ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

រដ្ឋមន្ត្រី​វេង​សាខុន​បង្ហាញ​ការអនុវ​ត្ត​គម្រោង​កម្មវិធី​ទី​១៤

រដ្ឋមន្ត្រី​វេង​សាខុន​បង្ហាញ​ការអនុវ​ត្ត​គម្រោង​កម្មវិធី​ទី​១៤
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី​១៤៖”​ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​កសិកម្ម​និរន្តរភាព និង​អាហារូបត្ថម្ភ នៅ​កម្ពុជា (​ជំហាន​ទី ១)” The Establishment of Center of Excellence on Sustainable Agricultural Intensification and Nutrition (CE SAIN) in Cambodia (Phase 1)

​មជ្ឈមណ្ឌល​ឧត្តមភាព​ស៊ី​សេន (CE SAIN) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​ទទួល​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) តាមរយៈ​កម្មវិធី​មន្ទីរពិសោធន៍​នវានុវត្តន៍​ប្រពលវប្បកម្ម​និរន្តរភាព នៃ​សាកលវិទ្យាល័យ រដ្ឋ​កាន់​សាស សហរដ្ឋអាមេរិក ចំនួន​៣​លាន​ដុល្លា​អាមេរិក សម្រាប់​អនុវត្ត​សកម្មភាព​រយៈពេល ៥ ឆ្នាំ (២០១៦-២០២១)​។
​ស៊ី​សេន​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។
​ស៊ី​សេន​មាន​ទិសដៅ​ជំរុញ​នវានុវត្តន៍​វិស័យ​ឯកជន ការអប់រំ​និង​ស្រាវជ្រាវ​កសិកម្ម និង​ការពង្រឹង​សមត្ថភាព​វិស័យ​សាធារណៈ​តាមរយៈ​កិច្ចសហប្រតិបត្តិការ និង​ការចែករំលែក​ចំណេះដឹង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​។ មជ្ឈមណ្ឌល​ឧត្តមភាព​ស៊ី​សេន មាន​គោលបំណង ៣ សំខាន់ៗ ដូចខាងក្រោម​៖
១-​សម្របសម្រួល និង បង្កើន​ប្រសិទ្ធិភាព​សកម្មភាព​នៃ​កម្មវិធី​មន្ទីរពិសោធន៍​នវានុវត្តន៍​ផ្សេងៗ នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក USAID ដែល​ផ្តោត​លើ​ប្រពលវប្បកម្ម​កសិកម្ម​និរន្តរភាព និង​អាហារូបត្ថម្ភ​។​
២-​កសាង និង​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។​
៣-​បង្កើត​ឧទ្យាន​បច្ចេកវិទ្យា​កសិកម្ម ដើម្បី​បង្ហាញ​បច្ចេកទេស និង យុទ្ធសាស្ត្រ​ដែល​មាន​សក្តានុពល ដើម្បី​ធ្វើ ប្រពលវប្បកម្ម​ប្រព័ន្ធ​កសិកម្ម របស់​កសិករ​ខ្នាតតូច​ប្រកបដោយ​និរន្តរភាព​។​

​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​តាមរយៈ​មជ្ឈមណ្ឌល​ឧត្តមភាព​ស៊ី​សេន​បាន និង​កំពុង​អនុត្ត​សកម្មភាព​នៅ​តំបន់​គោលដៅ ហើយ​ទទួលបាន​លទ្ធផល​តាម​គោលបំណង​និមួយៗ មាន​ដូចខាងក្រោម​៖
​គោលបំណង​ទី​១៖ ស៊ី​សេន​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ម្ចាស់ជំនួយ និង​ភាគី​អនុវត្ត​គម្រោង​ផ្សេងៗ​ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ USAID នៅ​កម្ពុជា​ដើម្បី​ផ្សារភ្ជាប់​នូវ​សកម្មភាព ដែល​ផ្តោត​លើ​ប្រពលវប្បកម្ម​កសិកម្ម​និរន្តរភាព និង​អាហារូបត្ថម្ភ ហើយ​សកម្មភាព​សំខាន់ៗ​រួមមាន​៖

​ស្ថាប័ន​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ចំនួន​ជាង ២០ បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​ចូលរួម​សហការ​ក្នុង​ការអនុវត្ត​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដោយ​មាន​សាស្ត្រាចារ្យ មន្ត្រី និង​និស្សិត បាន​ចូលរួម​សកម្មភាព​ដើម្បី​ពង្រឹងសមត្ថភាព​។​

​ដៃគូ​អនុវត្ត​គម្រោង និង​អ្នកស្រាវជ្រាវ​មក​ពី​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​បាន​នាំយក​បច្ចេកទេស​កសិកម្ម​ប្រពលវប្បកម្ម​និរន្តរភាព​ដែល​សម​ស្រប​មក​ធ្វើការ​ស្រាវជ្រាវ និង​ដាក់​បង្ហាញ​នៅ​ឧទ្យាន​បច្ចេកវិទ្យា​កសិកម្ម​។​

​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ជាមួយ​ដៃគូ​បន្ថែម និង​ស្នើសុំ​ជា​ជំនួយ​បច្ចេកទេស​ លើ​ការបណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​រៀបចំ​ទស្សនកិច្ច និង កិច្ចពិភាក្សា​ផ្សេងៗ​ ដើម្បី​ស្វែងយល់​ពី​លទ្ធភាព​ផ្តល់​ការគាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​បន្ថែម​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សាកលវិទ្យាល័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​។​

​គោលបំណង​ទី​២-​ស៊ី​សេន​បាន​ចូលរួម​កសាង និង​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម តាមរយៈ​សកម្មភាព​សំខាន់ៗ​រួមមាន​៖

​សហការ​សរសេរ​គម្រោង​សំណើ​ស្រាវជ្រាវ​ថ្មីៗ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ ដើម្បី​នាំ​យក​សកម្មភាព​ស្រាវជ្រាវ​មក​អនុវត្ត​នៅ​ប្រទេស​កម្ពុជា ដែល​ជា​លទ្ធផល​គម្រោង​ចំនួន ២០ បាន និង​កំពុង​អនុវត្ត ក្រោម​កិច្ចសម្របសម្រួល​នេះ​។​

​រៀបចំ​ជា​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ និង​ប​ឋ​កថា​ខ្លីៗ ជា​សាធារណៈ​ ដែល​មាន​វាគ្មិន​ជា​សាស្ត្រាចារ្យ និង​អ្នកស្រាវជ្រាវ​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ លើ​វិស័យ​កសិកម្ម ជូន​ដល់​មន្ត្រី និស្សិត និង​ភាគី​ពាក់ព័ន្ធ​។​

​ផ្តល់​ជា​អាហារូបករណ៍​ថ្នាក់បណ្ឌិត​ចំនួន ៨ រូប​ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ៩ រូប ដល់​មន្ត្រី និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ហើយ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​សាស្ត្រាចារ្យ និង​អ្នកស្រាវជ្រាវ​ពី​ស្ថាប័ន​អន្តរជាតិ ដើម្បី​ជួយ​គាំទ្រ​ដល់​ការស្រាវជ្រាវ និង​សរសេរ​និក្ខេបបទ​បញ្ចប់​ការសិក្សា​។​

​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​មន្ទីរពិសោធន៍​ ដល់​មហាវិទ្យាល័យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​បង្កើន​សមត្ថភាព​ស្រាវជ្រាវ និង​ជំរុញ​ការបោះពុម្ព​លទ្ធផល​ស្រាវជ្រាវ ក្នុង​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ ផ្សេងៗ ហើយ​ជួយ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​វិស័យ​ឯកជន ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នាំយក​បច្ចេកទេស​ដែល ផលិត​ចេញពី​ការស្រាវជ្រាវ​ទៅ​កាន់​ទីផ្សារ​។​

​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​ការស្រាវជ្រាវ​សារ​ណា​ និង​និក្ខេបបទ​របស់​ថ្នាក់​បរិញ្ញាបត្រ និង​ក្រោយ​បរិញ្ញាបត្រ​ដើម្បី​បង្កើន​គុណភាព​ស្រាវជ្រាវ និង​ប្រើប្រាស់​លទ្ធផល​ស្រាវជ្រាវ ជា​ប្រយោជន៍​ផ្សេងៗ ក្នុង​វិស័យ​កសិកម្ម​។​

​គាំទ្រ​ដល់​ការរៀបចំ​សន្និសីទ​វិទ្យាសាស្ត្រ​ជាតិ និង​អន្តរជាតិ​ ដើម្បី​ប្រើប្រាស់​ជា​វេទិកា​ដល់​អ្នក​ស្រាវជ្រាវ និង​និស្សិត​បាន​ចែករំលែក និង​ស្វែងយល់​ពី​របកគំហើញ​កសិកម្ម​ផ្សេងៗ​ដែល​បាន​ស្រាវជ្រាវ​ក្នុង និង​ក្រៅប្រទេស​។​
​គោលបំណង​ទី​៣-​ស៊ី​សេន​បាន​សហការ​ជាមួយ​ស្ថាប័ន​ក្នុង​ស្រុក បង្កើត​ឧទ្យាន​បច្ចេកវិទ្យា​កសិកម្ម បាន​ចំនួន ៥ ដែល​មាន​ទីតាំង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កំពង់ចាម កំពង់ធំ សៀមរាប និង​បាត់ដំបង ដើម្បី​បង្ហាញ​បច្ចេកទេស និង​យុទ្ធសាស្ត្រ ដែល​មាន​សក្តានុពល​ដើម្បី​ធ្វើ​ប្រពលវប្បកម្ម​ប្រព័ន្ធ​កសិកម្ម របស់​កសិករ​ខ្នាតតូច​ប្រកបដោយ​និរន្តរភាព​។

​សកម្មភាព​សំខាន់ៗ រួមមាន​៖
​ដាក់​បង្ហាញ និង​ធ្វើ​ពិសោធន៍​លើ​បច្ចេកទេស​កសិកម្ម សម្រាប់​ផលិតកម្ម​ដំណាំ​ បសុសត្វ និង​វារីវប្បកម្ម ដែល​សមស្រប ដើម្បី​ធ្វើ​ប្រពលវប្បកម្ម​កសិកម្ម​ប្រកបដោយ​និរន្តរភាព នៅតាម​តំបន់​នី​មួយៗ​។​

​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួម​មាន​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ក្នុង​ការផ្ទេរ​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​ដើម្បី​ជួយ​ជំរុញ​ផលិតភាព​កសិកម្ម និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ទីផ្សារ​។​រៀបចំ​ជា​វគ្គ​បណ្តុះបណ្តាល​ជូន​ដល់​កសិករ និង​ភាគី​ពាក់ព័ន្ធ បាន​ចំនួន​១២៤៧​នាក់​និង​ធ្វើ​ទស្សនកិច្ច​សិក្សា​បាន​ចំនួន​៤៩៩៨​នាក់​ដើម្បី​ផ្តល់ឱកាស​សិក្សា​ស្វែងយល់​ពី​បច្ចេកទេស​កសិកម្ម​ប្រពលវប្បកម្ម​ប្រកបដោយ​និរន្តរភាព​ហើយ​សិក្សា​ពី​លទ្ធភាព​ទទួលយក​ដើម្បី​អនុវត្ត​ក្រោម​ការផ្តល់​ប្រឹក្សា​បច្ចេកទេស​ពី​ក្រុមការងារ ។ បណ្តុះបណ្តាល​និស្សិត​ហាត់​ការ​រយៈពេល ៦​ខែ បាន​ចំនួន ១០០ នាក់ ដើម្បី​សិក្សា​ពី​បច្ចេកទេស​កសិកម្ម និង​ការគ្រប់គ្រង​កសិដ្ឋាន ដើម្បី​ពង្រឹង​សមត្ថភាព និង​ជា​ស្ពាន​ចំលង​សម្រាប់​ការងារ​នៅ​ស្ថាប័នរដ្ឋ ឯកជន និង​អង្គការ​នានា​។

​រៀបចំ​ជា​សម្ភារ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម ដូច​ជា​សៀវភៅ​មគ្គទេសក៍ ខិតប័ណ្ណ និង​វីដេអូ​បច្ចេកទេស​ផ្សេងៗ ដើម្បី​បង្ហាញ​ពី​ដំណាក់កាល​អនុវត្តន៍ ជូន​ដល់​កសិករ និស្សិត និង​ភាគី​ពាក់ព័ន្ធ​។​ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​អនុវត្ត​សកម្មភាព​របស់​ក្រុមការងារ និង​ការលើកទឹកចិត្ត និង​ចង្អុលបង្ហាញ​ជាប្រចាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាពិសេស​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គម្រោង​នេះ​ត្រូវបាន​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក USAID វាយតម្លៃ​ខ្ពស់ ពី​លទ្ធផល​សម្រេច​បាន ហើយ​បាន​ឯកភាព​ផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ សម្រាប់​ការអនុវត្ត​នៅ​ជំហាន​ទី ២ ជា​បន្ត​ទៀត ៕ សហការី​

  

Filed in: ព័ត៌មានជាតិ