ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះ​អគ្គីភ័យ​ចំនួន ០៤​នាក់ បាន​ទទួល​ថវិកា និង ក្តារ​ម្ឈូស ពី​សំណាក់ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ លោក​អភិបាល​ខណ្ឌ​ដូនពេញ​

គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះ​អគ្គីភ័យ​ចំនួន ០៤​នាក់ បាន​ទទួល​ថវិកា និង ក្តារ​ម្ឈូស ពី​សំណាក់ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ លោក​អភិបាល​ខណ្ឌ​ដូនពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​បឋម​សា​ឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:៣០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នាំយក​បច្ច័យ និង ក្តារ​មឈូស​ចំនួន ០៤ ជា​ការចូលរួម​រំលែក​មរណទុក្ខ​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​ក្រុម​គ្រួសារ​សព​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ០៤​នាក់ ដែល​បាន​បាត់បង់​ជីវិត ក្នុង​ឧបទ្ទវហេតុ​គ្រោះ​អគ្គីភ័យ នៅ​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៤:០០​នាទី ស្ថិ​នៅ​ផ្លូវ​លេខ​២០០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។

​ស្ថិតក្នុង​ស្ថានភាព​ដ៏​សោកសង្រេង​នេះ លោក​អភិបាល បានប្រគល់​ថវិកា​ចំនួន ១​លាន​រៀល និង​ក្តារ​ម្ឈូស​ចំនួន​០៤ សរុប​ថវិកា​ចំនួន ៧​លាន​រៀល ជូន​ដល់​គ្រួសារ​សព​នីមួយៗ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ក្រុមគ្រួសារ​សព​ទាំង​៤ ក៏​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​រក​អ្វី​មក​ប្រៀបផ្ទឹម​មិន​បាន​ឡើយ​ចំពោះ​ទឹកចិត្ត សណ្តោស​ប្រណី ប្រកប​ដោយ​សប្បុរសធម៌​របស់ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅពេល​ដែល​ពួកគាត់​ជួប​ទុក្ខលំបាក​។ ក្រោយពី​បាន​ទទួល​នូវ​បច្ច័យ​និង​ក្តារ​មក​ឈូស​រួច តំណាង​ក្រុមគ្រួសារ​សព​ទាំង​០៤​នាក់ បាន​គោរព​ជូនពរ ឯកឧត្តម និង លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ និង​ក្រុមការងារ ទាំងអស់ សូម​ទទួលបាន​នូវ​ជោគជ័យ​គ្រប់​ភារកិច្ច ឈ្នះ​អស់​មារ​សត្រូវ និង​សុខភាព​ល្អ​បរិបូរណ៍ ព្រមទាំង​ជៀសផុត​ពី​ជម្ងឺ​កាច​សាហាវ​ទាំងពួង កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​គោរព​អរគុណ​??

Filed in: ព័ត៌មានជាតិ