ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង នៅតែ​បន្ត​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ដូច​ភ្លៀងរលឹម ហើយ​មិន​លើកលែង​មួយគ្រឿង​ណា​ឡើយ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង នៅតែ​បន្ត​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ដូច​ភ្លៀងរលឹម ហើយ​មិន​លើកលែង​មួយគ្រឿង​ណា​ឡើយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្ដាល​)៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា ក្រុមការងារ​ជញ្ជីង​ចល័ត​របស់​ក្រសួង នឹង​នៅតែ​បន្ត​ចុះ​ឆ្មក់​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ដូច​ភ្លៀងរលឹម មិន​បន្ធូ​រ​បន្ធយ​ដៃ​នោះ​ទេ ដើម្បី​កាត់បន្ថយ និង​ទប់ស្កាត់​ការដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​ដោយ​ច្បាប់​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ប្រាប់ បណ្តាញព័ត៌មាន យ៉ាងដូច​នេះ​នា​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រោយ​ឃើញថា ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង បាន​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ជាច្រើន​គ្រឿង​ជា​បន្តបន្ទាប់ ខណៈ​រយៈពេល​ថ្មីៗ​នេះ​ចាប់​បាន​ច្រើន​នៅក្នុង​ខេត្ត​កណ្តាល​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ទៀតថា បើសិន​ក្រុមការងារ​ជញ្ជីង​ចល័ត​រកឃើញ​ឡាន​ដឹក​ទំនិញ​ណា​ដែល​លើស​ទម្ងន់​២០%​ឡើង នោះ​នឹងរង​ការពិន័យ ដោយ​ច្បាប់ ហើយ​ត្រូវ​ឃាត់​ទុក​ឡាន​រយ​:​ពេល​មួយ​ឆ្នាំ​។​

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​អ្នក​ដឹក​ទំនិញ​ទាំងអស់ បញ្ឈប់​ការដឹក​លើស​ទម្ងន់​កំណត់​ដោយ​ច្បាប់ ដែល​បំផ្លិចបំផ្លាញ​ផ្លូវ ខណ​:​ដែល​សម្ដេច​តេជោ ហ៊ុន សែន ខិតខំ​ប្រឹងប្រែង រក​ថវិការ​មក​ស្ថាបនា​ផ្លូវ​-​ស្ពាន ឲ្យមាន​ភាពងាយស្រួល និង​ស្អាត​ល្អ ដូច្នេះ​សូម​រួម​គ្នា​គោរព​តាម​ច្បាប់​ទាំងអស់​គ្នា ដើម្បី​រក្សាបាន​នូវ​គុណភាព​ផ្លូវ​ឱ្យ ប្រើប្រាស់​បាន​យូរអង្វែង​។​

សូមបញ្ជាក់​ថា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បាន​ថ្លែង​ដែរ​ថា ក្រុមការងារ​របស់​ក្រសួង តែងតែ​ធ្វើ​សកម្មភាព​ចុះ​ឆ្មក់​ចាប់​រថយន្ត​ដឹកទំនិញ​នៅតាម​ផ្លូវ​ធំ ដើម្បី​ធ្វើការ​ផាកពិន័យ និង​ឃាត់ទុក ដោយ​បាន​ចាប់​រថយន្ត​ទុក​មួយ​ឆ្នាំ មិនឱ្យ​បើក​បរ​បាន​ជាង​១០០​គ្រឿង​ហើយ ដោយ​មិន​គិតថា​ជា​ឡាន​របស់​អ្នកណា មាន​ខ្នង​ធំ​យ៉ាងណា​នោះ គឺ​មិន​អាច​អន្តរាគមន៍​ដោះលែង​បាន​នោះ​ទេ​។​

គួរបញ្ជាក់​ថា ចំពោះ​សកម្មភាព​នៃ​ការចុះ​ចាប់​រថយន្ត​ល្មើស​ទម្ងន់​របស់​ក្រុម​ការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ធ្វើឡើង​នៅ​៣​ទីតាំង​ក្នុង​ខេត្ត​កណ្ដាល ដោយ​ទី​១៖ នៅ​ស្រុក​កណ្ដាលស្ទឹង បាន​ធ្វើ​ការពិន័យ​និង​ឃាត់​ទុក​មួយ​ឆ្នាំ​ទៅ​លើ​រថយន្ត​ល្មើស​ចំនួន​៨​គ្រឿង​។ ទី​២៖ នៅ​ស្រុក​ខ្សាច់កណ្ដាល ធ្វើការ​ពិន័យ​និង​ឃាត់ទុក មួយ​ឆ្នាំ​ទៅ​លើ​រថយន្ត​ល្មើស​ចំនួន​៨​គ្រឿង​។ ទី​៣៖ នៅ​ក្រុង​តាខ្មៅ ដោយ​ធ្វើ​ការពិន័យ និង​ឃាត់​ទុក​មួយ​ឆ្នាំ​ទៅ​លើ​រថយន្ត​ល្មើស​ចំនួន​១០​គ្រឿង និង​ពិន័យ​តែ​ប្រាក់ ទៅលើ​រថយន្ត​ចំនួន ១​គ្រឿង​៕

Filed in: ព័ត៌មានជាតិ