ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី ១៨៖ ស្តីពី “​របៀង​អភិរក្ស​ជីវចម្រុះ​មហា​អនុ​តំបន់​មេគង្គ​”

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី ១៨៖ ស្តីពី “​របៀង​អភិរក្ស​ជីវចម្រុះ​មហា​អនុ​តំបន់​មេគង្គ​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី ១៨៖ ស្តីពី “​របៀង​អភិរក្ស​ជីវចម្រុះ​មហា​អនុ​តំបន់​មេគង្គ​”
​ដែល​ទទួលបាន​ជំនួយ​ឥត​សំណង​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប​រិញ្ញ​ប្បទាន​លេខ 0241-CAM (SF) ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១១ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១៩​លាន​ដុល្លារ​។ គម្រោង​ផ្តល់​អាទិភាព​ដល់​ការវិនិយោគ​តាម​សហគមន៍ និង​ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការបង្កើន​ប្រាក់ចំណូល​។ ដោយសារ​តែ​ភាព​ធន់​នឹង​អាកាសធាតុ​មិនទាន់​បាន​ដោះស្រាយ​គ្រប់គ្រាន់ ព្រោះតែ​ខ្វះខាត​ធនធាន ទើប​មាន​ហិរញ្ញប្បទាន​បន្ថែម 0426-CAM (SCF) សម្រេច​ផ្តល់​ដល់​គម្រោង​ចំនួន ៧,៤​លាន​ដុល្លារ​អាមេរិក ដែល​បាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៥ ដោយ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្កើន​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​មូលដ្ឋាន​។ គម្រោង​ផ្តោតជាសំខាន់​លើ​តំបន់​របៀង​ជីវចម្រុះ​ចំនួន​ពីរ​គឺ​៖
​ទីមួយ​- តំបន់​ទេសភាព​ភាគ​ខាងកើត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​មណ្ឌលគិរី មាន​សហគមន៍​ព្រៃឈើ​ចំនួន​១០ គឺ​៖ ១- អូរ​ង្លាវ ២- ក្រង់រ​ពុកដេ​អេ ៣- ត្រពាំង​ក្អើម ៤- អូរ​ចុង​ណា​ច ៥- អូរ​ក្លើ ៦- ច្បារ​តាប់​កេះ​កាប់​ចុង​លូ​ង ៧- ពីង​ប្រង់​ក្លង់​ពេស​ថូ ៨- ស្រែ​ព្រះ ៩- ង្លាវ​ក្រាច់ និង​១០- អូរ​ពុង​រុង​។​
​ទី​ពីរ​- តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ​តាម​ព្រំដែន​កម្ពុជា​-​ថៃ នា​ភាគ​ខាងលិច ក្នុង​ខេត្ត​កោះកុង មាន​សហគមន៍​ព្រៃឈើ​ចំនួន ៤ គឺ​៖ ១- ឬ​ស្សី​ជ្រុំ ២- តា​ទៃ​លើ ៣- ថ្ម​ដូន​ពៅ និង​៤- សាមគ្គី​ព្រែកជីក​។​
​គម្រោង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ ២០១១ គ្រោង​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩ ប៉ុន្តែ​ដោយសារ នៅ​សេសសល់​ការងារ​មួយចំនួន​មិនទាន់​បាន​បញ្ចប់ ជា​ពិសេស​ការងារ​សាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ខ្នាតតូច (​ទំនប់ ស្រះ​ទឹក និង​អណ្តូង​ខួ​ង​) ទើប​គម្រោង​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ដំណាច់ ឆ្នាំ​២០២០ ហើយ​ត្រូវ​បាន​ពន្យា​ជា​លើក​ទី​ពីរ​ទៀត​រហូតដល់​ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ សារ​បញ្ហា​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​
​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២១ នេះ គម្រោង​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ២៣.០៦​លាន​ដុល្លារ ត្រូវជា ៨៧% នៃ​ថវិកា​សរុប​ចំនួន ២៦.៤​លាន​ដុល្លារ ដោយ​សម្រេចបាន​លទ្ធផល​ប្រមាណ​ជា ៩១% នៃ​លទ្ធផល​រំពឹង​ទុក​រួម​របស់​គម្រោង​។ គម្រោង​ធ្វើការ​ជាមួយ និង​គាំទ្រ​ដល់​ប្រជា​សហគមន៍​ចំនួន ១៣.៧៨៤ គ្រួសារ​នៅ​ក្នុង​ឃុំ​ទាំង​២២ ដែល​ពឹងផ្អែក​ដោយផ្ទាល់​ទៅលើ​ធនធាន​ធម្មជាតិ ជាពិសេស​ធនធាន​ព្រៃឈើ​។ គម្រោង​ផ្តល់​អាទិភាព​លើ​ការវិនិយោគ​តាម​សហគមន៍ និង​ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​។ គោលបំណង​សំខាន់ៗ​ចំនួន​៤ គឺ​៖
១- ចូលរួម​ចំណែក​គ្រប់គ្រង​ធនធាន​ព្រៃឈើ តាមរយៈ​ការជួយ​សហគមន៍​មូលដ្ឋាន​បោះបង្គោល ព្រំប្រទល់​ព្រៃ​សហគមន៍ ការរៀបចំ​ផែនការ​គ្រប់គ្រង និង​ការទទួលបាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុងការ គ្រប់គ្រង​សហគមន៍​ព្រៃឈើ​។​
២- ជំរុញ​ការដាំ​កូន​ឈើ​ដើម្បី​ស្តារ​ព្រៃឈើ​ឡើងវិញ​ក្នុង​តំបន់​ដី​ព្រៃឈើ​រេច​រឹល ដោយ​ធ្វើ​ការដាំដុះ​បញ្ជូល​នូវ​ប្រភេទ​ឈើ​ព្រៃ​ក្នុង​ស្រុក និង​ការធ្វើ​កសិរុក្ខកម្ម​។​
៣- បង្កើន​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍ បង្កើន​ប្រាក់​ចំណូល​ដល់​សមាជិក​សហគមន៍​តាម​រយៈ ការគាំទ្រ​អនុ​គម្រោង និង​សកម្មភាព​កែលម្អ​ជីវភាព​រស់នៅ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច និង​បង្កើន​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។​
៤- ធ្វើការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន​តាមរយៈ​ការអនុវត្ត​សកម្មភាព​នានា​របស់​គម្រោង​ដើម្បី​ពង្រឹង​សមត្ថភាព​លើ​ការគ្រប់គ្រង​សហគមន៍​។​
​លទ្ធផល​សម្រេច​បាន​តា​ម​ផ្នែក​មាន​៖
បាន​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ចំនួន ១៤
រៀបចំ​ស្ថានីយ៍​ស្រាវជ្រាវ​ព្រៃឈើ​មួយកន្លែង និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​
បោះបង្គោល​ព្រំ​ព្រៃ​សហគមន៍​ទាំង ១៤ និង​ដី​ព្រៃ​ស្រាវជ្រាវ​ចំនួន ១ ៤១១​បង្គោល​
ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​តាម​ទីតាំង​ព្រៃ​សហគមន៍​-​ដីព្រៃ​ស្រាវជ្រាវ​ចំនួន ៤៣ (២,៥០​ម​x១,៧៥​ម​)
ដាក់​ស្លាក​ផ្សព្វផ្សាយ​តាម​ទីតាំង​ព្រៃ​សហគមន៍​-​ដីព្រៃ​ស្រាវជ្រាវ​ចំនួន ៨០០(០,៥០​ម​x០,៥០​ម​)
រៀបចំ​ពិធី​ចុះ​កិច្ចព្រមព្រៀង​ព្រៃ​សហគមន៍​ចំនួន ៣ និង​អនុវត្ត​ផែនការ​គ្រប់គ្រង​
បាន​ផ្តល់​សម្ភារៈ និង​ថវិកា​ដល់​ក្រុម​ល្បាត​ព្រៃ​សហគមន៍​ចំនួន​០៩
បាន​សម្របសម្រួល​កិច្ចប្រជុំ និង​កំណត់​ដី​ព្រៃ​សហគមន៍​ ដើម្បី​ដាំ​ស្តារ​ព្រៃឈើ​ជាមួយ​គណៈ កម្ម​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ និង​អាជ្ញាធរ​ភូមិ​-​ឃុំ ធ្វើការ​ដាំ​ដុះ​លើ​ដី​ព្រៃ​មានការ​រេ​ចរិល និង​ដី​ព្រៃ​ច្រករបៀង ផ្ទៃដី​សរុប​ចំនួន ៥០ ២៥៧​ហ​ត និង​ដាំ​កូនឈើ​បាន​ចំនួន ៩៦ ៦៣៦​ដើម​។​
បាន​ថែទាំ​ដំណុះ​ធម្មជាតិ​លើ​ផ្ទៃ​ដី​ព្រៃឈើ​ចំនួន ១២៨​ហ​ត ចំនួន​កូន​ដំ​ណុះ​៣៨ ៤២៨​ដើម​ក្នុង​សហគមន៍​ចំនួន ០៨ ក្នុង​ខេត្ត​មណ្ឌលគិរី​
បានកំណត់​ផ្ទៃដី​ព្រៃ​សហគមន៍​សរុប​ចំនួន ៤៩៣​ហ​ត សម្រាប់​អនុវត្ត​ការថែទាំ​កូន​ដំណុះ​ដោយ​ធម្មជាតិ​ក្នុង​សហគមន៍​ទាំង ០៤ ក្នុង​ខេត្ត​កោះកុង​
ផ្តល់​វគ្គ​បណ្តុះបណ្តាល និង​អនុវត្ត​ការសំអាត​ស្មៅ​ជុំវិញ​កូនឈើ​ដាំ និង​ធ្វើ​ផ្លូវ​ភ្លើង​ការពារ ភ្លើង​ឆេះ​ព្រៃ​នៅ​សហគមន៍​
បាន​អនុវត្ត​ការធ្វើរ​ហាល​ព្រៃ​សហគមន៍​ចំនួន​០៨ លើ​ផ្ទៃដី​ព្រៃ​១៦០​ហ​ត ក្នុង​ខេត្ត​មណ្ឌលគិរី​
បាន​រៀបចំ​ថ្នាល​បណ្តុះ​កូនឈើ​ចំនួន​០៣​កន្លែង នៅ​សហគមន៍​ព្រៃឈើ​ និង​១​កន្លែង​នៅ​ស្ថានីយ៍​ស្រាវជ្រាវ​ព្រៃឈើ​ដោយ​បាន​បណ្តុះ​កូនឈើ​ព្រៃ​ក្នុងស្រុក​ចំនួន​ជិត ១០ ០០០​ដើម និង​បាន​ផ្តល់ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន​យក​ទៅ​ធ្វើ​ការដាំដុះ​ស្តារ​ព្រៃឈើ​ក្នុង​តំបន់​ជាង ១ ០០០​ដើម​
បាន​ធ្វើរ​ហាល​ព្រៃ​សហគមន៍ សាកល្បង​លើ​ផ្ទៃដី​ចំនួន ៨០​ហ​ត​ ក្នុង​តំបន់​សហគមន៍​ព្រៃឈើ​ទាំង​០៤​កន្លែង នៅ​កោះកុង និង ១៦០​ហ​ត នៅ ៨​សហគមន៍​ក្នុង​ខេត្ត​មណ្ឌលគិរី​
បានជ្រើសរើស បណ្តុះបណ្តាល​ និង​ផ្តល់​ពូជ​ដំណាំ​ដល់​សមាជិក​សហគមន៍​ព្រៃឈើ​ស្ម័គ្រចិត្ត​អនុវត្ត​កសិរុក្ខកម្ម​ចំនួន ៧៥​គ្រួសារ ក្នុង​ខេត្ត​កោះកុង ដោយ​អនុវត្ត​លើ​ផ្ទៃដី​សរុប​ចំនួន ៨០​ហ​ត​
បាន​ផ្តល់​កូនឈើ​ហូប​ផ្លែ ១៤ ៧៦១​ដើម និង​គ្រាប់ពូជ ៣៦​គីឡូក្រាម​ ដល់​សមាជិក​សហគម​ន៍​ព្រៃឈើ​ស្ម័គ្រចិត្ត​អនុវត្ត​កសិរុក្ខកម្ម​ចំនួន ១១៤​គ្រួសារ​ក្នុង​ខេត្ត​មណ្ឌលគិរី​។​
បាន​សាងសង់​អគារ​ស្នាក់​ការ​សហគម​ន៍​ចំនួន​១៤ និង​បំពាក់​សម្ភារៈ​ការិយាល័យ​
ផ្តល់​បង្គន់​អនាម័យ​ដល់​សមាជិក​សហគមន៍​ព្រៃឈើ​ទាំង​១៤ ចំនួន ១ ១៤១​បង្គន់​
ផ្តល់​សូ​ឡា​ដាក់​តាម​ផ្ទះ​សមាជិក​សហគមន៍ និង​ស្នាក់ការ​សហគមន៍​សរុប​ចំនួន​១៨៤​ផ្ទាំង​
អាង​ស្តុក​ទឹក​ពី​ប្រភព​ធម្មជាតិ​ចំនួន​០១ បាន​សាងសង់​រួច និង​ប្រគល់ជូន​ប្រជា​សហគមន៍​ព្រៃឈើ​ង្លាវ​ក្រាច់​
ផ្តល់​អណ្តូង​លូ​ចំនួន ១៤ និង​អណ្តូងស្នប់​ចំនួន ១១៤ និង​ធុង​ស្តុក​ទឹកភ្លៀង​ចំនួន​៩​ដល់​សមាជិក​សហគម​ន៍​ព្រៃឈើ និង​ស្នាក់​ការ​សហ​គន៍​ព្រៃឈើ​
ជីក​ស្រះ​ស្តុក​ទឹកភ្លៀង (៨០​ម x៥០​ម​) បំពាក់​ស៊ីទែន​ស្តុក​ទឹក និង​ម៉ាស៊ីនបូមទឹក​ប្រើ​សូ​ឡា​ចំនួន ៨
អណ្តូង​ខួង និង​ការ​ទាញ​ទឹក​យក​ពី​អូរ​-​ស្ទឹង ដោយ​បំពាក់​ស៊ីទែន និង​ម៉ាស៊ីនបូមទឹក​ប្រើ​សូ​ឡា​ចំនួន​២០ ផ្តល់​ដល់​ប្រជា​សហគមន៍​ព្រៃឈើ​
បាន​កែលំអ​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច (​ទំនប់​ស្រែ​ជ្រៃ បាក់​ខាំ​) ដាក់​ឱ្យ​ប្រជា​សហគមន៍​បាន​ប្រើប្រាស់​ធ្វើ​ស្រែប្រាំង​លើ​ផ្ទៃដី ១០០​ហ​ត​
ក្រុម​ប្រមូល និង​កែច្នៃ​ទឹកឃ្មុំ​ចំនួន​០៧​ក្រុម ត្រូវបាន​បង្កើតឡើង​ តំណាង​ឱ្យ​សហគមន៍​ព្រៃឈើ​ទាំង​៧​កន្លែង (៦​ក្នុង​ខេត្ត​មណ្ឌលគិរី និង​១​ក្នុង​ខេត្ត​កោះកុង​)
រៀបចំ​ចងក្រង​ក្រុម​សន្សំ​ប្រាក់​បាន ២១ មាន​សមាជិក​ចំនួន ១ ០១៧​នាក់ (​ស្ត្រី​ ៧០%) បច្ចុប្បន្ន​ទុន​សន្សំ​មាន​ចំនួន ៤០២ ៥៨៧​ដុល្លារ (១៦៦ ២០៧$ របស់​សមាជិក និង ២៣៦ ៣៨០$ ថវិកា​គាំទ្រ​ពី​គម្រោង​)​។ ប្រាក់កម្ចី​សរុប ៣២៣ ០២០​ដុល្លារ មាន​អ្នក​ខ្ចី ៦២៧ នាក់ (​ស្ត្រី ៧២%)
គម្រោង​បាន​គាំទ្រ​ប្រជា​សហគមន៍​ចំនួន ៣៤​គ្រួសារ ជា​គ្រួសារ​គំរូ​ចិញ្ចឹម​មាន់​សាច់​ និង ១៨ គ្រួសារ​ទៀត​ភ្ញាស់​កូន​មាន់ ផ្សព្វផ្សាយ​បន្ត​ដល់​កសិក​រដទែ​ទៀត​ជា​បណ្តើរៗ​។​

Filed in: ព័ត៌មានជាតិ