ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម វេង សាខុន ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ ទិវា​មច្ឆា​ជាតិ ០១ កក្កដា !

ឯកឧត្តម វេង សាខុន ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ ទិវា​មច្ឆា​ជាតិ ០១ កក្កដា !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ថ្ងៃ​ទី​០១ ខែ​កក្ដ​ដា ឆ្នាំ​២០២១ ថ្ងៃទី ០១ ខែកក្កដា ជា​ទិវា​ដ៏​មហា​នក្ខត្តឫក្ស ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តែងតែ​ប្រារព្ធ « ទិវា​មច្ឆជាតិ​» ជា​រៀងរាល់ឆ្នាំ​ពុំ​ដែល​អាក់ខាន​ឡើយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ស្មារតី​ចូលរួម​ផ្សព្វផ្សាយ គ្រប់គ្រង ការពារ អភិរក្ស​ធនធានធម្មជាតិ វារិ​ជាតិ និង​អភិវឌ្ឍន៍​ធនធាន​ជលផល​ឱ្យ​បាន​ស្ថិតស្ថេរ និង​និរន្តរភាព​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

សូម​រំ​ឮ​ក​ជូន​ថា ចាប់តាំងពី​ឆ្នាំ​២០០៣ « ទិវា​មច្ឆជាតិ​» ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយ​មាន​ការលែង​មេ​ពូជ​ត្រី កូន​ត្រី និង​វា​រី​សត្វ ពូជ​ក្នុងស្រុក​ប្រមាណ​៥​លាន​កូន​ក្នុង​១​ឆ្នាំ ចូលទៅក្នុង​ដែន​ទឹកធម្មជាតិ ដើម្បី​បង្កើន​ផល​ស្តុក​មច្ឆជាតិ ឱ្យ​កើនឡើង សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ ប៉ុន្តែ​ដោយសារ​ហានិភ័យ​បណ្តាលមកពី​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​បាន​និង​កំពុង​រាតត្បាត​ជា​សកល និង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការរៀបចំ « ទិវា​មច្ឆជាតិ​» នេះ​ចាប់ពី​ឆ្នាំ​២០២០​មកទល់ពេលនេះ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺឆ្លង​ជា​សកល​នេះ​នៅក្នុង​សហគមន៍​។ ទោះជា​មាន​បញ្ហា​ដូចនេះ​ក្តី ការលែង​កូន​ត្រី​ទៅក្នុង​ដែន​សហគមន៍ មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​អាច​ប្រព្រឹត្តទៅបាន ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់​ខ្លួន​។

ជាមួយនឹង​ការអបអរសាទរ « ទិវា​មច្ឆជាតិ ០១ កក្កដា » ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ជនរួមជាតិ និង​ប្រជា​នេសាទ​ទាំងអស់ ត្រូវ​ចងចាំ និង​បន្ត​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ត្រចះត្រចង់​ទាំង​៧​ចំណុច​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យបាន​ខ្ជាប់​ខ្លួន​៖
១. សូម​កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​សម្រាប់​ធ្វើ​នេសាទ ដូចជា ថ្ម​ស្អុយ ឧបករណ៍​ឆក​ត្រី ស្បៃ​មុង គ្រឿង​ផ្ទុះ​
​អ្វី​ក៏ដោយ​ដែល​ឧបករណ៍​នេសាទ​ហាមឃាត់​។​
២. សូម​កុំ​ចាប់​ត្រី​ក្នុង​រដូវ​ហាមឃាត់ គឺ​រដូវ​ត្រី​ពង (​ពី​ថ្ងៃ​ទី ០១ ខែមិថុនា ដល់​ថ្ងៃ​ទី ៣១ ខែតុលា​)​សូម​មេត្តា​រួម​គ្នា​
​ដើម្បី​ទុក​ត្រី ទុក​ឱ្យ​វា​ធំ ឱ្យ​វា​ពង ឱ្យ​វា​ញាស់​ឡើង​កុំ​ចាប់​វា កុំ​បំផ្លាញ​វា​។​
៣. សូមមេត្តា​កុំ​កាប់​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​កូន ជម្រក​ត្រី និង​ជា​កន្លែង​ស្វែងរក​ចំណី ហើយ​ក៏​សុំ​ជួយ​ដាំ​
​ព្រៃ​លិច​ទឹក​ឡើង​វិញ​ផង​ដែរ​។​
៤. ត្រូវ​ជួយ​ការពារ​តំបន់​អភិរក្ស រាប់ទាំង​ការជួយ​ផ្តល់​ព័ត៌មាន​អំពី​ជនខិលខូច ឬ​មន្ត្រី​ខិលខូច​ចូលទៅ​បំផ្លាញ​ក្នុង​
​តំបន់​អភិរក្ស​។​
៥. កុំ​យក​បឹង​ព្រែក​ប្រើប្រាស់​ខុស​គោលដៅ​នេសាទ​គ្រួសារ ដូច​ជា​ការ​ដាំ​ឈូក ឬ​ចាក់ដី​ចូល​លុប​ដើម្បី​កសាង​
​សំណង់​ផ្សេងៗ​។​
៦. សូម​កុំឱ្យ​មាន​ទំនាស់រ​វាង​ប្រជាជន និង​ប្រជាជន​លើ​បញ្ហា​អ្នកនេសាទ​ជាមួយ​អ្នក​ធ្វើ​ស្រែប្រាំង និង​ទំនាស់​ដែន​
​ទឹក​រវាង​ឃុំ​និង​ឃុំ ស្រុក​និង​ស្រុក ខេត្ត​និង​ខេត្ត​។​
៧. ស្នើ​ចូលរួម « ទិវា​មច្ឆជាតិ ០១ កក្កដា » ជំរុញ​ការចិញ្ចឹម​ត្រី ការធ្វើ​វារីវប្បកម្ម ការ​រក្សាទុក​ពូជ​ត្រី​ធំៗ ឬ​ជិត​ផុត​ពូជ​។​
​ជាមួយនឹង​ការអបអរសាទរ « ទិវា​មច្ឆជាតិ ០១ កក្កដា » ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​
« អរគុណ​សន្តិភាព » និង​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​តាម​អភិក្រម « រដ្ឋ ឯកជន ដៃគូ​
​អភិវឌ្ឍ និង​សហគមន៍ » ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ