ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

រដ្ធមន្ដ្រី​កសិកម្ម វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​៖ «​កសិកម្ម​អភិរក្ស​និង​និរន្តរភាព​ប្រពលវប្បកម្ម​នៅ​កម្ពុជា​»

រដ្ធមន្ដ្រី​កសិកម្ម វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​៖ «​កសិកម្ម​អភិរក្ស​និង​និរន្តរភាព​ប្រពលវប្បកម្ម​នៅ​កម្ពុជា​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅក្នុង​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​ម្ហូបអាហា​រកំ​ពុង​បង្កើន​សម្ពាធ​លើ​ប្រព័ន្ធ​ម្ហូបអាហារ​សាកល​ដែល​កំពុង​មាន​ភាពផុយស្រួយ និង​ក្លាយជា​បញ្ហា​សាកល​ដ៏​ធំធេង​មួយ ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​នេះ​។ ដើម្បី​ចិញ្ចឹម​ប្រជាជន​ដែល​កំពុង​កើនឡើង ផលិតកម្ម​ម្ហូបអាហារ​ត្រូវ​បង្កើន ប្រហែល​៥០%​ជា​សាកល​រហូតដល់​ឆ្នាំ​២០៥០​។ លើស​ពី​ការកើនឡើង​ចំនួន​ប្រជាជន ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​ក៏​រំពឹងថា​នឹង​កាត់បន្ថយ​ទិន្នផល​ដំណាំ​ច្រើនជាង​២៥%​។ ការធ្លាក់​ចុះ​ផលិតភាព ទិន្នផល និង​ការ​ប្រែ ប្រួល​អាកាសធាតុ មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​ផល​សម្រេច​នៃ​សន្តិសុខ​ស្បៀង​សាកល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កាត់ បន្ថយ​ភាព​ធន់​ទ្រាំ​នៃ​ជីវភាព​ក្នុង​វិស័យ​កសិកម្ម​ផងដែរ​។ ហេតុដូច្នេះ ប្រជាជន​ដែល​ពឹងផ្អែក​លើ​កសិកម្ម​នៅ​តែ ងាយ​ទទួល​រងគ្រោះ​ដោយ​ភាពក្រីក្រ​និង​សន្តិសុខ​ស្បៀង​។​

ការ​បំពេញតម្រូវការ​ម្ហូបអាហារ​តាម​រយៈ​ផលិតកម្ម​កសិកម្ម​បែបផែន​បច្ចុប្បន្ន អាច​នឹង​ប្រឈម​នឹង​កត្តា​អវិជ្ជមាន​ជាច្រើន​ដូចជា​៖ (i) ពឹង​អាស្រ័យ​លើ​ជី​និង​ថ្នាំ​កំចាត់​កត្តាចង្រៃ​អ​សរីរាង្គ​
(ii) ការថយចុះ​គួរឲ្យកត់សំគាល់​សុខ ភាព​ដី ជីជាតិ​ដី និង​ផលិតភាព​ដី​
(iii) បង្កើន​សំណឹក​ដី​និង​ការថយចុះ​គុណភាព​ដី និង​
(iv) បង្កើន​បំណុល​របស់​កសិករ​ដោយសារ​តម្រូវការ​ទុន​វិនិយោគ​នៃ​ការអនុវត្ត​កសិកម្ម​ប្រពលវប្បកម្ម​បែបផែន​បច្ចុប្បន្ន​។​

កសិកម្ម​អភិរក្ស​និង​និរន្តរភាព​ប្រពលវប្បកម្ម បង្ហាញ​គន្លង​វិថី​ថ្មី​ឆ្ពោះទៅ​កាន់​ការគ្រប់គ្រង​ដី​ប្រកប​ដោយ និរន្តរភាព ស្របពេល​ជាមួយ​ការអភិរក្ស​ធនធាន​ដី​។ អង្គការ​ស្បៀងអាហារ​និង​កសិកម្ម នៃ​អង្គការ​សហប្រជាជាតិ បាន​ទទួលស្គាល់​និង​បាន​ឲ្យនិយមន័យក​សិ​កម្ម​អភិរក្ស​ផ្អែកលើ​គោលការណ៍ ដែល​អាច​អនុវត្ត​ន៍​បាន​ជា​សាកល​ចំនួន​៣ ដែល​រួមមាន​៖
(i) គ្រប​ដី​ដោយ​គម្រប​សរីរាង្គ​ជាប្រចាំ (​ដំណាំ​គម្រប​ដី​)
(ii) ការរំខាន​ដី​ដោយ​មេកា​និក​ជា អប្បបរមា (​មិន​ភ្ជួរ​ដី​) និង​
(iii) ពិពិធ​កម្ម​ប្រភេទ​ដំណាំ (​ដំណាំ​ឆ្លាស់​)​។​

កសិកម្ម​អភិរក្ស​និង​និរន្តរភាព ប្រពលវប្បកម្ម បង្កើន​ភាព​ធន់​ទ្រាំ​នៃ​ប្រព័ន្ធ​ផលិតកម្ម​ដោយសារ​សម្ពាធ​ជីវៈ​និង​អជីវៈ និង​ចុងក្រោយ​ទៅលើ​ជីវភាព​កសិករ​/​អ្នក​ចិញ្ចឹមសត្វ និង​សមត្ថភាព​របស់​សហគម​ន៍ ដើម្បី​សម្រប​ទៅ​នឹង​ផលប៉ះពាល់​បរិស្ថាន​ក៏​ដូច​សេដ្ឋកិច្ច ដែរ​។​

ការអភិវឌ្ឍន៍​ការងារ​កសិកម្ម​អភិរក្ស​និង​និរន្តរភាព​ប្រពលវប្បកម្ម​នៅ​កម្ពុជា​
​សកម្មភាព​កសិកម្ម​អភិរក្ស​និង​និរន្តរភាព​ប្រពលវប្បកម្ម ត្រូវបាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​បារាំង សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០៤​មក​ម្លេះ ក្នុងនាម​ជា​គម្រោង​ស្រាវជ្រាវ មួយ​តាមរយៈ “Projet d’Appui au Développement de l’Agriculture du Cambodge” (PADAC) ដែល បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ រហូតដល់​ឆ្នាំ ២០១០ ការងារ​កសិកម្ម​អភិរក្ស​និង​និរន្តរភាព​ប្រពលវប្បកម្ម បាន​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី​មួយទៀត គឺ​ប្រែក្លាយ​ពី​ការស្រាវជ្រាវ​ឈានទៅដល់​ការផ្តល់​សេវាកម្ម​កសិកម្ម​អភិរក្ស​និង​និរន្តរ​ភាព​ប្រពលវប្បកម្ម ដោយ​ជា​ជំហាន ដំបូង​បាន​សាកល្បង​នៅ​តំបន់​ខ្ពង់រាប​ភាគ​ពាយ័ព្យ​ក្នុង​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ដែល​ជា​កន្លែង​មួយ​មាន ការ​ប្រឈម​និង​ការ​សឹក​រេ​ចរិល​ដី​កសិកម្ម​និង​ហូរ​ច្រោះ​ដី​ច្រើន​។​

ដោយ​ទទួលបាន​ការចូលរួម​និង​គាំទ្រ​ពី​ប្រជាកសិករ​ជា​អ្នកទទួលផល លើ​ការផ្តល់​សេវាកម្ម​កសិកម្ម​អភិរក្ស និង​និរន្តរភាព​ប្រពលវប្បកម្ម នៅ​ឆ្នាំ​២០១៨ ការងារ​កសិកម្ម​អភិរក្ស​និង​និរន្តរភាព​ប្រពលវប្បកម្ម បាន​ឈាន​ដល់ ដំណាក់កាល​មួយ​ទៀត គឺជា​ដំណាក់កាល​នៃ​ការចូលរួម​របស់​វិស័យ​ឯកជន​តាមរយៈ​ការផ្តល់​សេវាកម្ម លើ​ដំណាំ គម្រប​ដី​ដោយ​ក្រុមហ៊ុន​ស្មា​ត​អា​ក្រូ ការផ្តល់​សេវាកម្ម​ផ្នែក​គ្រឿងយន្ត​កសិកម្ម​សម្រាប់​ការងារ​កសិកម្ម​អភិរក្ស​និង ប្រពលវប្បកម្ម​ដោយ​រោង​ជាង​ផលិត​ឧបករណ៍​កសិកម្ម​ឬ​ស្សី​កែវ​និង​អ្នក​ធ្វើ​សេវាកម្ម​គ្រឿងយន្ត​កសិកម្ម​ក្នុង​ខេត្ត​គោលដៅ ការឧបត្ថម្ភ​គាំទ្រ​លើ​ម៉ូ​ដែល​ធុរកិច្ច​រវាង​ប្រជាកសិករ​និង​អ្នកផ្តល់​សេវាកម្ម​ផ្នែក​គ្រឿងយន្ត​កសិកម្ម​ដោយ​អង្គការ ស្វីស​ខន​ថាក់ និង​ការចូលរួម​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក តាមរយៈ​គម្រោង​សម្ព័ន្ធ​គ្រឿងយន្ត​កសិកម្ម​សមស្រប សម្រាប់​ប្រពលវប្បកម្ម​ប្រកបដោយ​និរន្តរភាព​និង​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​កសិកម្ម​និរន្តរភាព​និង​អាហារ រូបត្ថ​ម្ភលើ​កម្មវិធី​ស្រាវជ្រាវ ការអប់រំ ការបណ្តុះបណ្តាល​បច្ចេក​ទេស​កសិកម្ម និង​ការកសាង​សមត្ថភាព​។ នេះ គឺជា ជំ​ហ៊ាន​ថ្មី​មួយ ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ដាំ​ដុះ​ឱ្យស្រប​ទៅ​តាម​ការវិវឌ្ឍ​ន៍​នៃ​គ្រឿងយន្ត​កសិកម្ម​សមស្រប ឆ្លើយ តប​ការប្រែប្រួល​អាកាសធាតុ​និង​ថែរក្សា​ឱនភាព​ដី​ពី​ការហូរ​ច្រោះ បង្កើន​ទិន្នផល​និង​គុណភាព​ដំណាំ​។ ប្រជាកសិករ កាន់តែ​មាន​ការយល់ដឹង​និង​ចូលរួម ហើយ​ដោយ​មាន​ការចូល​រួម​ពី​វិស័យ​ឯកជន​លើ​សេវាកម្ម​ដំណាំ​គម្រប​ដី​និង សេវាកម្ម​គ្រឿងយន្ត​កសិកម្ម​សម្រាប់​កសិកម្ម​អភិរក្ស​ផង​នោះ បានធ្វើឱ្យ​ផ្ទៃដី​អនុវត្ត​តាម​បែប​កសិកម្ម​អភិរក្ស​នៅ តាម​បណ្តា​ខេត្ត​គោលដៅ រួម​មាន​ខេត្ត​បាត់ដំបង (​ស្រុក​រតនៈមណ្ឌល ស្រុក​បាណន់ និង​ស្រុក​សង្កែ​) ខេត្ត​កំពង់ធំ (​ស្រុក​សន្ទុក​) និង​ខេត្ត​ព្រះវិហារ (​ស្រុក​រវៀង​) មាន​ចំនួន​កើនឡើង​គួរ​ឱ្យ​ចាប់អារម្មណ៍​ចាប់​ទ្វេ​ដង​ចាប់ពី​ឆ្នាំ​២០១៦​មក​៖
២០១៦ គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ១៤៦ ហិកតា​
២០១៧ គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ២៨៧ ហិកតា​
២០១៨ គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ៥៣៦ ហិកតា​
២០១៩ គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ៥១៩ ហិកតា និង​
២០២០ គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ១ ៣៩៣ ហិកតា ។​

ផ្តើមចេញ​ពី​បទពិសោធ​ន៍​និង​លទ្ធផល​គួរ​ជាទី​មោទន​របស់​កម្ពុជា បាន​ធ្វើឱ្យ​មាន​ការចាប់​អារម្មណ៍​ពី​បណ្តា អង្គការ​នានា​មួយចំនួន​ក្នុង​តំបន់ ជាពិសេស​ពី​មជ្ឈមណ្ឌល​គ្រឿងយន្ត​កសិកម្ម​សមស្រប នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​របស់​អង្គការសហប្រជាជាតិ​។ នា​ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​នេះ បាន​សហការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​នៅ​សណ្ឋាគារ សាន់វេ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លើ​ប្រធានបទ ស្តីពី​តួនាទី​គ្រឿងយន្ត​កសិកម្ម​ក្នុង​ការពង្រឹង​ភាព​បន្ស៊ាំ​របស់​កសិករ ខ្នាត​តូច​ដោយ​ប្រើប្រាស់​បច្ចេកទេស​កសិកម្ម​អភិរក្ស​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ហើយ​នៅ​ឆ្នាំ​២០១៩ មជ្ឈមណ្ឌល នេះ បាន​បន្ត​សហការ​រៀប​ចំ​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់​នៅ​ទីក្រុង​សៀមរាប ស្តី​ពី​គ្រឿងយន្ត​កសិកម្ម​សមស្រប សម្រាប់​កសិកម្ម​អភិរក្ស ដោយ​មាន​អ្នកចូលរួម​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ចំនួន​១៨​ប្រទេស​។​

ដោយ​មើលឃើញ​ពី​សារសំខាន់​ក្នុង​ការបង្កើន​កិច្ច​សហការ​និង​គាំទ្រ​គ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល បាន​នឹង​កំពុង​អនុវត្ត​ការងា​រក​សិម្ម​អភិរក្ស​និង​និរន្តរ​ភាព​ប្រពលវប្បកម្ម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីសម្រេច​លេខ ២០១ សសរ​.​ក​សក ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ ស្តីពី​ការបង្កើត​គណៈ កម្ម​ការតម្រង់ទិស​និង​គណៈកម្មការ​ប្រតិបត្តិ​សម្ព័ន្ធ​កសិកម្ម​អភិរក្ស​និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា ដែលមាន សមាសភាព​ចូលរួម​ក្នុង​គណៈកម្មការ​តម្រង់​ទិស​មក​ពី​ក្រសួង​មហាផ្ទៃ ក្រសួង​បរិស្ថាន ក្រសួង​ធនធានទឹក​និង​ឧត្តុ និយម ក្រសួង​កិច្ចការនារី និង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាសភាព​ក្នុង​គណៈកម្មការ​ប្រតិបត្តិ​មកពី​បណ្តា អង្គភាព​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អង្គការ​ជា​ដៃគូ​។

គោលបំណង​ក្នុង​ការបង្កើត​ឱ្យ មាន​សម្ព័ន្ធ​កសិម្ម​អភិរក្ស​និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា គឺ​ដើម្បី​ប្រើប្រាស់​ជា​វេទិការ​ថ្នាក់ជាតិ​មួយ សម្រាប់​ផ្តល់ ការគាំទ្រ​និង​សម្របសម្រួល​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមានៈ អង្គភាព​ស្រាវជ្រាវ គ្រឹះស្ថាន​អប់រំ គ្រឺះ ស្ថាន​ហិរញ្ញវត្ថុ អ្នកផ្តល់​ពូជ​ដំណាំ សហករណ៍​កសិកម្ម អ្នកផ្តល់​សេវាកម្ម​គ្រឿងយន្ត​កសិកម្ម និង​ដៃគូ​អភិវឌ្ឍន៍ ។​ល​។ ចេះ​ប្រាស្រ័យ​ទាក់ទង​គ្នា សហការគ្នា និង​ធ្វើការ​រួម​គា្ន ដើម្បី​លើកកម្ពស់​កសិកម្ម​អភិរក្ស​និង​ប្រពល​វប្ប កម្ម​និរន្តរភាព​នៅ​កម្ពុជា តាមរយៈ​ការស្រាវជ្រាវ ការគ្រប់គ្រង​ចំណេះដឹង ការសម្របសម្រួលនិង​ការ​ចងក្រង បណ្តាញ​ការងារ និង​ការលើកកម្ពស់​កសិកម្ម​អភិរក្ស​និង​ប្រពលវប្បកម្ម​និរន្តរភាព​នៅ​កម្ពុជា​។​

កសិកម្ម​អភិរក្ស​និង​ប្រពលវប្បកម្ម​និរន្តរភាព​នៅក្នុង​ប្រទេស​កម្ពុជា បាន​នឹង​កំពុងតែ​បង្ហាញ​នូវ​របៀប​ដាំ​ដុះ ថ្មី​មួយ​តាម​បែប​ទំនើបកម្ម​ប្រព័ន្ធ​ដាំ​ដុះ​ឱ្យស្រប​ទៅ​តាម​ការវិវឌ្ឍ​ន៍​នៃ​គ្រឿងយន្ត​កសិកម្ម​សមស្រប ឆ្លើយតប​ការ​ប្រែ ប្រួល​អាកាសធាតុ​និង​ថែរក្សា​ឱនភាព​ដី​ពី​ការហូរ​ច្រោះ បង្កើន​ទិន្នផល​និង​គុណភាព​ដំណាំ​។

កសិកម្ម​អភិរក្ស​និង ប្រពលវប្បកម្ម​និរន្តរភាព ធ្វើឱ្យ​មាន​ភាព​ធន់​កាន់តែ​ខ្លាំង​នៃ​ប្រព័ន្ធ​ដាំ​ដុះ​ទប់ទល់​នឹង​កត្តាចង្រៃ​មាន​ជិវិត​និង​គ្មាន​ជិវិត និង​អាច​ពង្រឹង​នូវ​សមត្ថភាព​និង​ជីវភាព​របស់​ប្រជាកសិករ​និង​សហគមន៍​កាន់តែ​រឹងមាំ​ឡើង ក្នុងការ​ប្រឈម​ជាមួយ ផល​ប៉ះពាល់​ពី​បរិស្ថាន ពី​សេដ្ឋកិច្ច និង​ពី​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​និង​ការហូរ​ច្រោះ​ដី​។

ទន្ទឹមនេះ ជោគ ជ័យ​នៃ​ការលើកកម្ពស់​គ្រឿងយន្ត​កសិកម្ម​សម្រាប់​កសិកម្ម​អភិរក្ស​នៅ​កម្ពុជា គឺជា​លទ្ធផល​ដ៏​សំខាន់​មួយ​ក្នុងការ ឈាន​ទៅ​កាន់​យន្តូ​ប​នីយកម្ម​សមស្រប​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ឆ្លើយតប​នឹង​ការតម្រង់​ទិស​និង​ការយកចិត្ត ទុកដាក់​ខ្ពស់​របស់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​កម្ពុជា​នាពេល​អនាគត ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រែក្លាយ​ប្រទេស​កម្ពុជា ឱ្យ​ក្លាយទៅជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​ក្នុង ឆ្នាំ​២០៣០ និង​មាន​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។​

Filed in: ព័ត៌មានជាតិ