ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឈ្មួញ​ឈើ​ឈ្មោះ ឡាយ គឹម​លីន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ពី​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ​យ៉ាង​រលូន​!

​ឈ្មួញ​ឈើ​ឈ្មោះ ឡាយ គឹម​លីន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ពី​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ​យ៉ាង​រលូន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប្រភព​ថ្មីៗ ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជា​ស្ត្រី​ឈ្មោះ ឡាយ គឹម​លីន នៅតែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ យ៉ាង​រលូន​។​

បើ​តាម​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ឡាយ គឹម​លីន ហៅ​ចែ​លីន បានឲ្យដឹងថា ឈ្មួញ​ម្នាក់​នេះ​ចេះ​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទើប​អាច​ដឹក​ជញ្ជូន​ឈើ​ទៅ​ដល់​គោលដៅ​យ៉ាង​រលូន​។​

ដូច្នេះហើយ​ទើប​រាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ឈ្មោះ ឡាយ គឹម​លីន ហៅ​ចែ​លីន តែងតែ​ចៀសផុត​ពី​ការបង្ក្រាប ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​លើ​ផ្លូវជាតិ​លេខ​៩៥ និង​ផ្លូវជាតិ​លេខ​៦២ មានតែ​ជួយ​សម្រួល​ឲ្យ ចែ​លីន ដឹកជញ្ជូន​ឈើ​ទៅដល់​ខេត្ត​កំពង់ធំ​។​

ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ឡាយ គឹម​លីន ហៅ​ចែ​លីន បានឲ្យដឹងថា ឈ្មួញ​ម្នាក់​នេះ​បាន​ប្រើ​កូនចៅ​របស់​ខ្លួន​ឈ្មោះ បញ្ញា ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ជ័យ​សែន ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៩៥ និង​ផ្លូវជាតិ​លេខ​៦២ ចូល​ទៅ​ខេត្ត​កំពង់ធំ យ៉ាង​ពេញបន្ទុក​ជាពិសេស​នៅពេល​យប់​។​
​ឈ្មោះ បញ្ញា ដែល​ជា​កូនចៅ​របស់​ឈ្មួញ​ឈ្មោះ ឡាយ គឹម​លីន ហៅ​ចែ​លីន បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​កែច្នៃ​ច្រើន​ប្រភេទ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ជ័យ​សែន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ចំណែក​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​លោក ស៊ុំ ស៊ី​វុត្ថា ហៅ​តា​វ៉ែនតា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ត្រូវបាន​គេ​ដឹងថា ជា​បង្អែក​របស់​ឈ្មួញ​ឈ្មោះ ឡាយ គឹម​លីន ហៅ​ចែ​លីន ជាច្រើន​ឆ្នាំ​មកហើយ​។​

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ឈ្មួញ​ឈ្មោះ ឡាយ គឹម​លីន ហៅ​ចែ​លីន បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៩៥ និង​ផ្លូវជាតិ​លេខ​៦២ ចូល​ទៅ​ខេត្ត​កំពង់ធំ យ៉ាង​សុខ​ស្រួល​។ ប្រការ​នេះ​បង្ហាញឲ្យឃើញថា បទបញ្ជា​របស់​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ក្លាយទៅជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​ឈ្មោះ ឡាយ គឹម​លីន ហៅ​ចែ​លីន នៅតែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​ឈ្មោះ ឡាយ គឹម​លីន ហៅ​ចែ​លីន ជា​ឈ្មួញ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​រូប​នេះ​ឡើយ​!៕

Filed in: ព័ត៌មានជាតិ