ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន ស្ត្រី​សម្រាល​កូនភ្លោះ ចំនួន ០៣​នាក់ ក្នុង​ស្រុក​បរិបូណ៌​

អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន ស្ត្រី​សម្រាល​កូនភ្លោះ ចំនួន ០៣​នាក់ ក្នុង​ស្រុក​បរិបូណ៌​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​) នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២១​នេះ លោក ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ឆ្នាំង រ​រួម​ដំណើរ​ដោយ​លោក ស៊ីវ រុន លោក គុយ ចន្ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន អ្នកស្រី ហេង សា វ័​ន្ត ដែល​សម្រាល​កូនភ្លោះ ចំនួន ០៣​នាក់ រស់នៅ​ភូមិ​កំពង់​ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​។​

ការ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ស្ត្រី​សម្រាល​កូនភ្លោះ​ចំនួន ០៣​នាក់​នោះ ក៏​មាន​ការចូលរួម​ពី​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត ចូលរួម​ផង​ដែរ​។​

ក្នុងនោះ លោក ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ម្តាយ​របស់​ទារក​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ដោយ​បរិភោគ​អាហារ​ឱ្យបាន​ត្រឹមត្រូវ និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​៕

Filed in: ព័ត៌មានជាតិ