ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​) នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​ទី​០១​ខែកក្កដា ឆ្នាំ​២០២១​សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ជំនួស​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត​កំពង់ឆ្នាំង​។​

ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង នា​ពេល​ព្រឹក​នេះ​មាន​ការចូលរួម​ពី សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ប្រតិភូ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរង​ខេត្ត និង​មន្ទីរ​-​អង្គភាព អាជ្ញាធរ​ជុំវិញ​ខេត្ត​គ្រប់​ជាន់ថ្នាក់ ជាច្រើនរូប​ទៀត​ផង​ដែរ​។​

សូមជម្រាបថា ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​វិធានការណ៍​សុវត្ថិភាព​ការពារ​ជំងឺ​កូវី​ដ​-១៩ រួមមាន ការរក្សា​គម្លាត​សុវត្ថិភាព​, ពាក់​ម៉ាស់​, វាស់​កំដៅ និង​លាងដៃ​ដោយ​ទឹក​អាល់កុល​ជាដើម​។​

ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ធ្វើ​សេចក្តីរាយការណ៍​សង្ខប​អំពី​វឌ្ឍនៈភាព​នៃ​ខេត្ត​កំពង់ឆ្នាំង ថា ការអនុវត្ត​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​មាន​ការណែនាំ​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ តាមរយៈ​អនុក្រឹត្យ ប្រកាស លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដែល​ជា​គោល​បន្ទាត់​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ទទួលបាន​លទ្ធផល​ល្អ​ជា​បន្តបន្ទាប់​។​

ឯកឧត្តម បន្ដថា អស់​រយៈ ៨​ឆ្នាំ (២០១៣-២០២១) បាន​ធ្វើ​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដ៏​ឧត្តុង្គឧត្តម​បំផុត គោរព​ជូន សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម សម្តេចចៅហ្វា​វាំង និង​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ ដែល​បាន​ផ្តល់​កិត្តិយស និង​សេចក្តីទុកចិត្ត​លើ​រូប​ឯកឧត្តម​។​

ក្រោយ​បញ្ចប់​អានរ​បារណ៍​រួច ឯកឧត្តម អ៊ួ​ង ច​ន្ធី អគ្គនាយករង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​ឡើង​អាន​ព្រះរាជក្រឹត្យ អនុក្រឹត្យ របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​ការតែងតាំង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អនុរដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

ក្នុងឱកាស​នោះ​ផងដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បានប្រគល់​ព្រះរាជក្រឹត្យ ត្រា​រដ្ឋបាលខេត្ត និង​អនុក្រឹត្យ​ជូន​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ ដើម្បី​មុខ​ការទទួលខុសត្រូវ​លើ​តួនាទី​ភារកិច្ច​។​

ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ ក៏​បាន​ប្ដេជ្ញាចិត្ត និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​រា​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​មហាផ្ទៃ ដែល​បាន​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​ឯកឧត្តម ឲ្យទទួល​បាន​ភារកិច្ច​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ក្នុង​តួនាទី​ជា​អ្នក​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ផ្តល់​ឱកាស​ឲ្យ​ឯកឧត្តម​ចូលរួម​ចំណែក​ថែរក្សា​ការពារ​នូវ​សុខសន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូល​ដា្ឋន​ឲ្យ​កាន់តែ​មាន​ការរីកចម្រើ​ន​ថែម​ទៀត​។​

ជាងនេះទៅទៀត អភិបាលខេត្ត​កំពង់ឆ្នាំង​ថ្មី ក៏​បាន​ប្ដេជ្ញា​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន និង​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់ គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ព្រមទាំង​គោលការណ៍​ចាត់តាំង និង​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​គោរព​តាម​ការណែនាំ​ចង្អុលបង្ហាញ​របស់ សម្តេច​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ ខេត្ត​កំពង់ឆ្នាំង និង​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា សំដៅ​សម្រេច​ឱ្យបាន​ជា​ដាច់ខាត​នូវ​សុខសន្តិភាព សេ្ថរ​ភាព​និង​ការអភិវឌ្ឍ​សង្គម សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ប្រតិបត្តិ​ជាប្រចាំ​នូវ​យុទ្ធនាការ​លុបបំបាត់​គ្រឿងញៀន ការបំផ្លិចបំផ្លាញ​ព្រៃឈើ ធនធានធម្មជាតិ និង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ