ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​បណ្តាលឲ្យ​បាក់​រលំ​ដើមឈើស​រុបចំនួន ១០​ដើម និង​បាក់មែក​ចំនួន​០៦​ដើម​

ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​បណ្តាលឲ្យ​បាក់​រលំ​ដើមឈើស​រុបចំនួន ១០​ដើម និង​បាក់មែក​ចំនួន​០៦​ដើម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នា​រសៀល ថ្ងៃ​ពុធ ៦​រោច ខែ​បឋម​សា​ឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៤:០០​នាទី ក្រោយ​ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​បណ្តាលឲ្យ​បាក់​រលំ​ដើមឈើស​រុបចំនួន ១០​ដើម និង​បាក់មែក​ចំនួន​០៦​ដើម​។​

ភ្លាមៗ​នោះ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង​ប្រជារ​ការពារ​ខណ្ឌដូនពេញ សហការ​ជាមួយ​លោក សំ សាមុត អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានីភ្ន​ពេញ​មន្ទីរ​សារធារណការ និង​មន្ត្រី​ក្រោម​ឱវាទ​របស់​មន្ទីរ ចុះ​អន្តរាគមន៍​រួមមាន ៖
១-​សង្កាត់​វត្តភ្នំ​:- ដើម​គគីរ ០៦​ដើម មុខកាត់ ២០​ស​.​ម​
​និង​ដើម​គ្រាប់បែក ០១​ដើម មុខកាត់ ៧០​ស​.​ម​នៅ​រង្វង់​មូល​វត្តភ្នំ​ដែល​បាន​រលំ​កាត់​ទទឹង​ផ្លូវ បណ្តាល​អោយ​កកស្ទទះ​ចរសចរ​ណ៍ បាន​សហការ​ជាមួយ​មន្ទីរ​សារ​ធា​រណការ​រាជធានី​ភ្នំពេញ ធ្វើការ​កាត់ចេញ​ភ្លាមៗ​។​
២-​សង្កាត់​ស្រះចក :-​ដើមឈើ​ធ្នង់ ០៣​ដើម មុខកាត់ ០.០៥​ម នៅ​គល់​ស្ពាន​កម្ពុជា​ជប៉ុន និង​ដើម​ក្ងោក ០១​ដើម មុខកាត់ ៤០​ស​.​ម នៅ​ផ្លូវ​ជាតិ​លេខ​៥ និង​មែក​គគី​រយ​:​មែក​មួយ​មែក មុខកាត់​២០​សមនៅ​ផ្លូវ​៤៧ ។​
៣-​សង្កាត់​ផ្សារ​ថ្មី​៣:- ដើម​ឥន្ទនេល បាក់​មែក ០២​ដើម មុខកាត់ ១៥​ស​.​ម នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ផ្លូវ​នរោត្ដម និង​មែក​ត្របែក​ព្រៃ បាក់មែក​មុខកាត់​២០​សម ចំនួន​០១​ដើម នៅ​ផ្លូវ​លេខ​៥៣ ។​
៤-​សង្កាត់​ផ្សារ​ចាស់ ដើម​ត្របែកព្រៃ​រយះ​មែក​០១​ដើម មុខកាត់​៥​សមនៅ​ផ្លូវ​នរោត្ដម​។ សរុប ១៦​ដើម កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​សហការ​កាត់ និង​ប្រមូល​ដឹក​ចេញ ដើម្បី​កុំឲ្យ​ស្ទះចរាចរណ៍ ។​

​ចំពោះ​ដើមឈើ​ដែល​ដួលរលំ​ហើយ​អាច​ដាំ​វិញ​បាន លោក​អភិបាល បាន​ចាត់​អោយ​មន្ត្រី​ជំនាញ​ធ្វើការ​ដាំ​ឡើងវិញ​ផងដែរ ។ ក្រៅពី​នេះ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ក៏​បាន​ប្រើប្រាស់​ម៉ូតូ​អនាម័យ​របស់​រដ្ឋបាល​ខណ្ឌ ចុះ​ប្រមូល​សម្រាម​ដែល​នៅ​ជាប់​មាត់​អណ្តូង​លូ ដើម្បី​អោយ​ទឹកភ្លៀង​ហូរ​ចូល​លូ​បាន​លឿន ដើម្បី​កាត់​បន្ត​យ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ។​

Filed in: ព័ត៌មានជាតិ