ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អ្នក​ដាំ​ទុរេន​នៅ​ខេត្ត​កំពត សប្បាយ​ប្រមូល​ផល ខណៈ​ហាងឆេង​ផ្លែ​ទុរេន​មាន​តម្លៃ​ខ្ពស់​គួរសម​

អ្នក​ដាំ​ទុរេន​នៅ​ខេត្ត​កំពត សប្បាយ​ប្រមូល​ផល ខណៈ​ហាងឆេង​ផ្លែ​ទុរេន​មាន​តម្លៃ​ខ្ពស់​គួរសម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ជាទូទៅ​ពលរដ្ឋ​ក្នុង​ខេត្ត​កំពត​មួយចំនួន​នៅតែ​និយម​ចូលចិត្ត​ប្រកប​ការងារ​ដាំ​ទុរេន ព្រោះតែ​ដាំ​ណាំ​មួយ​ប្រភេទ​នេះ​ទទួល​ភោគផល​បាន​គួរសម ឯ​តម្លៃ​ក៏​មាន​ហាងឆេង​ខ្ពស់​មិន​ធម្មតា​។​

​យ៉ាងណាមិញ​តាម​ការលើកឡើង​ពី​មជ្ឈដ្ឋាន​គ្រប់​ស្រទាប់​ទូទាំងប្រទេស តែងតែ​និយម​ចូលចិត្ត​ថែម​ទាំង​ឲ្យ​តម្លៃ និង​ទទួលស្គាល់​នូវ​រសជាតិ​ផ្អែម​ឆ្ងាញ់​ដាច់​គេ នៃ​ទុរេន​ខេត្ត​កំពត ហើយ​ភាពល្បីល្បាញ​នេះ ក៏​បាន​ធ្វើឲ្យ​វិសាលភាព នៃ​ទុរេន កំពត​(​ទិស​និរតី​) ក្លាយ​ជា​អត្តសញ្ញាណ​សម្រាប់​ខេត្ត​កំពត​ផងដែរ​។​

​បើ​ក្រលេក​មក​មើល​ចំការ​ទុរេន​របស់​អ្នក​មីង សន ស្ថិតក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​ក្នុង​ចំការ​នោះ អ្នក​មីង​បាន​ដាំ​ទុរេន​ចំនួន​ជាង​៣០០​ដើម បើ​មើល​ឃើញ​ហើយ​ពិត​ជា​ចង់​គយគន់ ព្រោះ​ទុរេន​របស់គាត់​លូតលាស់​ល្អ​ណាស់​។

​បាន​ជួប​ជាមួយ​អ្នកយកព័ត៌មាន​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ អ្នក​មីង​បានឲ្យដឹងថា ក្នុងឆ្នាំនេះ​ថ្វី​ត្បិត​ទុរេន​មាន​តម្លៃ​ខ្ពស់​គ្រាន់បើ ប៉ុន្តែ​ទិន្នផល​ដែល​ទទួលបាន​ភោគផល គឺ​ចាញ់​ឆ្នាំ​មុន​បន្តិចបន្តួច តែ​គ្មាន​បញ្ហា​គួរ​ឲ្យ​ស្មុគស្មាញ​ឡើយ ព្រោះ​គាត់​លក់​បាន​ប្រាក់​យក​ទៅ​ទូទាត់​តម្លៃ​ការងារ​របស់​កម្មករ គឺ​នៅតែ​ចំណេញ​លុយ​រាប់ម៉ឺន​ដុល្លារ​។​

​អ្នក​មីង​បានបញ្ជាក់​ផងដែរ​ថា តម្លៃ​ហាងឆេង​ទុរេន​ឆ្នាំនេះ គាត់​លក់​ចេញ​ទៅឲ្យ​ឈ្មួញកណ្តាល​ក្នុង​១​គីឡូក្រាម តម្លៃ​២១,០០០៛ ហើយ​ឆ្នាំ​នេះ​ក្នុង​ទុរេន​ជាង​៣០០​ដើម គាត់​ប្រមូល​ផល លក់​ចេញ​ទទួលបាន​ប្រាក់​ចំណេញ​ប្រមាណ​ជាង​២​ម៉ឺន ដុល្លារ ។​ដោយឡែក​ក្រៅពី​ប្រមូល​ផល​ទុរេន អ្នក​មីង​ក៏​ដាំ​ដើម​សាវម៉ាវ​ខ្មែរ យក​ផ្លែ​សម្រាប់​លក់​យក​កម្រៃ​បន្ទាប់បន្សំ​ផងដែរ​។​

​ចំពោះ​បងប្អូន​អាជីវករ​ដែល​ទិញ​បន្ត​ទុរេន​យកទៅ​លក់​បន្ត គាត់​និយាយ​ថា លក់​យកចំណេញ​ខ្លះៗ​ដោយ​ក្នុង​តម្លៃ​១​គីឡូក្រាម ២៧,០០០៛ ឬ ២៨,០០០៛ ទៅ​តាម​តំបន់ ជួនកាល​កន្លែង​ខ្លះ​អាច​លក់​ក្នុង​តម្លៃ​ថោក​ជាង​នេះ​ក៏មាន​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ