ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​រដ្ធមន្ដ្រី​កសិកម្ម ការធ្វើ​ទំនើបកម្ម​កសិកម្ម តាមរយៈ​ការ​ដំណាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​ដើម្បី​ជំរុញ​ការផលិត​បន្លែ​សុវត្ថិភាព និង​បន្លែ​ពេញ​មួយ​រដូវ​

​រដ្ធមន្ដ្រី​កសិកម្ម ការធ្វើ​ទំនើបកម្ម​កសិកម្ម តាមរយៈ​ការ​ដំណាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​ដើម្បី​ជំរុញ​ការផលិត​បន្លែ​សុវត្ថិភាព និង​បន្លែ​ពេញ​មួយ​រដូវ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​គោលបំណង​ធ្វើឲ្យ​សម្រេច​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ហើយ​និង​គោលនយោបាយ​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ២០២១ – ២០៣០ ដែល​មាន​គោលដៅ​ពង្រឹង​តួនាទី​វិស័យ​កសិកម្ម ក្នុង​ការបង្កើត​ការងារ ការធានា​សន្តិសុខ​ស្បៀង កាត់បន្ថយ​ភាពក្រីក្រ នៅតាម​ជនបទ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​កំណត់​ច្បាស់​នូវ​ចក្ខុវិស័យ​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ឱ្យមាន​លក្ខណៈ​ទំនើប ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដែល​នាំ​ដល់​ការកើនឡើង​ប្រាក់ចំណូល​គ្រួសារ​កសិករ ប្រកប​ដោយ​វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការបង្កើន​ផលិតភាព ពិពិធ​កម្ម និង​ពាណិ​-​ជ្ជូ​ប​នីយកម្ម​កសិកម្ម ដោយ​ធានាបាន​នូវ​ការអភិវឌ្ឍ​និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។​

​ជាពិសេស​ទទួលបាន​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​ដំណើរ​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប (​ខេត្ត​ព្រៃវែង​) សម្តេច​បាន​មានប្រសាសន៍​ណែនាំ ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ប្រជាកសិករ ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យខិត​ខំ​បង្កើន និង​ពង្រឹង​ភាពជា​ម្ចាស់​ក្នុង​ការផលិត ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​បរិមាណ​ផ្គត់ផ្គង់ ឲ្យ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក បង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង ចិញ្ចឹម​កង្កែប និង​ដាំ​បន្លែបង្ការ​ជា​លក្ខណ​គ្រួសារ​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស​សមស្រប សាមញ្ញ ប្រើ​រយ​:​ពេល​ខ្លី ចំណាយ​ដើមទុន​តិច ទទួលបាន​ផល​ច្រើន រក្សាបាន​នូវ​ស្ថានភាព​ជីវភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​ដើម្បី​អនុវត្តន៍​តាម​គោលនយោបាយ​និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​កសិកម្ម រួមជាមួយ​និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​ឲ្យទទួល​បាន​ជោគជ័យ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយមាន​អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​រដ្ឋបាល​ជលផល ជា​អង្គភាព​អនុវត្ត​ផ្ទាល់ និង​សកម្ម បើ​ទោះបី​បាន​ដឹងថា​ធនធាន​ថវិកា​ជាតិ​នៅមានកម្រិត​យ៉ាងណាក៏ដោយ គឺ​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​អស់ពី​សមត្ថភាព ទាំង​កំលាំងកាយ​ចិត្ត ព្រមទាំង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជំនះបាន​នូវ​រាល់​ឧបសគ្គ​នានា ដោយ​បាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​កសិករ​បាន​ជា​ជំ​ហ៊ាន ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

​ជាក់ស្តែង មួយ​ក្នុងចំណោម​កម្មវត្ថុ​សំខាន់ៗ​ទាក់ទង​នឹង​សន្តិសុខ​ស្បៀង ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​និង​កំពុង​អនុវត្ត​ដោយ​យកចិត្តទុកដាក់​ខ្ពស់ គឺ​ផលិតកម្ម​បន្លែ តាមរយ​:​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​បច្ចេកទេស​ថ្មីៗ សាមញ្ញ សមស្រប ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ធ្វើ​ទំនើបកម្ម​ដំណាំ​បន្លែ​ឲ្យមាន​ការវិវឌ្ឍន៍​រីកចម្រើ​ន ក្នុងនោះ​មានដូចជា​៖ ការជ្រើសរើស និង​ប្រើប្រាស់​ពូជ ការប្រើ​ជី (​តាម​ប្រព័ន្ធ​ដំណក់​ទឹក​) និង​ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​លក្ខខណ្ឌ​បច្ចេកទេស ការប្រើ​ប្រព័ន្ធ​ទឹក (​ដំណ​ក់ ឬ​សាច​) ការគ្រប់គ្រង​ស្មៅ ឬ​រុក្ខជាតិ​ឥតប្រយោជន៍ (​ប្រើ​ប្លា​ស្ទីក​គ្រប​) សត្វល្អិត​ចង្រៃ និង​ជា​ពិសេស​ដាំ​ក្នុងផ្ទះ​សំណាញ់ (​ជួយ​ការពារ​ទឹកភ្លៀង ឬ​សំណើម​ខ្ពស់​ពេក​) ធ្វើឲ្យប៉ះពាល់​ដល់​ការលូតលាស់​រប​ស់​បន្លែ ពិសេស​កសិករ​អាច​ដាំ​បាន​ពេញ​មួយឆ្នាំ ហើយ​ផល​ដែល​ទទួល​បាន​គឺ​បន្លែ​មាន​គុណភាព សុវត្ថិភាព ទិន្នផល​ខ្ពស់ លក់​បាន​ថ្លៃ និង​ជាទី​ពេញ​និយម​របស់​អ្នក​បរិភោគ​នាពេល​បច្ចុប្បន្ន​។​
​ទទួលបាន​បច្ចេកទេស និង​យល់​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ មាន​ប្រជា​កសិករ សហគមន៍​បន្លែ ឬ​បណ្តុំ​ផលិតកម្ម​បន្លែ​ជាច្រើន​នៅ​ទូទាំង​ប្រទេស ពិសេស​ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​យកទៅអនុវត្ត ហើយ​ការអនុវត្ត​នេះ​ធ្វើឲ្យ​ពួកគាត់​ផ្លាស់​ប្តូរ​ពី​របៀប ឬ​ទម្លាប់​ពី​ការដាំដុះ​បន្លែ​តាម​បែប​ធម្មតា​នៅ​ទី​វាល ទៅ​ធ្វើ​ការដាំដុះ​បន្លែ​ក្នុងផ្ទះ​សំណាញ់​វិញ​។ ជាក់ស្តែង តាម​ការស្រាវជ្រាវ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បង្ហាញថា ក្រោម​កិច្ចសហការ​ជាមួយ​គម្រោង​ដៃគូ​អភិវឌ្ឍន៍​នានា និង​វិស័យ​ឯកជន ជាពិសេស​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) បាន​ធ្វើឲ្យ​ចំនួន​ផ្ទះសំណាញ់​កើនឡើ​ង​ពី ៥៥៩ ផ្ទះ​សំណាញ់ ក្នុង​ឆ្នាំ ២០១៩ ទៅ ៩៥៩ ផ្ទះ​សំណាញ់ ក្នុង​ឆ្នាំ ២០២០ ហើយ​ប្រាកដ​ណាស់​ថា​ចំនួន​នេះ​នឹង​មាន​កើនឡើង​ជា​លំដាប់​នៅ​ឆ្នាំ​បន្តបន្ទាប់​។​
​យោងតាម​ទិន្នន័យ​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កណ្តាល បានឱ្យដឹងថា នៅ​ឆ្នាំ​២០២០ កសិករ​ក្នុង​គម្រោង ASPIRE បាន​ដាំ​ស្ពៃ​ក្រ​ញ៉ាញ់ (​បន្លែ​សុវត្ថិភាព​) ក្នុងផ្ទះ​សំណាញ់​ទំហំ ៥០០ ម៉ែត្រក្រឡា គាត់​អាច​ដាំ​បាន​ចំនួន​៦​លើក​/​ឆ្នាំ និង​ទទួលបាន​ប្រាក់​ចំណូល​ចំនួន ១៨ លាន​រៀល​/​ឆ្នាំ បន្ទាប់​ពី​ដក​ប្រាក់​ចំណាយ​សរុប​អស់​ចំនួន ៧ ៥០០ ០០០ រៀល​/​ឆ្នាំ (​ធាតុ​ចូល ១ ៣៥០ ០០០ រៀល ពលកម្ម ៣ ៧៥០ ០០០ រៀល រំលស់​ផ្ទះ​សំណាញ់ ២ ៤០០ ០០០ រៀល​) គាត់​អាច​ទទួលបាន​ប្រាក់ចំណេញ​ជា​មធ្យម​ចំនួន ១០ ៥០០ ០០០ រៀល​/​ឆ្នាំ​។ ផ្ទុយទៅវិញ បើ​ប្រៀបធៀប​ជាមួយ​ការដាំ​នៅ​ទីវាល ទំហំ​ដី​ប៉ុន​គ្នា គាត់​អាច​ដាំ​បាន​តែ ៤​លើក​/​ឆ្នាំ ហើយ​ទទួលបាន​ប្រាក់ចំណូល​សុទ្ធ​ត្រឹមតែ ៨ ៣៨០ ០០០ រៀល​/​ឆ្នាំ ប៉ុណ្ណោះ​។​
​លទ្ធផល​នៃ​ការប្រៀបធៀប​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច​រវាង​ការ​ដាំ​បន្លែ​ក្នុង និង​ក្រៅ​ផ្ទះ​សំណាញ់​។ ហេតុដូច្នេះ​ហើយ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​ស្វះស្វែង​រក​ដៃគូ សហការ គាំទ្រ និង​លើកទឹកចិត្ត​យ៉ាង​ទូលំទូលាយ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​ច្បាម​យក​កាលានុវត្តភាព​ពង្រឹង និង​ពង្រីក​ផលិតកម្ម​ដំណាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​ទាំង​សរីរាង្គ និង​សុវត្ថិភាព ដោយ​ធ្វើ​ការអនុវត្ត​បច្ចេកវិទ្យា​ទំនើប សមស្រប ការ​ចងក្រង​បណ្តុំ​ផលិត ការអនុវត្ត CamGAP ការប្រើប្រាស់ QR Code ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការតភ្ជាប់​បណ្តាញ​ទីផ្សារ​តាម Online ការអនុវត្ត Cold Chain System ការរៀបចំ​កន្លែ​លក់ដុំ​បន្លែ​ក្នុងសហគមន៍ ឬ​ផ្សារណាត់​ចុង​សប្តាហ៍ និង​ផ្សារ​ទំនើប​។​ល​។
​យន្តការ​សំខាន់ៗ​ទាំងអស់នេះ​គឺ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ធ្វើការ​លើកកម្ពស់​កសិផល​/​ផលិតផល ខ្មែរ តាមរយៈ​ការជំរុញ​ផលិតភាព​ផលិតកម្ម​ដំណាំ​បន្លែ​លើ​ផ្ទៃដី​ដដែល ធានា​គុណភាព សុវត្ថិភាព តម្លៃ ការប្រកួតប្រជែង​ទីផ្សារ ការប្រែប្រួល​អាកាសធាតុ បរិយាប័​ន និន្នាការ​កើនឡើង​នៃ​ការបរិភោគ​បន្លែ​ផលិត​ក្នុងស្រុក និង​ជា​ពិសេស​ចូលរួម​បង្កើន​ផលិតកម្ម​បន្លែ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល ស្រប​តាម​អនុ​វសា​សន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​។​

Filed in: ព័ត៌មានជាតិ