ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

(​ព័ត៌មាន​បឋម​)៖ មនុស្ស​០៥​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្នុងករណី​សង្ស័យ​ពុល​ស្រា ស នៅ​ឃុំ​ស្វាយ​ទង​ខាងត្បូង​

(​ព័ត៌មាន​បឋម​)៖ មនុស្ស​០៥​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្នុងករណី​សង្ស័យ​ពុល​ស្រា ស នៅ​ឃុំ​ស្វាយ​ទង​ខាងត្បូង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស ប្រុស ស្រី ចំនួន​០៥​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ និង​០៤​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ ហើយ​ដើមចម​នៃ​ការស្លាប់​ខាងលើ សង្ស័យ​ពុល​ស្រា ស ដែល​ជនរងគ្រោះ​ទិញ​មក​ពិសារ​-​ដើម្បី​បាយ​ឆ្ងាញ់​។​

​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹងថា ករណី​ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​គឺ​មុនដំបូង​មាន​មនុស្ស​ស្លាប់​ចំនួន​០៣​នាក់ កាលពី​វេលា​ម៉ោង​២​រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត លុះដល់​ពេល​ព្រឹក​ថ្ងៃ​ដដែល​ទើប​មាន​អ្នកស្លាប់​ចំនួន​០២​នាក់​បន្ថែមទៀត ដោយ​សរុប​តួលេខ​អ្នកស្លាប់ មាន​រហូត​ដល់​០៥​នាក់ ខណៈ​០៤​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា ករណី​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​បែបនេះ សង្ស័យ​ពុល​ស្រា ស ព្រោះ​មុនពេល​មាន​បញ្ហា​កើតឡើង ជនរងគ្រោះ​ខាងលើ​បាន​ទិញ​ស្រា ស ផឹក ជួបជុំ​គ្នា​តាម​ទម្លាប់​អ្នកភូមិ​។​លុះដល់​វេលា​ម៉ោង​២​រំលង​អាធ្រា​ត ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១ ស្រាប់តែ​មាន​មនុស្ស​០៣​នាក់​បាន​ស្លាប់ និង​អ្នកខ្លះ​ទៀត​មាន​អាការៈ​ក្អួតចង្អោរ ទន់​ដៃ ទន់​ជើង ទើប​សាច់ញាតិ​បញ្ជូន​ពួកគាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​អកុសល​មនុស្ស​០២​នាក់​ក្នុងចំណោម​០៦​នាក់ បាន​ស្លាប់​បន្តទៀត​។​

​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ជាង​១​ខែ​មុន​ក៏​មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ផឹកស្រា ស ជាច្រើន​នាក់​ផងដែរ ដែល​ករណី​នេះ​កើតឡើង​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ឫស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ចំពោះ​ករណី​មាន​មនុស្ស​ស្លាប់​នៅ​ដើម​កក្កដា ឆ្នាំ​២០២១ នេះ សង្ស័យ​ពុល​ស្រា ស ដូចគ្នា​។​ទន្ទឹម​នឹង​រឿងរ៉ាវ​ខាងលើនេះ គេ​មិន​ទាន់​ដឹងថា ពលរដ្ឋ​រងគ្រោះ​ទិញ​ស្រា ស មកពី​កន្លែង​ណា​..​ហើយ​អាជ្ញាធរ សមត្ថកិច្ច​និង​ជំនាញ ចាត់​វិធានការ​បែបណា ដល់​អ្នក​លក់ ឬ​អ្នក​ផលិត​សារធាតុ​ស្រវឹង​(​ស្រា ស​)​យ៉ាងណា​នោះ​ទេ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ