ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (CPP) -២៨/៦ /១៩៥១- ២៨ /៦ /២០២១

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (CPP) -២៨/៦ /១៩៥១- ២៨ /៦ /២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

៧០ ឆ្នាំ​កន្លងទៅនេះ កម្ពុជា​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​លំបាក​ជាច្រើន ដែល​គ្រប់​ដំណាក់កាល​ទាំងអស់​គឺ​តែងតែ​មាន​វត្តមាន “​គណបក្ស​ប្រជាជន​កម្ពុជា​” នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ពេលវេលា​។​

​សន្តិភាព ស្ថិរភាព និង​រាល់​នូវ​សមិទ្ធផល​ដែល​យើង​សម្រេច​បាន​មក​ដល់ពេលនេះ គឺ​បានមកពី​ការយក​អាយុជីវិត​ធ្វើ​ដើមទុន​ជាមួយនឹង​ពលិកម្ម​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​របស់​យុទ្ធជន យុទ្ធ​នារី មន្ត្រីរាជការ សមាជិក សមាជិកា​គណបក្ស រួម​ទាំង​បងប្អូន​ជនរួមជាតិ​រាប់លាន​នាក់​ដែល​បាន​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ជាមួយ​នឹង​ការគាំទ្រ​ដ៏​ស្មោះស ពី​បណ្ដា​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិ​ដែល​បាន​ធ្វេី​អោយ​កម្ពុជា​មាន​សុខសន្តិភា​ព​និង​រីក​ចម្រេី​ន​មក​ទល់​សព្វថ្ងៃ​។

​សូម​អរគុណ បងប្អូន​ជនរួមជាតិ និង​សមាជិក​សមាជិកា ព្រមទាំង​ក្មួយៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​តែងតែ​គាំទ្រ​និង​បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​មក​ទល់​សព្វថ្ងៃ​។ ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ប្រទេសជាតិ​នឹង​កាន់តែ​រីកចម្រើន​រុងរឿង​។

​អរគុណ សន្តិភាព​

Filed in: ព័ត៌មានជាតិ