ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច​តេជោ ហ៊ុន សែន វ៉ាក់សាំង​ស៊ីណូ​ហ្វាម របស់​ចិន​ចំនួន ១​លាន​ដូស​ថ្មី​ទៀត ត្រូវបាន​ដឹក​មកដល់​កម្ពុជា​ហើយ​

សម្ដេច​តេជោ ហ៊ុន សែន វ៉ាក់សាំង​ស៊ីណូ​ហ្វាម របស់​ចិន​ចំនួន ១​លាន​ដូស​ថ្មី​ទៀត ត្រូវបាន​ដឹក​មកដល់​កម្ពុជា​ហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) សម្ដេច​តេជោ ហ៊ុន សែន នាយករដ្អមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ប្រភេទ​ស៊ីណូ​ហ្វាម​របស់​ចិន​ចំនួន ១​លាន​ដូស​បន្ថែមទៀត ដែល​រដ្ឋាភិបាល​បញ្ជា​ទិញ​ពី​ភាគី​ចិន ត្រូវបាន​ដឹក​តាម​យន្តហោះ​មកដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៦ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

​ក្នុង​ខែ​កក្កដា​នេះ វ៉ាក់សាំង​ពី​ប្រទេស​ចិន នឹង​មកដល់​កម្ពុជា​ចំនួន ៥​លាន​ដូស​។ ក្នុងនោះ​នៅ​ថ្ងៃទី​៦ ខែកក្កដា ចំនួន ១​លាន​ដូស​។ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា មក​ដល់​ចំនួន ៤​លាន​ដូស ក្នុងនោះ ១​លាន​ដូស ជា​ស៊ីណូ​ហ្វាម ហើយ ៣​លាន​ដូសជា​ស៊ីណូ​វ៉ាក់​។ ដោយឡែក​នៅ​ខែ​សីហា ខាងមុខនេះ កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន ៤​លាន​ដូស​បន្ថែមទៀត​។ វ៉ាក់សាំង ដែល​កម្ពុជា​ទទួលបាន​ក្នុង​ខែ​កក្កដា និង​ខែសីហា នេះ គឺជា​ចំនួន​វ៉ាក់សាំង​គម្រប់ ២០​លាន​ដូស ដែល​បាន​កំណត់​ក្នុង​ផែនការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការរក​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​។​

​វ៉ាក់សាំង គឺ​យុទ្ធសាស្ត្រ​មួយ​សម្រាប់​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ក៏ដូចជា​ការពា​រសុខ​ភាព​របស់​ប្រជាពលរដ្ឋ​ពី​ជំងឺ​កូវី​ដ​១៩​។ តាមរយៈ​វ៉ាក់សាំង ដែល​កម្ពុជា​ទទួលបាន​ជា​បន្តបន្ទាប់ ជួយ​ឱ្យ​កម្ពុជា​សម្រេច​ផែនកា​រលើ​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។ គិត​ត្រឹម​ថ្ងៃទី​០៤ ខែកក្កដា កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជនបរទេស​នៅ​កម្ពុជា បាន​ចំនួន​ជាង ៤.៥​លាន​នាក់​ហើយ ស្មើនឹង​ជាង ៤៥​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​ត្រូវ​ចាក់​ក្នុង​ផែនការ​៕

Filed in: ព័ត៌មានជាតិ