ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ទទួល​ឧបករណ៍ សម្ភារ​ពី​ក្រុមហ៊ុន សាន ហ៊ាង (​កម្ពុជា​) ដើម្បី​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩

រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ទទួល​ឧបករណ៍ សម្ភារ​ពី​ក្រុមហ៊ុន សាន ហ៊ាង (​កម្ពុជា​) ដើម្បី​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ សម្ភារ បរិក្ខា ជាច្រើន​មុខ ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន សាន ហ៊ាង (​កម្ពុជា​) ត្រូវបាន​នាំយកទៅ​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង និង​ជំងឺ​កូវី​ដ​១៩​។​

ពិធី​ប្រគល់ ទទួល​បរិក្ខា សម្ភារ​ទាំងអស់នេះ​ស្ថិតក្រោម​វត្តមាន លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័​យ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ដោយ​មាន​ការ​រួមជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត និង​លោក ពៅ ធួន តំណាង​ក្រុមហ៊ុន សាន ហ៊ាង (​កម្ពុជា​) និង​សហការី នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

លោក ប៉ែន កុសល្យ បាន​ថ្លែងថា សម្ភារ បរិក្ខា ដែល​ក្រុមហ៊ុន សាន ហ៊ាង (​កម្ពុជា​) នាំមក​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​នៅពេលនេះ គឺ​មាន​សារសំខាន់​ខ្លាំងណាស់ ពិសេស​បាន​បង្ហាញឲ្យឃើញ​ពី​ការចូ​ល​រួមចំណែក របស់​ក្រុមហ៊ុន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អាជ្ញាធរ​ខេត្ត​ក្នុង​ការចូលរួម​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័​យ ក៏​បាន​ថ្លែង​អំណរ​អរគុណ និង​ជូនពរ​ដល់ លោក​នាយក​ក្រុមហ៊ុន សាន ហ៊ាង (​កម្ពុជា​) និង​សហការី ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​គណៈកម្មការ​ប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ចូលរួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ ហើយក៏​ជា​ការជួយ​ចែករំលែក​ទុក្ខលំបាក​និង​ការខ្វះខាត​របស់​បងប្អូន​ប្រជា​ពលករ​ចំណាកស្រុក ក៏​ដូចជា​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​ក​ផងដែរ​។​

លោក ពៅ ធួន តំណាង​ក្រុមហ៊ុន សាន ហ៊ាង កម្ពុជា រួម​ទាំង​សហការី បាន​ថ្លែង​នូវ​ការគាំទ្រ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធ​រ​ខេត្ត ពិសេស​លោក​អភិបាលខេត្ត ដែល​បាន​ខិតខំ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​.១៩​នៅក្នុង​ខេត្ត តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​នានា ក្នុង​រយៈពេល​កន្លងមក​រហូតដល់​បច្ចុប្បន្ន​នេះ គឺ​ក្នុង​ទិសដៅ​មិន​ឲ្យ​ជំងឺ​កូ​វីដ​១៩ កើតមានឡើង​នៅក្នុង​ខេត្ត​។​

សូមបញ្ជាក់​ថា សម្ភារ បរិក្ខា ដែល​យក​មក​ប្រគល់ជូន​រដ្ឋបាលខេត្ត​នៅពេល​នេះ​រួមមាន​៖ ម៉ាស៊ីន​វាស់​កំដៅ​និង​បាញ់​អាកុល​ចំនួន ២៥​គ្រឿង​ម៉ាស់ ចំនួន ៤៧៨​ប្រអប់ អាល់​កុល ចំនួន​១២០​ដប ជែល​លាងដៃ​ចំនួន ១១៧​ដប ជែល​ធុង​ចំនួន​២៩​ធុង ទឹក​សិទ្ធ​កម្ពុជា ២០០​កេះ និង​អង្ករ​ចំនួន ៣​តោន​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ