ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គ្រោះ​អគ្គីភ័យ​នៅ​សង្កាត់​បឹងរាំង​ខណ្ឌ​ដូនពេញ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់​

គ្រោះ​អគ្គីភ័យ​នៅ​សង្កាត់​បឹងរាំង​ខណ្ឌ​ដូនពេញ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

តាម​ការចេញផ្សាយ​របស់​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ឲ្យដឹង​ថា​មាន​ករណី​គ្រោះ​អគ្គីភ័យ​មួយ​ដែល​បាន​កើតឡើង នៅវេលា​ម៉ោង​៤​ទាបភ្លឺ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ផ្ទះ​លេខ​៤៤-៤៦ ផ្លូវ​លេខ​២០០ ក្រុម​០២ ភូមិ​១ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួស​ស្រាល​ម្នាក់ ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​យ៉ាងច្រើន​។​

​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ឲ្យដឹង​ថា ផ្ទះ​នេះ​មាន​ម្ចាស់​ឈ្មោះ ហុក ពេជ្រ​ហឿន ភេទ​ប្រុស អាយុ​៤២​ឆាំ្ន ជា​អា​ជីករ​លក់​សាច់​ប៉ាតេ​។
​មូលហេតុ​ដែល​បណ្ដាលឲ្យ​មាន​អគ្គិភ័យ​នេះ ត្រូវបាន​មន្ដ្រី​ជំនាញ​អះអាងថា ដោយសារ​ឆ្លង​ចរន្ដអគ្គិសនី ។ លោក​វរសេនីយ៍ឯក បាន​បន្តថា មនុស្ស​ទាំង​៤​នាក់​ដែល​ទទួលមរណភាព​នោះ រួមមាន​៖ ទី​១៖ ឈ្មោះ សម្បត្តិ បញ្ញា អាយុ​១៨​ឆ្នាំ​, ទី​២៖ ឈ្មោះ ផុន ដាវី អាយុ​១៩​ឆ្នាំ​, ទី​៣៖ ឈ្មោះ ផុន ដា​វីត អាយុ​១៨​ឆ្នាំ និង​ទី​៤៖ ឈ្មោះ លី អាយុ​១៨​ឆ្នាំ ដែល​ពួកគេ​សុទ្ធតែ​ជា​កម្មករ​បម្រើកា​រងារ​ក្នុងផ្ទះ​រងគ្រោះ​។

​ដោយឡែក មន្ដ្រី​កិច្ចសន្យា​អគ្គិភ័យ​ម្នាក់ ក៏​បាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ​ផងដែរ ឈ្មោះ ម៉ូ​ច សីហា អាយុ​២៤​ឆ្នាំ​។​ក្នុង​ហេតុការណ៍​អកុសល​មួយ​នេះ បាន​បំផ្លាញ​ផ្ទះ​ជាន់​ផ្ទាល់​ដី ទំហំ​៨​ម៉ែត្រ គុណ​២២​ម៉ែត្រ អស់​ទាំងស្រុង រួម​ទាំង​ឆេះ​សម្ភារ​ផ្សេងៗ​ទៀត​ដូចជា ឆេះ​រថយន្ត Ford Willdrak ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2BB-8233 ចំនួន 01​គ្រឿង​, ឆេះ​រថយន្ត Luxus 330 ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ​2AL-1158 ចំនួន 01​គ្រឿង​, ឆេះ​ម៉ូតូ​សរុប​ចំនួន 07​គ្រឿង និង​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​ឡើយ​។​

​សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ​វិញ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន​៣៨​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣៨​ឡាន និង​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ឡាន ទើប​រលត់​ទាំងស្រុង នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១៕​សហការី​

Filed in: ព័ត៌មានជាតិ