ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

បង្ក្រាប​ទីតាំង​សង្ស័យ បង្កើត​អា​ខោ​ន​បង់ប្រាក់ ដើម្បី​លេង​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណេត លើ​ទូរស័ព្ទដៃ​ចំនួន​០៧​ទីតាំង ដែល​ល្មើស​វិធានការ​រដ្ឋបាល​

បង្ក្រាប​ទីតាំង​សង្ស័យ បង្កើត​អា​ខោ​ន​បង់ប្រាក់ ដើម្បី​លេង​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណេត លើ​ទូរស័ព្ទដៃ​ចំនួន​០៧​ទីតាំង ដែល​ល្មើស​វិធានការ​រដ្ឋបាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ៩​រោច ខែ​ប​.​សា​ឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​អោយ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង​ខណ្ឌ​ដូនពេញ ដឹកនាំ​កម្លាំងចម្រុះ ចុះបង្ក្រាប ទីតាំង​សង្ស័យ បង្កើត​អា​ខោ​ន​បង់ប្រាក់ ដើម្បី​លេង​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណេត លើ​ទូរស័ព្ទដៃ​ចំនួន​០៧ ដែល​លបលួច​បើក​ល្មើស និង​ការណែនាំ របស់ រដ្ឋបាល​ខណ្ឌដូនពេញ ក៏ដូចជា រដ្ឋបាល រាជធានី​ភ្នំពេញ ក្នុង​ការរួម​គ្នារ​បង្កា​រ​និង​ប្រយុទ្ធប្រឆាំង និង ជម្ងឺ Covid-19 ក្នុងប្រទេស​កម្ពុជា ។​

​សូមបញ្ជាក់​ថា​:​ទីតាំង​ខាងលើនេះ បើក​ដំណើរការ ដោយ​បិទទ្វារ​ផ្ទះ មិន​ប្រើប្រាស់​កំព្យូទ័រ អនុញ្ញាត​អោយ​អ្នក​ចូល​ចាក់ បញ្ចូល​លុយ​ក្នុង​អា​ខោ​ន​រួច​គឺ​ត្រូវ​ចាក់ចេញ​ពី​ផ្ទះ រួច​ចាក់សោរ​វិញ ដោយ​បញ្ជូល​លុយ​រួច​លេង ស៊ីសង លុយ តាម​ទូរស័ព្ទ ។​

​ជា​លទ្ធផល​បង្ក្រាប​ទីតាំង​ល្មើស​បាន​ចំនួន​០៧​ទីតាំង រួមមាន :
១-​ផ្ទះ​លេខ​១៣៥E០ ផ្លូវ​លេខ​១១០ ក្រុម​៣៨ ភូមិ​៤ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​
២-​ផ្ទះ​លេខ​៤១CE១ ផ្លូវ​លេខ​១៥៤ ភូមិ​៧ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ។​
៣-​តូប​លេខ​៧ ផ្លូវ​លេខ​១៥៤​កែង​ផ្លូវ​លេខ​៥ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ។​
៤- ផ្លូវ​លេខ​៥ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ។​
៥- ផ្ទះ​លេខ​៤៩ ផ្លូវ​លេខ​៥១ ភូមិ​៣ សង្កាត់​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។​
៦-​ផ្ទះ​លេខ​១៥៦ ផ្លូវ​លេខ​៨០ ភូមិ​២២ សង្កាត់​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
៧-​ផ្ទះ​លេខ​៤៣ ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​ក្រុម​ការងារ​បាន​សម្រេច​បិទទ្វា​ចាក់សោរ​ផ្ទះ ទីតាំង​ខាងលើ​ជា ស្ថាន​ពរ ក្នុង​ករណី​ម្ចាស់​ទីតាំង​មិន​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រុមការងារ​ខាងលើ​នេះ​ទេ រដ្ឋបាល​ខណ្ឌដូនពេញ និង​អនុវត្ត​វិធានការ​រដ្ឋបាល​យ៉ាង​មុឺងម៉ាត់ ដោយ​ធ្វើ​ការឃាត់ខ្លួន មនុស្ស​បញ្ជូនទៅ​អធិការ​នគ​បាល​ខណ្ឌដូនពេញ ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ។​

Filed in: ព័ត៌មានជាតិ