ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កិច្ចប្រជុំ​ការងារ​សំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម ជាមួយ​លោក លោកស្រី​ចៅសង្កាត់ និង ភ្នាក់ងារ​អនាម័យ

​កិច្ចប្រជុំ​ការងារ​សំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម ជាមួយ​លោក លោកស្រី​ចៅសង្កាត់ និង ភ្នាក់ងារ​អនាម័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ៤​រោច ខែ​បឋមាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​កិច្ចប្រជុំ ដើម្បី​ពង្រឹង​ឡើង​វិញ​ការសំអាត ប្រមូល និង​ការដឹកជញ្ជូន​សំរាម សំណល់​រឹង ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មាន​ការចូលរួម​ពី លោក នាយក​រដ្ឋបាល​ខណ្ឌ លោក ប្រធាន​-​អនុប្រធាន​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ មន្ត្រី​ពាក់ព័ន្ធ លោក លោកស្រី​ចៅសង្កាត់​-​ចៅ​រង និង មន្ត្រី​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ។​

​ជា​លទ្ធផល​កិច្ចប្រជុំ លោក អភិបាល បាន​ដាក់ចេញ​គោលការណ៍​អនុវត្ត​ការងារ​ដូច​ខាងក្រោម​៖
– លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ ជួយ​ពិនិត្យ​មើល​បន្ថែម​ដោយ​ដាក់​កម្លាំង​ចុះ​មើល​គ្រប់​ផ្លូវ និង​មូលដ្ឋាន​អាជីវកម្ម​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ករណី​ការបញ្ចេញ​សំរាម​ខុស​ម៉ោង​កំណត់ និង​គ្មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​របស់​មូលដ្ឋាន​អាជីវកម្ម​មួយចំនួន ដោយ​គ្មាន​ការទទួលខុសត្រូវ ។​
– ភ្នាក់ងារ​អនាម័យ ត្រូវ​តាមដាន ឃ្លាំមើល ផ្តល់ព័ត៌មាន និង​ណែនាំ​ដល់​មូលដ្ឋាន​អាជីវកម្ម​នានា​ដែល​បញ្ចេញ​សំរាម​ខុស​ម៉ោង​កំណត់ ឬ​បញ្ចេញ​សំរាម​ក្រោយ​រថយន្ត​ដឹក​សំរាម​មក​យក ជា​ពិសេស​អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់ ករណី​អ្នក​ចោល​សំរាម​តាម​ទីសាធារណៈ គ្មាន​សណ្តាប់ធ្នាប់ និង ការ​យក​សំរាម​មក​ដាក់​ខុស​ម៉ោង​កំណត់ ព្រមទាំង​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ ។​
-​ចំពោះ​មូលដ្ឋាន​អាជីវកម្ម ដែល​បញ្ចេញ​សំរាម​ខុស​ម៉ោង​កំណត់ ត្រូវ​ធ្វើ​កំណត់ហេតុ​ណែនាំ តាម​នីតិវិធី​ចំនួន ៣​លើក​ហើយ ក្នុង​ករណី​នៅ​តែ​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ត្រូវ​ចាត់វិធានការ​ចុះ​បិទ​អាជីវកម្ម ដើម្បី​ជា​ការព្រមាន ។ ដោយឡែក ចំពោះ​ការបញ្ចេញ​សំរាម​ខុស​ម៉ោង​កំណត់ និង​ការ​ចោល​សំរាម​តាម​ទីសាធារណៈ គ្មាន​សណ្តាប់ធ្នាប់ ត្រូវ​ធ្វើ​ការអប់រំ​ណែនាំ និង ត្រូវ​ចាត់វិធានការ​ផាកពិន័យ ក្នុង​ករណី​មិន​រៀងចាល ។​

Filed in: ព័ត៌មានជាតិ