ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត នាំ​យក​ប្រេង និង​ម៉ាស៊ីនបូមទឹក​ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក នៅក្នុង​ឃុំ​ព្រែក​ក្រឹស​

​អភិបាលខេត្ត នាំ​យក​ប្រេង និង​ម៉ាស៊ីនបូមទឹក​ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក នៅក្នុង​ឃុំ​ព្រែក​ក្រឹស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត រួម​នឹង​មន្ត្រី អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ បាន​នាំយក​ប្រេង​និង​ម៉ាស៊ីនបូមទឹក ដើម្បី​ចុះ​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​ផលប៉ះពាល់ ខ្វះខាត​ទឹក​ដោយសារ​ភាពរាំងស្ងួត​ពុំ​មាន​ភ្លៀង​ធ្លាក់ នៅក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​បាន​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ស្ថានភាព​ការរាំងស្ងួត​មាន​ការអូសបន្លាយ​បាន​បង្ក​ផលប៉ះពាល់​ស្ទើ​ទូ​ទាំង​ស្រុក​កំពង់ត្រាច ដោយឡែក​នៅ​ឃុំ​ព្រែក​ក្រឹស ស្រូវ​និង​ដំណាំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ប្រឈម​រង​ផលប៉ះពាល់ ដោយសារ​ខ្វះខាត​ទឹក​មាន​ចំនួន​២០៤​គ្រួសារ ក្នុងភូមិ​ចំនួន​៥​លើ​ផ្ទៃដី​សរុប​ចំនួន​១៩៥​ហិកតា ក្នុងនោះ ភូមិ​ព្រៃ​ព្រូស​ប៉ះពាល់​៣៧​ហិកតា ភូមិ​ដើម​ស្វាយ ៤៥​ហិកតា ភូមិ​លក្ខ​ជា ៦០​ហិកតា ភូមិ​កោះ​តា​កូវ ២​ហិកតា និង​ភូមិ​ព្រែក​ក្រឹស ២៥​ហិកតា​។​

​ក្នុង​ស្ថានភាព​បែប​នេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​លើកឡើង​ថា បញ្ហា​ប្រឈម និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​មាន​ការគិតគូ​រ​យកចិត្តទុកដាក់​ខ្ពស់ គ្រប់​កាលៈទេសៈ និង​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​។

​បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ពិសេស​ក្នុង​បរិបទ​នៃ​ការរង​សម្ពាធ​ដោយ​ជំងឺ​កូវី​ដ​-១៩ ក៏ពិតមែន សម្ដេច​តេជោ តែងតែ​បាន​ណែនាំ និង​ជំរុញ​ដល់ រដ្ឋបាល​និង​អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ក្នុង​មូលដ្ឋានឲ្យ​មានការយ​ក​ចិត្ត​ទុកដាក់​ឲ្យបាន​ជាប្រចាំ ក្នុងការ​ចុះជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ។ ពិសេស​រដ្ឋបាល​ខេត្ត​កំពត​ស្ថិត​ក្នុង​ដំណាក់កាល​នេះ គឺ​មិន​អាច​ទុកចោល​ឲ្យមាន​ការខូចខា​តផលស្រូវ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ឡើយ​។

​ដោយ​យើង​ទាំងអស់គ្នា គ្រាន់តែ​សហការ​ចូលរួម​មិន​ថា​មន្ត្រីរាជការ​ឬ​ប្រជាពលរដ្ឋ ដើម្បី​ជម្នះ​ឧបសគ្គ​ទាំងឡាយ ទៅតាម​ស្ថានភាព​ជាក់ស្ដែង ពិសេស​គឺ​ការរស់នៅ​ក្នុង​គ្រា​បច្ចុប្បន្ន​ដោយ​ត្រូវតែ​សម្រប​ខ្លួន​ទៅតាម​បរិបទ​ថ្មី​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ គឺ​មាន​ការប្រុងប្រយ័ត្ន​និង​អនុវត្ត​ឲ្យបាន​ល្អ តាម​វិធានការ​សុខាភិបាល​គឺ​៣​កុំ ៣​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​កាច​សាហាវ​នេះ​ចូលក្នុង​សហគមន៍​របស់​យើង​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ សំណូមពរ​ដល់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ជំនាញ​ពាក់ព័ន្ធ ពិសេស មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ត្រូវតែ​បន្ត​យកចិត្តទុកដាក់​សហកា​រ​គ្នា ឱ្យបាន​ជា​ប្រចាំ​ដើម្បី​ពិនិត្យមើល ក្នុង​មូលដ្ឋាន​ដែល​ស្រូវ​ប្រជាពលរដ្ឋ កំពុង​ប្រឈម​រង​ផលប៉ះពាល់​ខ្វះខាត​ទឹក ដែល​បណ្ដាលមកពី​ភាព​អូសបន្លាយ​ដោយសារ​ទឹកភ្លៀង ហើយ​ត្រូវតែ​ជំរុញ​ការ​ចុះជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​ទៅតាម​លទ្ធភាព​ដែល​ប្រភព​ទឹក​មាន​នៅក្នុង​តំបន់​នោះ​គឺ​មិន​ត្រូវ​ទុក​ចោល​ឲ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​រង​ការខូចខាត​ដោយ​មិន​មាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បានឡើយ​។

​បើ​ទោះបី​យ៉ាងណា ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា ផ្អែក​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​មក ឯកឧត្តម​ក៏​បាន​សម្ដែង​ក្ដីសង្ឃឹម ថា​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ មិន​មាន​ទទួលរង​ផល​ប៉ះពាល់​ខូចខាត​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​ប្រគល់​ប្រេងម៉ាស៊ូត​ចំនួន​១០ កាន​ស្មើនឹង​៣០០ លីត្រ ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន សម្រាប់​ចាត់ចែង​បូមទឹក​ពី​ប្រឡាយ​មេ ដើម្បី​ស្រោចស្រព​ស្រូវ​និង​ដំណាំ របស់​ប្រជាពលរដ្ឋ​និង​បាន​ជូន​ថវិកា​សរុប​ចំនួន ៩៦​ម៉ឺន​រៀល​ដល់​ប្រជាពលរដ្ឋ​និង​កងកម្លាំង​នគរបាល​និង​ប្រជា​ការពារ​នា​ឱកាស​នោះ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ