ពស់ ជា មធ្យម​ប្រើ​រយ​:​ពេល ១​ហ​ត​/​ម៉ោង ត្រូវការ​ពលកម្ម​មនុស្ស ១-២​នាក់ ពិសេស​ជាង​នេះ គេ​អាច​ប្រើ​ឧបករណ៍​នេះ​ភ្ជាប់​ជាមួយ​គោយន្ត ឬ​ត្រាក់ទ័រ ទៅតាម​ទំហំ​ដី​។ បច្ចុប្បន្ន ដោយ​ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​ពី​កសិករ និង​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន សមាគម​កសិកម្ម​ឈ្លាសវៃ បាននិងកំពុង​កែលម្អ​ឧបករណ៍​នេះ​ជា​បន្តបន្ទាប់​ឱ្យ​កាន់តែ​ងាយស្រួល​ប្រើ មាន​ប្រសិទ្ធភាព សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ និង​តម្លៃ​ទាប​ជាង​មុន​។ ឃើញ​ពី​គុណប្រយោជន៍​របស់​ឧបករណ៍​នេះ នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការប្រមូល​ផល​ដំណាំ​ស្រូវ​នៅក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចាប់អារម្មណ៍​ចំពោះ​ឧបករណ៍​នេះ និង​កោតសរសើរ​ដល់​សមាគម​កសិកម្ម​ឈ្លាសវៃ​ដែល​បាន​គិតគូ និង​ផ្តួចផ្តើម​គំនិត​កែច្នៃ​ឧបករណ៍​កសិកម្ម​នេះ​ឡើង​ដើម្បី​ជួយ​សម្រាល​កម្លាំង​របស់​ប្រជាកសិករ និង​ជួយ​ជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា ហើយ​សម្តេច​តេជោ​បានផ្តល់ឧ​បករ​ណ៍​នេះ​ជូន​ប្រជាកសិករ និង​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត​តាកែវ​ចំនួន ១៣០​គ្រឿង ខេត្តពោធិ៍សាត់​ចំនួន ៥០​គ្រឿង ខេត្ត​បាត់ ដំបង​ចំនួន ៥០​គ្រឿង និង​បន្ទាយមានជ័យ​ចំនួន ៥០​គ្រឿង ដើម្បី​ជំរុញ​ល្បឿន​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​។ តាម​របាយការណ៍​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យដឹង​ថា​នៅក្នុង​ឆ្នាំ​២០២១​នេះ កសិករ​ដែល​ទទួលបាន​ឧបករណ៍​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ បាន​ប្រើប្រាស់​សម្រាប់​ទាំង​ផលិតកម្ម​ដំណាំ​ស្រូវ និង​ផលិតកម្ម​គ្រាប់​ពូជស្រូវ​។ បច្ចុប្បន្ន អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត កំពុង​សហការ​ជាមួយ​សមាគម​កសិកម្ម​ឈ្លាសវៃ ក្នុង​ការផ្សព្វផ្សាយ និង​ជំរុញ​ការប្រើប្រាស់​ឧបករណ៍​នេះ​ឲ្យបាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។​

Filed in: ព័ត៌មានជាតិ