ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​ដើម្បី​ជំរុញ​ការងារ​រៀបចំ​សាងសង់​បន្ទប់ទឹក និង​បង្គន់​អនាម័យ​នៅតាម​ទី​សាធារណៈ​ក្នុង​ក្រុង​កំពត​

រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​ដើម្បី​ជំរុញ​ការងារ​រៀបចំ​សាងសង់​បន្ទប់ទឹក និង​បង្គន់​អនាម័យ​នៅតាម​ទី​សាធារណៈ​ក្នុង​ក្រុង​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​រសៀល​.​ថ្ងៃ​អង្គារ ៥​រោច ខែ​បឋមាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​លក្ខណៈ​ចង្អៀត​មួយ ដែល​មាន​ការចូលរួម​ពី​អាជ្ញាធរ​ក្រុង​កំពត និង​មន្ទីរ​អង្គភាព ជំនាញ​ពាក់ព័ន្ធ​មួយចំនួន ក្រោម​អធិបតីភាព ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដើម្បី​ពិភាក្សា​ជំរុញ​ផ្ដោតលើ​បញ្ហា​ពាក់ព័ន្ធ​ការងារ​រៀបចំ​សាងសង់​បន្ទប់ទឹក និង​បង្គន់​អនាម័យ​តាម​ទី​សាធារណៈ​ក្នុង​ក្រុង​កំពត​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត មានប្រសាសន៍​បញ្ជាក់​ថា បញ្ហា​បន្ទប់ទឹក និង​បង្គន់​អនាម័យ​តាម​ទីសាធារណៈ គឺជា​បញ្ហា​ដែល​រដ្ឋបាល​ខេត្ត​កំពត កន្លងមក​តែងតែ​មាន​ការយកចិត្ត​ទុកដាក់​គិតគូរ ហើយ​នឹង​បាន​កំពុង​ជំរុញ​ការសាងសង់​បន្ថែម​ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​កិច្ចប្រជុំ​ពេលនេះ គឺជា​ជំហាន​នៃ​ការចូលរួម​មតិយោបល់​ចាំបាច់​បន្ថែមទៀត ពី​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ ដែល​ផ្ដោត​ទៅលើ​បច្ចេកទេស សណ្ដាប់ធ្នាប់ សាធារណៈ សោភ័ណភាព និង​អនាម័យ​បរិស្ថាន ដើម្បី​ធានា​បាន​ជា​មូលដ្ឋាន ត្រៀម​លក្ខណៈ​បន្ត​ការសាងសង់​បន្ថែម​ទៀត​នៅ​ចំពោះ​មុខ​នេះ ជៀសវាង​ការសាងសង់​រួចរាល់ ដែល​មាន​មតិ​រិះគន់​ភាព​អវិជ្ជមាន​ណាមួយ​កើតឡើង​។

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​លើក​បញ្ជាក់​ផងដែរ​ថា បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ដែល​សកលលោក ក៏​ដូច​កម្ពុជា​យើង ជួប​បញ្ហា​វិបត្តិ​ជំងឺ​ឆ្លងកូវី​ត​១៩ ដែល​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការអភិវឌ្ឍន៍ក្ដី ។ ប៉ុន្តែ​ដំណាក់កាល​នេះ មិន​អាច​ផ្ដេកផ្ដួល​ចំពោះ​បញ្ហា​នេះ​បាន​ឡើយ ក្នុងនាម​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ស្ថាប័ន​ជំនាញ​ជា​សេនាធិការ​រាជរដ្ឋាភិបាល ត្រូវតែ​ខិតខំ​ពុះពារ​ឧបសគ្គ​ទាំងអស់នេះ ដោយ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​នូវ​អ្វី ដែល​ជា​តម្រូវការ​ចាំបាច់​សំខាន់​ដែល​បម្រើឱ្យ​ផលប្រយោជន៍​សាធារណៈ និង​សង្គមជាតិ​នៅ​ចំពោះមុខ​មិន​អាច​ខ្វះ​បាន​។ ពិសេស​ជាក់ស្ដែង​នៅក្នុង​ក្រុង​កំពត​ទាមទារ​ឲ្យមាន​នូវ​បន្ទប់ទឹក និង​បង្គន់​អនាម័យ​ទីសាធារណៈ​បន្ថែមទៀត ដែល​ជា​តម្រូវការ​កាន់​តែ​មាន​ទំហំ​ច្រើនឡើង ដើម្បី​បម្រើ​ដល់​សាធារណជន ក៏ដូចជា​សម្រាប់​ការទាក់ទាញ​ក្នុង​វិស័យ​ទេសចរណ៍​របស់​ខេត្ត​ផងដែរ​។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​និង​ជំនាញ ឱ្យ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន អនុវត្ត​វិធានការ​ណែនាំ របស់​ក្រសួង​សុខាភិបាល​ក៏​ដូច​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន គឺ​វិធានការ ៣​កុំ ៣​ការពារ ឱ្យ​បាន​ទាំងអស់​គ្នា​ដើម្បី​កាត់បន្ថយ ឬ បញ្ឈប់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ចូល​ក្នុង​សហគមន៍​នៃ​ខេត្ត​កំពត ផងដែរ​។

​សូមបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​តាម​ការឲ្យដឹង​របស់​មន្ត្រី​ទទួលបន្ទុ​ក រដ្ឋបាល​ខេត្ត​កំពត បាន​កសាង​និង​កំពុង​កសាង​ថែម​នូវ​បន្ទប់ទឹក និង​បង្គន់​អនាម័យ​តាម​ទី​សាធារណៈ​មាន​ចំនួន ៤​កន្លែង ដើម្បី​បម្រើ​ដល់​សាធារណជន​ក៏ដូចជា​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​ខេត្ត​កំពត​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ