ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​របួស​ធ្ងន់​ស្រាល​បីនាក់ ខណៈ​ម៉ូតូ​ពីរ​គ្រឿង ព្រលះ​គ្នា​នៅលើ​ទ្រូងផ្លូវ​ជាតិ​លេខ​៣

​របួស​ធ្ងន់​ស្រាល​បីនាក់ ខណៈ​ម៉ូតូ​ពីរ​គ្រឿង ព្រលះ​គ្នា​នៅលើ​ទ្រូងផ្លូវ​ជាតិ​លេខ​៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ មនុស្ស​បី​នាក់​បាន​រងរបួស​ធ្ងន់ ស្រាល ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ត្រង់​ចំណុច​ផ្លូវ​ចូល​ដំណាក់​ហ្លួង​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣២-១៣៣ ស្ថិតក្នុង​ភូមិ​ដំណាក់​ហ្លួង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត រវាង​ម៉ូតូ​និង​ម៉ូតូ ដែល​មាន​ទិសដៅ​បញ្ច្រាស​គ្នា​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឲ្យដឹងថា មុនពេល​កើតហេតុ ម៉ូតូ​ម៉ាក​C125​ផលិត​ឆ្នាំ​(២០១៥)​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពត 1B-6508 បើកបរ​ពី​លិច​ទៅ​កើត​ដោយ​ឈ្មោះ នាក់ ឃាង​ហេង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​មាត់​ពាម ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត លុះ​មកដល់​ចំណុច​កើតហេតុ​បាន​បុក​ជា​មួុយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1B-7930 ជិះ​គ្នា​ពីរ​នាក់ បើកបរ​ដោយ​ឈ្មោះ ខន សុ​ខេន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សួង​កើត សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ និង​អ្នករួមដំណើរ ឈ្មោះ ផុន ទេពភិ​វង្ស ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​របួសស្រាល​) ក្នុងទិសដៅ​ផ្ទុយគ្នា​(​ពី​កើត​ទៅ​លិច​) ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​កែកុង​ម៉ូតូ​ទាំង​ពីរ​គ្រឿង រងរបួស​ធ្ងន់​ដូចគ្នា​។​ចំណែក​ម៉ូតូ​ក៏​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច បាន​នាំយក​វត្ថុតាង​ទាំងពីរ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ព្រៃ​ថ្នង​។​ដោយឡែក​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​អាយុជីវិត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ