ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី បាន​អញ្ជើញ​ពិនិត្យ​មើល​ក្រុម​គ្រូពេទ្យ និង​ក្រុម​ការងារ​កងទ័ព​មួក​ខៀវ​ដែល​ទទួលខុសត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ​១៩​ជូន​ប្រជាពលរដ្ឋ កម្ករ កម្មការិនី និយោជិត ចាក់​វ៉ាក់សាំង​ដូសទី​១ ក្នុង​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​

នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី បាន​អញ្ជើញ​ពិនិត្យ​មើល​ក្រុម​គ្រូពេទ្យ និង​ក្រុម​ការងារ​កងទ័ព​មួក​ខៀវ​ដែល​ទទួលខុសត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ​១៩​ជូន​ប្រជាពលរដ្ឋ កម្ករ កម្មការិនី និយោជិត ចាក់​វ៉ាក់សាំង​ដូសទី​១ ក្នុង​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​) ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង កម្លាំង​បេសកកម្ម​រក្សា​សន្តិភាព បោស សម្អាត​មីន​និង​កាក​សំណល់​សង្គ្រាម បាន​អញ្ជើញ​ពិនិត្យ​មើល​ក្រុម​គ្រូពេទ្យ និង​ក្រុម​ការងារ​កងទ័ព​មួក​ខៀវ​ដែល​ទទួលខុសត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ​១៩​ជូន​ប្រជាពលរដ្ឋ កម្ករ កម្មការិនី និយោជិត ចាក់​វ៉ាក់សាំង​ដូសទី​១ ក្នុង​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០២១​ក្នុង​វិទ្យាល័យ​ឆាយ ឆុ​ប ។​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់​ថា កងទ័ព​មួក​ខៀវ​គឺ​ជា​កងទ័ព​ដែល​មាន​បេសកកម្ម​រក្សា​សន្តិសុខ បោសសម្អាត​មីន​និង​កាក​សំណល់​សង្គ្រាម តែ​ក្នុង​បរិបទ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​កងទ័ព​មួក​ខៀវ​បាន​ទម្លាក់​ការងារ​ជំនាញ​ទុក​មួយ​ឡែក​ហើយ​បាន​ដើរតួរ​ជា​កងទ័ព​អាវ​ស​ចុះ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​វិញ​ម្តង​។​ការចុះ​ទប់ស្កាត់​ការរីក​រាលដាល​នេះ​គឺ​ធ្វើឡើង​តាមរយៈ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ហើយ​ការចាក់​នេះ​គឺ​ឡើង​ដោយ​លឿន​បំផុត​ដើម្បី​ចាក់​ឱ្យ​បាន​គ្រប់​គ្នា​ដោយ​មិន​មាន​ការ​យក​លុយ​ពី​បងប្អូន​ឡើយ​។​

​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងអំណរគុណ​ចំពោះ​កងទ័ព​មួក​ខៀវ​ដែល​បាន​ដើរតួរ​ជា​កងទ័ព​អាវ​ស​ចុះ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។​ឯកឧត្តម​បន្តថា ទាហាន​ពិតជា​លះបង់​យ៉ាង​ធំធេង​ចំពោះ​ជាតិ​មាតុភូមិ ពេល​ប្រទេស​មាន​សង្គ្រាម មាន​បច្ចាមិត្រ គឺ​ទាហាន​ចេញមុខ​ប្រយុទ្ធ​តតាំង​គ្នា​ដោយ​ចុង​អាវុធ​មិន​រា​ថយ​និង​សត្រូវ​ដើម្បី​រក​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។​តែ​នៅ​ពេល​ពលរដ្ឋ​ជួប​នូវ​គ្រោះភ័យ​ដោយសារតែ​ជំងឺ​កូវី​ដ​ដ៏​កាច​សាហាវ កងទ័ព​ក៏​ប្តូរ​ឯកសណ្ឋាន​និង​មិន​ប្រយុទ្ធ​ដោយ​ចុង​អាវុធ មក​ជា​ទ័ព​អាវ​ស​ចុះ​ប្រយុទ្ធ​ទប់ស្កាត់​ដោយ​ចុង​ម្ជុល​វិញ​ម្តង​។​

​ឯកឧត្តម វ៉ី សំណាង បន្តថា ខេត្ត​កំពង់ស្ពឺ​គឺ​ជា​ខេត្ត​ដែល​ប្រឈម​ខ្លាំង​ជាមួយ​និង​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ព្រោះ​ខេត្ត​នេះ​ជា​បណ្តុំ​នៃ​រោងចក្រ សហគ្រាស ពលរដ្ឋ​ជាង​១៣​ម៉ឺន​នាក់​កំពុង​ធ្វើការ​ក្នុង​រោងចក្រ សហគ្រាស​នេះ​។​ហើយ​ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​ខេត្ត​កំពង់ស្ពឺ​ក៏​មាន​ការឆ្លង​រាប់ពាន់​នាក់​ផង​ដែរ​ដោយ​ក្នុង​នោះ​មួយ ចំនួន​ធំ​បាន​ជាសះស្បើយ​និង​កំពុង​បន្ត​ព្យាបាល ហើយ​អ្នកពាក់ព័ន្ធ​រាប់ពាន់​នាក់​ទៀត​ក៏​កំពុង​ដាក់ខ្លួន​ដោយឡែក​ធ្វើ​ចត្តា​ឡី​ស័ក​។​ឯកឧត្តម សង្ឃឹម​ជឿជាក់ថា វ៉ាក់សាំង​ម្ជុល​ទី​មួយ​នេះ​គឺជា​យ័ន្ត​ដ៏​មាន​ប្រសិទ្ធភាព​ការពារ​អាយុជីវិត​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​គេចផុត​ពី​ការឆ្លង​នៃ​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ