ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ទីតាំង​អគារ​របស់​រដ្ឋ​ចំនួន​៤ រួម​នឹង​គ្រែ​ពេទ្យ ចំនួន​៨០០ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​ជា​មណ្ឌល​ចត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​~១៩ ស្រប​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការទប់ស្កាត់​ការ​រាលដាល​វីរុស​កូវី​ដ​~១៩

​ទីតាំង​អគារ​របស់​រដ្ឋ​ចំនួន​៤ រួម​នឹង​គ្រែ​ពេទ្យ ចំនួន​៨០០ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​ជា​មណ្ឌល​ចត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​~១៩ ស្រប​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការទប់ស្កាត់​ការ​រាលដាល​វីរុស​កូវី​ដ​~១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​ខេត្ត និង​ឯកឧត្តម សៅ​សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ មកពី​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ចុះ​ពិនិត្យ​មើល​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន​៤​កន្លែង ។​

​នៅ​ក្នុង​កិច្ច​ចុះ​ពិនិត្យ​មណ្ឌល​ចត្តា​ឡី​ស័កទាំង​៤​កន្លែង​ខាងលើនេះ ស្ថិតនៅក្នុង​ភូមិ​ក្បាល​ព្រលាន​១​កន្លែង គឺ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្ត្រី របស់​មន្ទីរ​កិច្ចការនារី​ខេត្ត (​នៅ ចំណុច​ស្រែ​ត្នោត​) ក្នុង​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង នៅក្នុង​អនុវិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ , វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ក្នុង​ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា ដោយ​អនុវត្ត​តាម​ការណែនាំ និង​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​សុខាភិបាល រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​មណ្ឌល​ចត្តា​ឡីស័​ក​ជាច្រើន​កន្លែង សម្រាប់​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជម្ងឺ​កូវី​ដ​-១៩ និង​អ្នក​ដែល​ទើបតែ​វិល​ត្រលប់​មក​ពី​តំបន់​ប្រឈម​នានា តាម​បណ្តា​រាជធានី​/​ខេត្ត ។ ក្នុងករណី​សង្ស័យ បន្ទាប់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ពិនិត្យ​សុខភាព ជាពិសេស​ពលករ​ដែល​បាន​វិល​ត្រឡប់​មកពី​ក្រៅប្រទេស ព្រមទាំង​បាន​រៀបចំ​ក្រុមការងារ ធ្វើការ​ចម្អិន​ម្ហូបអាហារ សម្រាប់​បងប្អូន​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​ក​ផងដែរ ។​

​លោកជំទាវ​អភិបាលខេត្ត បាន​ជម្រុញ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ សូម​ចូលរួម​រៀបចំ​សម្អាត​អនាម័យ​បរិស្ថាន​ក្នុង​បរិវេណ​សាលារៀន និង​នៅតាម​បន្ទប់រៀន​នីមួយៗ ឱ្យបាន​ស្អាត​ល្អ និង មាន​សោ​ភណ្ឌ​ភាព ។ បើទោះបីជា​វិស័យ​អប់រំ យុវជន និង​កីឡា ត្រូវបាន​ផ្អាក​ការសិក្សា​រៀនសូត្រ​ទូទាំង​ប្រទេស​ដោយសារ​ជំងឹ​កូវី​ដ​១៩​ក៍ដោយ តែ​យើង​មិនត្រូវ​ភ្លេច ការសម្អាត​បរិស្ថាន​សាលារៀន​នោះឡើយ ។​

​លោកជំទាវ​ក៏​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​កង​ម្លាំង​សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ​ជំនាញ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ គ្រប់​ជាន់ថ្នាក់ ដែល​កំពុង​បំពេញ​បេសកកម្ម​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ នៅ​តាម​គោលដៅ និង​តាម​មណ្ឌល​ចត្តា​ឡីស័​កនា​នាក្នុង​ខេត្ត ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ជាពិសេស​រួមគ្នា​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន នូវ​វិធានការ​ការពារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន គឺ​៣​ការពារ ៣​កុំ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ ជំនួយ​គ្រែ​សម្រាប់​អ្នកជំងឺ​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ ១៩ ទទួលបាន ពី​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មាន​ចំនួន​៨០០​គ្រែ ស្មើនឹង​៤​មណ្ឌល ដោយ​ក្នុង​១​មណ្ឌល​ទទួលបាន​២០០​គ្រែ ៕

Filed in: ព័ត៌មានជាតិ