ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាល​ខេត្ត​កំពត អញ្ជើញ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិភូ​ក្រសួង​មហាផ្ទៃ ស្ដីពី វឌ្ឍនភាព​ការរៀបចំ និង​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ក្រោម​វត្តមាន ឯកឧត្តម សក់ សេដ្ឋា​

​អភិបាល​ខេត្ត​កំពត អញ្ជើញ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិភូ​ក្រសួង​មហាផ្ទៃ ស្ដីពី វឌ្ឍនភាព​ការរៀបចំ និង​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ក្រោម​វត្តមាន ឯកឧត្តម សក់ សេដ្ឋា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិភូ​ក្រសួងមហាផ្ទៃ ស្ដី​ពី​ការពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ និង​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ខេត្ត​កំពត ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងមហាផ្ទៃ និង​មាន​ការចូលរួម​ពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​។​

​កិច្ចប្រជុំ​បាន​ពិនិត្យ​ពិភាក្សា​អំពី​វឌ្ឍនភាព​ទូទៅ ដោយ​បាន​ផ្ដោត​សំខាន់​ពាក់ព័ន្ធ ការរៀបចំ​ក្របខណ្ឌ​មន្ត្រីរាជការ ការរៀបចំ​ថវិកា ការជ្រើសរើស​ទីតាំង​បណ្ដោះអាសន្ន​សម្រាប់​បម្រើកា​រងារ​រដ្ឋបាល និង​ការជ្រើសរើស​ទីតាំង​ជាក់លាក់​សម្រាប់​សាងសង់​អគារ​ថ្មី​រដ្ឋបាល​ក្រុង​ផងដែរ​។​

​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា កិច្ចប្រជុំ​ពេលនេះ វត្ថុបំណង​សំខាន់ គឺ​ការពិនិត្យ វឌ្ឍនភាព និង​ការជំរុញ​រៀបចំ​ដាក់ឲ្យ​ដំណើរការរ​ដ្ឋ​បាល​ក្រុង​បូកគោ​នេះ​ឲ្យបាន​លឿន​ឆាប់រហ័ស ដោយ​ផ្អែក​តាម​អនុលោម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​និង​តាម​ការជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ដែល​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​នៅ​ថ្ងៃទី​២៥​ខែកក្កដា​២០២១​នេះ​។ ហើយ​បន្ទាប់មក​ការប្រកាស​ចូល​កាន់​មុខតំណែង តួនាទី​ក្រុមប្រឹក្សា​និង​គណៈ​អភិបាលក្រុង ក៏​នឹង​ជំរុញឲ្យបាន​លឿន​យ៉ាង​យូរ​នៅ​ថ្ងៃ​ទី​០១​ខែ​សីហា​២០២១ ខាងមុខនេះ​។​

ឯកឧត្តម សក់ សេដ្ឋា ក៏​បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ក៏​ដូច​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​រៀបចំ​ក្របខ័ណ្ឌ​មន្ត្រីរាជការ រដ្ឋបាល​ក្រុង​បូកគោ​នេះ ជា​ជំហាន​ដំបូង​ឱ​ស្របទៅនឹង​ទំហំ​ការងារ​ចាំបាច់​ចៀសវាង​មន្ត្រី​តែ​ម្នាក់ ទទួលបន្ទុក​ជំនាញ​ច្រើន​វិស័យ​ដែល​នាំឲ្យ​មាន​ការរាំងស្ទះ​ដល់​ការងា​រ​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​។ ទាក់ទិន​នឹង​ការងារ​ផ្ទេរ​ក្រប​ខណ្ឌ​និង​ការជ្រើសរើស ត្រូវអនុវត្ត​តាម​នីតិ​វិធី ដោយ​មាន​ការទំនាក់ទំនង​ពី​ក្រសួង​មុខងារសាធារណៈ ហើយ​ការតែងតាំង​ក៏​សូមឱ្យ​មាន​ទៅ​តាម​ការិយាល័យ​ចំណុះ​តាម​ចំនួន​កម្រិត​ជាក់ស្ដែង​ដើម្បី​និរន្តរភាព​ការងារ រង់ចាំ​ពេល​ក្រោយ​បន្តបន្ទាប់​ជ្រើសរើស​បន្ថែម​តាម​ភាពជាក់ស្ដែង​នៃ​តម្រូវការ​ទំហំ​ការងារ​ជាក់ស្ដែង​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏​បាន​បញ្ជាក់​ដែរ​ថា​ការអភិវឌ្ឍ​នៅក្នុង​តំបន់ ទីក្រុង​បូកគោ​គឺ​អភិវឌ្ឍន៍​ទៅ​តាម​អ្វី​ដែល​ប្លង់គោល​របស់​ក្រសួង​រៀបចំ​ដែនដី​និង​នគររូបនីយកម្ម បានអនុម័ត​។ ក៏ប៉ុន្តែ​តំបន់ការពារធម្មជាតិ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចូលរួម​សហការ​គ្នា​ឲ្យបាន​ល្អ​ដើម្បី​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ជៀសវាង​កាប់ឆ្កា​អនាធិបតេយ្យ​ខុស​ច្បាប់​កំណត់​។​

​បន្ទាប់​មក​ប្រតិភូ​ក្រុម​ការងារ​ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​នៅ​ជិត​ផ្លូវ​ឡើង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​និង​ទីតាំង​អាគារ​រដ្ឋបាល​បណ្ដោះអាសន្ន​នៅ​ជិត​នោះ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ