ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សមត្ថកិច្ច​ក្រុង​បាត់ដំបង ឃាត់ខ្លួន​មុខសញ្ញា​លួច​កាត់​ខ្សែរ​ភ្លើង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​

​សមត្ថកិច្ច​ក្រុង​បាត់ដំបង ឃាត់ខ្លួន​មុខសញ្ញា​លួច​កាត់​ខ្សែរ​ភ្លើង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ÷ ថ្ងៃទី​04.7.2021 វេលា​ម៉ោង​9:30​នាទី នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង អនុវត្ត​តាម​បទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ដោយ​បាន​ការសម្របសម្រួល​នីតិវិធី ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យិន លីន​ហឺ ភេទ​ប្រុស អាយុ​26​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​2 សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែរ​ភ្លើង​របស់​ជនរងគ្រោះ​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។

​ជនសង្ស័យ​បាន​សារភាពថា​ពិតជា​បានធ្វើ​សកម្មភាព​លួច​កាត់​ខ្សែរ​ភ្លើង​នៅ​ភូមិ​-​សង្កាត់​ខាង​លើ​ពិតប្រាកដ​មែន សមត្ថកិច្ច​ដកហូត​បា​ន​កន្ត្រៃ​ចំនួន 1 ផ្លែ​ស្វាន​ចំនួន 1 ដង្កាប់​ចំនួន​1 កាបូបស្ពាយ​ពណ៌​ខៀវ​ចំនួន 1 និង​សម្ភារៈ​មួយចំនួនទៀត ។

​ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

Filed in: ព័ត៌មានជាតិ