ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៨​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស !

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៨​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នា​ព្រឹក ថ្ងៃ​សុក្រ ទី​០២ ខែកក្កដា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​បន្ត​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង នាំយក​អំណោយ​ជា​ស្បៀង​រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ព្រមទាំង​ឱសថ​បុរាណ​ចិន​ព្យាបាល​ក្អក ផ្តាស់​សាយ ក្តៅខ្លួន ឈឺក្បាល ការពារ​សួត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៨​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះរៀងៗ​ខ្លួន ក្នុង​ភូមិ​ព្រែក​ថ្លឹង ភូមិ​ស្រីស្នំ និង​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។​

​ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​អត់ធ្មត់​នៅ​ដាច់​ដោយឡែក​បន្ត​មួយ​រយៈ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា​មានសុវត្ថិភាព ជៀស​ឆ្ងាយ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​សូម​ចូលរួម​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ផងដែរ​៕

Filed in: ព័ត៌មានជាតិ