ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច​តេជោ ហ៊ុន សែន ចេញ​បទបញ្ជា​ឱ្យ​គ្រប់​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​ធ្វើ​តេស្ត​រហ័ស​ចំពោះ​រាល់​អ្នកដំណើរ​ចូលមក​កម្ពុជា​

សម្ដេច​តេជោ ហ៊ុន សែន ចេញ​បទបញ្ជា​ឱ្យ​គ្រប់​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​ធ្វើ​តេស្ត​រហ័ស​ចំពោះ​រាល់​អ្នកដំណើរ​ចូលមក​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដាច់​ណាត់​ឱ្យ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​គ្រប់​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​តេស្ត​រហ័ស​ចំពោះ​រាល់​អ្នកដំណើរ​ចូលមក​កម្ពុជា ។ សម្ដេច​តេ​​ជោ បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២១ នេះ​នៅក្នុង​កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​ផ្សាយ​ចេញពី​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ត្រូវ​បន្ត​ពង្រឹង​ការ​ចេញ​ចូល​តាម​ព្រំដែន និង​ការធ្វើ​តេស្ត​រហ័ស ដោយ​មូលហេតុ​ចម្បង​ថា ការរកឃើញ​លទ្ធផល​រហ័ស ក៏​អាច​ឱ្យ​យើង​គ្រប់គ្រង​បាន​រហ័ស​ផងដែរ​។​

សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល ផ្តល់​នូវ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ទៅតាម​បណ្តា​ខេត្ត​ឱ្យ​បាន​លឿន និង​ទាន់​ពេលវេលា​ដើម្បី​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​ឱ្យមាន​ប្រសិទ្ធភាព​៕

 

Filed in: ព័ត៌មានជាតិ